ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ស៊ើបអង្កេត​បាន​តម្រុយ​ខ្លះ​ហើយ ចោរ​ស្រី​ដែល​ប្រើ​ថ្នាំ​សណ្ដំ​តា​យាយ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ តា និង​យាយ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​ដាក់​ថ្នាំ​សណ្ដំ​ដេក​ស្ដូកស្ដឹង​យ៉ាង​ធ្ងន់ រួច​រើ​.​កកាយ​លួច​យក​ទ្រព្យសម្បត្តិ​កាលពី​៣​ថ្ងៃមុន​នោះ ពេល​នេះ​ពួក​គាត់​ទាំង​០២​នាក់​បាន​ធូរស្រាល ហើយ​ចាក​ចេញពី​មន្ទីរពេទ្យ​ទៅ​សម្រាក​បណ្ដោះអាសន្ន​នៅផ្ទះ​កូន​របស់​គាត់ នៅ​ស្រុក​ថ្មគោល ដើម្បី​ព្យាបាល​បន្ត​។ នេះ​បើ​តាម​ក្រុម​គ្រួរ​សារ​របស់​គាត់…

ខេត្តបាត់ដំបង ៖ តា និង​យាយ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​ដាក់​ថ្នាំ​សណ្ដំ​ដេក​ស្ដូកស្ដឹង​យ៉ាង​ធ្ងន់ រួច​រើ​.​កកាយ​លួច​យក​ទ្រព្យសម្បត្តិ​កាលពី​៣​ថ្ងៃមុន​នោះ ពេល​នេះ​ពួក​គាត់​ទាំង​០២​នាក់​បាន​ធូរស្រាល ហើយ​ចាក​ចេញពី​មន្ទីរពេទ្យ​ទៅ​សម្រាក​បណ្ដោះអាសន្ន​នៅផ្ទះ​កូន​របស់​គាត់ នៅ​ស្រុក​ថ្មគោល ដើម្បី​ព្យាបាល​បន្ត​។ នេះ​បើ​តាម​ក្រុម​គ្រួរ​សារ​របស់​គាត់ ដែល​បាន​ប្រាប់​ក​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ខណ​:​កម្លាំង​សមត្ថកិច្ច​ដែល​ចុះ​ស្រាវជ្រាវ​លើ​ករណី​នេះ​បាន​អះអាង​ថា គេ​បាន​កំណត់​ពីមុខ​សញ្ញា​ជនសង្ស័យ​បាន​ខ្លះ​ហើយ​។

កូនប្រសា​ជន​រង​គ្រោះ​គឺ​លោក ឯម វត្ថ​ន បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ឪពុក និង​ម្ដាយក្មេក​របស់​លោក​បាន​ធូរស្រាល​ច្រើន​ហើយ ហើយ​ត្រូវ​កូន​ៗ​យក​គាត់​ចេញពី​គ្លីនិក​ឯកជន​មួយ​នៅ​ក្រុង​បាត់ដំបង ទៅ​សម្រាក​ព្យាបាល​បន្ត​នៅ​គ្លីនិក​ឯកជន​មួយទៀត​នៅ​ស្រុក​ថ្មគោល ដែល​ជា​គ្លីនិក​របស់​កូន​គាត់ (​កូន​ជន​រង​គ្រោះ​)​។ លោក​បាន​បញ្ជាក់​ថា រូប​លោក និង​កូន​ៗ​ទាំងអស់​បាន​យក​គាត់​ចេញពី​គ្លីនិក នៅ​ល្ងាច​ថ្ងៃ​ទី​១២ ធ្នូ​។ ពេល​នេះ​ស្ថានភាព​ម្ដាយ​របស់​លោក​បាន​ធូរស្រាល​អាច​ដើរ​បាន តែ​ឪពុក​របស់​លោក​សុខភាព​គាត់​នៅ​ខ្សោយ​ដែល​ចាំបាច់​ត្រូវ​ដាក់​សេរ៉ូម​ព្យាបាល​បន្ត​។

ស្នងការ​រង​ផែន​ព្រហ្មទណ្ឌ លោក លឹ​ម ពុ​ទ្ធី​ឡា ដែល​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​កន្លែង​កើតហេតុ បាន​ប្រាប់​កោះសន្តិភាព​នៅ​ព្រឹក​ដដែល​ដែរ​ថា ស្ថានភាព​ជន​រង​គ្រោះ​វ័យ​ចំណាស់​ទាំង​២​នាក់​ប្ដី​ប្រពន្ធ ពិតជា​បាន​ធូរស្រាល​មែន តែ​ច​បាច់​ត្រូវ​ព្យាបាល​បន្ត ព្រោះ​សុខភាព​គាត់​នៅ​ខ្សោយ​នៅឡើយ​។ ពាក់​ព័​ន្ធ្ធ​នឹង​មុខសញ្ញា​ជនសង្ស័យ​វិញ លោកស្នងការ​រង​រូប​បាន​បញ្ជាក់​ថា ពេល​នេះ​យើង​មាន​តម្រុយ​ខ្លះ​ៗ​ហើយ ដែល​កម្លាំង​ជំនាញ​កំពុង​ស៊ើបអង្កេត​លើ​មុខសញ្ញា​នោះ​ហើយ​។ សូម​រំលឹក​ថា ជន​រង​គ្រោះ​ឈ្មោះ ហ៊ឹង ហយ អាយុ​៨២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សុត មុំ អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ត្រូវ​ជន​មិន​ស្គាល់​មុខជា​ស្ត្រី ដែល​ព័ត៌មាន​បឋម​ដំបូង​គេ​អះអាង​ថា មាន​គ្នា​ពី​២​ទៅ​៣​នាក់ ជិះ​រថយន្ត​១​គ្រឿង​ទៅ​ឈប់​មុខ​ផ្ទះ រួច​ចូល​ទៅ​ដាក់​ថ្នាំ​សណ្ដំ​សន្លប់​ស្ដូកស្ដឹង​នៅ​ក្នុងផ្ទះ​រួច​រើ​.​កកាយ​លួច​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន កាលពី​ព្រលប់​ថ្ងៃ​ទី​១០ ធ្នូ ខណ​:​ជន​រង​គ្រោះ​កំពុង​ស្នាក់​នៅ​តែ​០២​នាក់​តា និង​យាយ​។

នៅ​ក្នុង​ហេ​ត​ការណ៍​នេះ គ្មាន​នរណា​បានដឹង​ទេ តែ​កូន​ៗ​របស់​គាត់​បានដឹង​នៅ​វេលា​ម៉ោង​៧ និង​៤​នាទី​យប់​ថ្ងៃ​ដដែល ពេល​ជិះ​ម៉ូតូ​ទៅ​លេង​ឪពុក​ម្ដាយ​នៅផ្ទះ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។ កូន​ជន​រង​គ្រោះ គឺ​អ្នកស្រី ហ៊ឹង មាលាកា ដែល​ឃើញ​ផ្ទាល់​ដំបូង​បាន​និយាយ​ថា ពេល​អ្នកស្រី​ជិះ​ម៉ូតូ​ជាមួយ​ស្វាមី ចូល​ទៅ​ដល់​ឃើញ​ផ្ទះ​ឪពុក​បិទ​ភ្លើង និង​បើកទ្វារ​កញ្ចក់​មួយ​ចំហៀង តែ​ស្ងាត់ឈឹង​។ ប៉ុន្តែ​នៅ​ពេល​អ្នកស្រី បើកភ្លើង​ស្រាប់តែ​ឃើញ​ឪពុក​ម្ដាយ អ្នកស្រី​ដេក​សន្លប់​ស្ដូក​ទាំង​២​នាក់ ហើយ​មាន​ស្នាម​រើ​.​កកាយ​យ៉ាង​រប៉ាត់រប៉ាយ​ពេញ​ផ្ទះ​។ ដោយ​ឃើញ​បែប​នេះ ទើប​នាំ​គ្នា​ដឹក​ពួក​គាត់​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​តែ​ម្ដង​។

នៅ​ក្នុង​សំណុំរឿង​នេះ បើ​តាម​ព័ត៌មាន​នានា​ដែល​កោះសន្តិភាព​ទទួល​បាន​ពី​ក្រុម​គ្រួសារ និង​មន្ត្រី​ជំនាញ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ នេះ ដែល​បាន​ស្រង់​ចម្លើយ​ខ្លះ​ៗ ដែល​ជន​រង​គ្រោះ​បាន​បំភ្លឺ​ថា តាម​ពិត​ជនសង្ស័យ​ជា​ស្ត្រី​មាន​បក្ខពួក​០២​នាក់ ជិះ​ម៉ូតូ​០១​គ្រឿង​តែ​មិន​ស្គាល់​ម៉ាក​ទេ​។ ស្ត្រី​០២​នាក់​នោះ មាន​ម្នាក់​អាយុ​ប្រហែល​២០​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ​។ ជន​រង​គ្រោះ​បាន​ប្រាប់​ថា ពេល​ជិះ​ចូល​ដល់​ផ្ទះ​គាត់ ដំបូង​ជន​ទាំង​២​នាក់​សួរសុខទុក្ខ បន្ទាប់​មក​បាន​ហុច​ទឹក​ផ្លែ​ឈើ​ក្រឡុក​ឱ្យ​គាត់​ទាំង​០២​នាក់​ហូប ជាមួយនឹង​ការ​លួងលោម​ផង បង្ខំ​ផង​។ ត្រង់​ចំណុច​នេះ បើ​តាម​លោក ឯម វត្ថ​ន ជា​កូនប្រសារ​ជន​រង​គ្រោះ​បាន​ស្រង់​សម្ដី​ម្ដាយ​គាត់​មក​ប្រាប់​ថា ដោយសារ​តែ​ស្ត្រី​ទាំង​០២​នាក់​នោះ​បង្ខំ​ពេក ទើប​ពួក​គាត់​ទាំង​០២​នាក់ សម្រេច​ហូប​ទឹក​ផ្លែ​ឈើ​ក្រឡុក​នោះ​។

ប៉ុន្តែ​ជាមួយ​គ្នា​នោះ ស្ត្រី​នោះ​ក៏​បាន​ហុច​ក្រូច​ឱ្យ​គាត់​ទាំង​២​នាក់​ហូប​ទៀត ហើយ​គ្រានោះ​ពួក​គាត់​ក៏​ចាប់ផ្ដើម​ទន់​ដៃជើង​ដេក​លើ​ការ៉ូ​រហូត​លេង​ដឹក​ខ្លួន​តែ​ម្ដង​ទៅ​។ លោក វត្ថ​ន បាន​បញ្ជាក់​ថា ក្រោយ​ពី​ឃើញ​ម្ដាយ​ឪពុក​លោក​សន្លប់​ស្ដូកស្ដឹង​បែប​នេះ ស្ត្រី​ទាំង​០២​នាក់​នោះ​បាន​រើ​.​កកាយ​រប៉ាត់រប៉ាយ​ពេញ​ផ្ទះ ដើម្បី​រក​ទ្រព្យសម្បត្តិ ហើយ​ថែម​ទាំង​បាន​កោសខ្យល់​ឱ្យ​ឪពុក​លោក​ទៀត​ផង ក្រោយ​ពី​ឃើញ​ឪពុក​លោក​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។

ជុំវិញ​ករណី​ដាក់​ថ្នាំ​សណ្ដំ​តា និង​យាយ​ខាងលើ​នេះ លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ខេត្ត​បាន​ប្រាប់​ថា ករណី​ខាងលើ​នេះ​ជា​ការ​ដាក់​ថ្នាំ​សណ្ដំ រួច​លួច​យក​ទ្រព្យសម្បត្តិ​ជន​រង​គ្រោះ​តែ​ម្ដង​។ លោក​បាន​បញ្ជាក់​ថា បើ​តាម​ចម្លើយ​ជន​រង​គ្រោះ​បាន​ប្រាប់​ថា គាត់​បាន​បាត់ប្រាក់​ខ្មែរ​ជាង​៦០​ម៉ឺន​រៀល និង​ប្រាក់​ដុល្លា​ចំនួន​៣០០​ដុល្លារ​។ ប៉ុន្តែ​លោកស្នងការ​រង​បាន​អះអាង​ថា ក្រោយ​ពី​សាកសួរ និង​ធ្វើការ​ស្រាវជ្រាវ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ យើង​បាន​កំណត់​មុខសញ្ញា​ចោរ​ស្ត្រី​ទាំង​០២​នាក់​នោះ​បាន​ខ្លះ​ៗ​ហើយ ដែល​កម្លាំង​យើង​កំពុង​តាម​ប្រមាញ់​៕ ដោយ ៖ ឆោម ពិសម័យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ