ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​បងស្រី​ក្រៅពី​សិល្បៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​បងស្រី​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​បុប្ផា សុទ្ធតែ​មាន​ជំនាញ​សិល្បៈ​យ៉ាង​ចំណាន គ្រាន់តែ​ប្អូនស្រី​មានកេរ្តិ៍ឈ្មោះ​ល្បី​ជាង ។ ក្រៅពី​ការងារ​សិល្បៈ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​បងស្រី​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​បុប្ផា សុទ្ធតែ​មាន​ជំនាញ​សិល្បៈ​យ៉ាង​ចំណាន គ្រាន់តែ​ប្អូនស្រី​មានកេរ្តិ៍ឈ្មោះ​ល្បី​ជាង ។ ក្រៅពី​ការងារ​សិល្បៈ នារី​រួម​ផ្ទៃ​២​នាក់​នេះ​មាន​ចំណុច​ពិសេស​អ្វី និង​ចូល​ចិត្ត​ធ្វើ​អ្វី​រួម​គ្នា ?

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​បុប្ផា មិន​លេចធ្លោ​ដូច​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ទេ​ក្នុង​ពិភព​សិល្បៈ ប៉ុន្តែ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ក៏​ឃើញ​មាន​សកម្មភាព​សិល្បៈ​ខ្លះ​ដែរ ។ ក្រៅពី​នេះ​គេ​តែងតែ​ឃើញ​អ្នក​នាង​បុប្ផា បង្ហាញ​រូបភាព​ធ្វើបុណ្យ​ទាន​ជួបជុំ​ក្រុម​គ្រួសារ បងប្អូន​ក្នុង​ទឹកមុខ​រីករាយ​ជ្រះថ្លា​។ នៅ​ក្នុង​សកម្មភាព​នេះ ច្រើន​តែ​រួម​ជាមួយ​ប្អូនស្រី​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​អ្នក​នាង​ម៉េ​ង កុស​ម៉ា រួម​ទាំង ក្មួយ​ៗ ។ ជាក់ស្ដែង​ដូច​ជា​ការ​ចូលរួម​បុណ្យកឋិន និង​បុណ្យ ផ្សេង​ៗ​ទៀត​នៅ​ទី​វត្ត​អារាម ។
អ្នកគាំទ្រ និង​មិត្ត​សិល្បៈ​ជា​ច្រើន​និយាយ​ថា​តាម​រយៈ​សកម្មភាព​ទាំងនោះ​បង្ហាញ​ថា​បងប្អូន​ត្រកូល​ម៉េ​ង ចូល​ចិត្ត​ធ្វើបុណ្យ​ទាន គឺជា​ជីវិត​ក្រៅ​ឆាក​សិល្បៈ​របស់​ពួក​គេ ។

ទំនោរ​ចិត្ត​កុសល​ធ្វើបុណ្យ​ទាន​របស់​បងប្អូន​ត្រកូល​ម៉េ​ង​នេះ​ក៏​បង្ហាញ​តាម​រយៈ​ភិក្ខុ​បា​៉​ន់ ឈុ​ន មេ​កុដិ​លេខ​២២ វត្ត​បទុម​វ​តី ផង​ដែរ ។ ព្រះ​អង្គ​ច្រើន​ផ្ដោត​ទឹក​ព្រះ​ទ័យ​ជួយ​កសាង​នៅ​វត្ត​អំពិល​ថ្កើង ស្ថិត​នៅ​តំបន់​ព្រៃរនាម ក្នុង​តំបន់​បាត់ដឹង ភូមិ​ថ្មី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។ តាម​រយៈ​ការ​ស្នើ​សុំ​របស់​ព្រះ​អង្គ អ្នក​នាង​ម៉េ​ង កែវ​បុប្ផា និង​ម៉េ​ង កែវ​ពេ​ជ្ជ​តា តែងតែ​ចូលរួម​ជាមួយ​ព្រះ​អង្គ ក្នុង​ការ​ជួយ​ឧបត្ថម្ភ​កសាង​ទី​អារាម​តាម​សទ្ធា​ជ្រះថ្លា ។

ថ្មី​ៗ​កន្លង​មក​ព្រះសង្ឃ​អង្គ​នេះ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​ព្រះ​អង្គ​បាន​សរសើរ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​បងប្អូន​ត្រកូល​ម៉េ​ង ថា​មាន​សទ្ធា​ជ្រះថ្លា​ណាស់​ក្នុង​ការ​ជួយ​កសាង​ទី​វត្ត​អារាម ក៏​ដូច​ជា​ការ​ជួយ​ដល់​អ្នក​ក្រីក្រ ដូច​ជា​ជួយ​ទី​អារាម និង​ធ្វើ​អណ្តូងទឹក ជាដើម ។ ព្រះ​អង្គ​សរសេរ​ថា​«​វា​លើស​ពី​ការ​ច្រៀង​ដើម្បី​ជីវិត និង​ដើម្បី​ក្រពះ​ទៅ​ទៀត គឺ​ដើម្បី​ព្រះពុទ្ធ​សាសនា ហើយ​ក៏​បាន​ជួយ​ដល់​កុមារ​កំព្រា​ដែល​អត់​ទីពឹង ដូច​ជា ទិញ​សម្លៀក​បំពាក់ និង​សម្ភារ​សិក្សា​ទៀត ហើយ​នាង​ក៏​បាន​ជួយ​ដល់​កាកបាទក្រហម​ផង​ដែរ​»​។

មិន​ត្រឹមតែ​ត្រកូល​ម៉េ​ង ទេ អ្នកសិល្បៈ​មួយ​ចំនួន​ទៀត ក៏​តែង​បង្ហាញ​សកម្មភាព​មនុស្សធម៌​ក្នុង​សង្គម​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ