ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪឡឹក​លឿង​បន្ទាយស្រី​៖ ផ្អែម​ឆ្ងាញ់​ប្លែក ស្រស់​ថ្មី​ពី​ធម្មជាតិ​!

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រុម​កសិករ​នៃ​គម្រោង​ក​សិ​ទេសចរណ៍​បាន​សាកល្បង​ដាំ​ឪឡឹក​លឿង​នៅ​ក្នុងស្រុក​បន្ទាយស្រី​កន្លះ​ហិ​កតា​កំពុង​តែ​ប្រមូល​ផល​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​បណ្តើរ​ៗ​ហើយ ឈាន​ដល់​ដី​មួយ​ហិ​កតា ព្រោះ​កំពុង​មានការ​ជួយ​ជ្រោមជ្រែង​ពី​អាជ្ញាធរ​ស្រុក ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្តសៀមរាប បាន​គាំទ្រ​ដល់​ពួក​គាត់​ផង​ដែរ​។ សូម​បញ្ជាក់​ថា ទីតាំង​ដាំ​ឪឡឹក​លឿង​នោះ​មាន​ចម្ងាយ​ពី​ទីប្រជុំជន​ក្រុង​សៀមរាប​ប្រមាណ​២៥ គីឡូម៉ែត្រ…

ខេត្តសៀមរាប ៖ ក្រុម​កសិករ​នៃ​គម្រោង​ក​សិ​ទេសចរណ៍​បាន​សាកល្បង​ដាំ​ឪឡឹក​លឿង​នៅ​ក្នុងស្រុក​បន្ទាយស្រី​កន្លះ​ហិ​កតា​កំពុង​តែ​ប្រមូល​ផល​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​បណ្តើរ​ៗ​ហើយ ឈាន​ដល់​ដី​មួយ​ហិ​កតា ព្រោះ​កំពុង​មានការ​ជួយ​ជ្រោមជ្រែង​ពី​អាជ្ញាធរ​ស្រុក ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្តសៀមរាប បាន​គាំទ្រ​ដល់​ពួក​គាត់​ផង​ដែរ​។ សូម​បញ្ជាក់​ថា ទីតាំង​ដាំ​ឪឡឹក​លឿង​នោះ​មាន​ចម្ងាយ​ពី​ទីប្រជុំជន​ក្រុង​សៀមរាប​ប្រមាណ​២៥ គីឡូម៉ែត្រ ដែល​មា​នទី​តាំងនៅ​ក្រោយ​សាលាឃុំ​ព្រះ​ដាក់​។

ក្រុម​គ្រួសារ​ដាំ​ឪឡឹក (​ប្តី​)​ឈ្មោះ ប៉ែ​ត អាន អាយុ​៥៧​ឆ្នាំ ប្រពន្ធ មីង ឡាយ អាយុ​៥៥​ឆ្នាំ មាន​ទី​មុខរបរ​កសិករ លំនៅ​ក្នុងភូមិ​អូរ​ទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ថា ការ​ដាំ​ឪឡឹក​មុន​ដំបូង ពួក​ខ្ញុំ​ដាំ​តែ​ឪឡឹក​ក្រហម​ទេ ហើយ​ចប់​ពី​ដាំ​ឪឡឹក​មក​ធ្វើស្រែ​ចម្ការ ដោយ​មិនសូវ​បាន​ផល ក៏​ងាក​មក​សាកល្បង​ដាំ​ឪឡឹក​លឿង នៅ​លើ​ផ្ទៃដី​កន្លះ​ហិ​កតា បាន​រយៈពេល​៧០​ថ្ងៃ ក៏​បាន​ប្រមូល​ផល​យក​មក​លក់ ប៉ុន្តែ​មិន​ទាន់​មាន​ទីផ្សារ​។

ក្រោយមក​បាន​ល​ឮដំណឹង​ដល់​អាជ្ញាធរ​ស្រុក ពេល​នោះ​ក៏​ឃើញ​មាន​វត្តមាន លោក ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី ដឹកនាំ​ក្រុមការងារ ចុះ​មក​ដល់​ចម្ការឪឡឹក​របស់​គាត់​តែ​ម្តង ហើយ​លោក​ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ ព្រមទាំង​បាន​ជួយ​បង្ហោះ​នៅ​លើ​ផេ​ក​ហ្វេ​ក​បុក​របស់ លោក​ទៀត​ផង ធ្វើ​ឱ្យ​ពួក​គាត់​មាន​ចំណូល​កាន់តែ​ច្រើន​។ ដូច្នេះ​លោក បាន​ជួយ​ឱ្យ​ពួក​ខ្ញុំ​ទិញ​ដី​បន្ថែម​កន្លះ​ហិ​កតា​ទៀត​។ លោក​បាន​រៀបរាប់​បន្ថែម​ថា គ្រាប់ពូជ​ឪឡឹក​លឿង ដែល​ពួក​ខ្ញុំ ទិញ​យក​មក​ធ្វើ​ពូជ​នេះ​ពី​ក្នុង​ក្រុង​សៀមរាប យក​មក​សាកល្បង​ដាំ​នោះ​របស់​មុន​ដំបូង​ប្រើ​គ្រាប់ពូជ​៧ ខាំ តម្លៃ​ជាង​២០​ម៉ឺន​រៀល ក្នុង​ផ្ទៃដី​កន្លះ​ហិ​កតា ក្រោយ​ពី​បាន​ផល ពួក​គាត់​លក់​ទៅ​ឱ្យ​អតិថិជន ក្នុង​១​គីឡូ​៤០០០​រៀល វិញ​។

លោក ឃឹម ហ្វី​ណ​ង់ អភិបាលស្រុក​បន្ទាយស្រី បាន​មាន​ប្រសាសន៍​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា បើ​ទោះជា​ពួក​គាត់ ទើបតែ​ដាំ​បាន​ក្នុង​ទំហំ​ជា​លក្ខណៈ​គ្រួសារ​នៅឡើយ​ក៏​ដោយ ហើយ​នៅ​មាន​កត្តា​បច្ចេកទេស​ខ្លះ​ទៀត​ត្រូវ​កែ​លម្អ​បន្ថែម ឪឡឹក​ទាំង​អស់នេះ​ទទួល​បានការ​ពេញចិត្ត និង​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នក​ពិសារ ព្រមទាំង​បាន​ឆ្លុះ​បញ្ចាំង​ពី​សក្តានុពល​ដ៏​ធំ​នៃ​ការ​ធ្វើក​សិ​ទេសចរណ៍​នៅ​ក្នុងស្រុក​បន្ទាយស្រី និង​កាលានុវត្តភាព​សម្រាប់​អ្នក​វិនិយោគ​ផង​ដែរ​។

ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ប្រែក្លាយ​កសិកម្ម​នៅ​ក្នុងស្រុក​បន្ទាយស្រី​ឱ្យទៅ​ជា​ដែនដី​ក​សិ​ទេសចរណ៍​ដ៏​គួរ​ឱ្យ​ទាក់ទាញ​មួយ​នេះ​។ គម្រោង​សាកល្បង របស់​ពួក​គាត់ មុន​ដំបូង​ប្រើ​គ្រាប់ពូជ​ឪឡឹក​លឿង ចំនួន ៧​ខាំ តម្លៃ​ជាង​២០​ម៉ឺន​រៀល ពី​ផ្សារ​ក្នុង​ក្រុង​សៀមរាប ក្នុង​ផ្ទៃដី​កន្លះ​ហិ​កតា ស្ថិត​នៅ​ក្នុង​ចង្កោម​នៃ​គំនិត​ផ្តួចផ្តើម​ជា​ច្រើន​ទៀត​ដែល​រដ្ឋបាល​ស្រុក​បាន​សហការ​ជាមួយ​អង្គការ​ដៃគូ និង​អ្នកបច្ចេកទេស​កសិកម្ម ដើម្បី​តម្រង់​ទិស និង​ផ្តល់​ជំនួយ​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ផ្នែក​ទីផ្សារ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​សហគមន៍​កសិករ​នៅ​ក្នុងស្រុក​មាន​ភាព​ជឿជាក់ និង​អាច​ឈោង​ចាប់​យក​សក្តានុពល​នៃ​ការ​ធ្វើ​កសិកម្ម​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍​បាន​។

គួរ​បញ្ជាក់​ថា ក​សិ​ទេសចរណ៍​ពាក់ព័ន្ធ​នឹង​ការ​ដាំ​កសិផល​ទាំងឡាយ​ណា​ដែល​មាន​ភាព​ទាក់ទាញ​សម្រាប់​អ្នក​ទេសចរណ៍ ដូច​ជា​ប្រភេទ​បន្លែ​ផ្លែ​ឈើ ឬ​ការ​ចិញ្ចឹមសត្វ​ដែល​មាន​ភាព​ប្លែក​ប្រចាំ​តំបន់ និង​តាម​បែប​ធម្មជាតិ​ជាដើម​។ ភាគច្រើន​តែង​លក់​បាន​ក្នុង​តម្លៃ​ថ្លៃ​តែ​ក៏​តម្រូវ​ឱ្យ​មានការ​ចំណាយ​ទុន​ខ្ពស់​ជាង​កសិកម្ម​ប្រភេទ​ដទៃ​ទៀត​ផង​ដែរ ដែល​ជា​ហេតុ​ទាមទារ​ឱ្យ​មានការ​តម្រង់​ទិស ការ​លើកទឹកចិត្ត​ការ​ផ្សព្វផ្សាយ និង​ការ​គាំទ្រ​ដល់​ប្រជា​កសិករ​នៅ​ក្នុងស្រុក ព្រោះ​ការ​ផ្លាស់​ប្តូរ​ទម្លាប់ និង​ការ​ព្រម​ទទួលយក​ហានិភ័យ​ពី​ភាព​ស្រពេចស្រពិល​នៃ​ទម្រង់​កសិកម្ម​ថ្មី មិនមែន​ជា​ភាព​ងាយស្រួល​នោះ​ឡើយ​។

តួយ៉ាង ដូច​ជា​ការ​ប្តូរ​ពី​ការ​ដាំ​ឪឡឹក​ចម្ការ​ដែល​ពិបាក​រក​ទីផ្សារ​(​មាន​ទំហំ​តូច គ្រាប់​ច្រើន និង​ពណ៌​ផ្កាឈូក​ស្លេក​ៗ) មក​ដាំ​ឪឡឹក​ពូជ ដែល​មាន​តម្រូវការ​ខ្ពស់​សម្រាប់​វិស័យ​ទេសចរណ៍​ជាដើម​(​ធំ​ជាង ផ្អែម​ជាង ពណ៌​ដិត​ជាង និង​មាន​គ្រាប់​តិច​)​។ ក្រៅពី​ឪឡឹក​លឿង នៅ​មាន​ឪឡឹក​ពូជ​ប្រភេទ​ផ្សេង​ៗ​ទៀត ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​ផង​ដែរ​។ កន្លង​មក គំនិត​ផ្តួចផ្តើម​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ជំរុញ និង​ផ្សព្វផ្សាយ​ពី​ចក្ខុវិស័យ​ក​សិ​ទេសចរណ៍ និង​បង្កើត​ឱ្យ​មាន​ផ្លែ​ឈើ​តំបន់ និង​ម្ហូបអាហារ​តំបន់ ដូច​ជា​ការ​ចែក និង​ដាំ​ដើមឈើ​ហូប​ផ្លែ​(​ត្រសក់ផ្អែម ទុរេន សាវ​ម៉ៅ ឪឡឹក​ពូជ ក្រូច​ឆៃ​វ៉ា​ន់ តា​ង៉ែ​ន ល្ហុង​ហូល្ល​ង់ លម៉ើ ខ្នុរ​ការ៉ុត​) ការ​ដាំ​បន្លែ​ធម្មជាតិ និង​ការ​ចិញ្ចឹមសត្វ (​ជ្រូក​កណ្តុរ ពពែ មាន់​ស្រែ មាន់ព្រៃ ឃ្មុំ​)​ជាដើម​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ