ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​ខ្លួន​បុគ្គ​លិក​អង្គ​ការ​អភិ​វឌ្ឍន៍​អាស៊ី​អាគ្នេយ៍​៦នាក់​ដាក់​ពន្ធ​នា​គារ​ពី​បទ​ប៉ុន​ប៉ង​ឆបោក

8 ឆ្នាំ មុន

ខេត្ត​តាកែវ​ ៖ ជន​សង្ស័យជា​បុគ្គ​លិក​​របស់​អង្គ​ការ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ចំនួន​៦​នាក់​ក្នុង​ចំណោម​បក្ស​ពួក​៧​នាក់​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​​សាលា​ដំបូង​ខេត្ត​តាកែវ​​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​

ខេត្ត​តាកែវ​ ៖ ជន​សង្ស័យជា​បុគ្គ​លិក​​របស់​អង្គ​ការ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ចំនួន​៦​នាក់​ក្នុង​ចំណោម​បក្ស​ពួក​៧​នាក់​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ​​សាលា​ដំបូង​ខេត្ត​តាកែវ​​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ប៉ុន​ប៉ង​ឆបោក កាល​ពី​វេលា​ម៉ោង​១១ព្រឹក ថ្ងៃ​ទី​១៨ មិថុនា ២០១៥ បន្ទាប់​ពីពួក​គេ​ត្រូវ​បាន​​ឃាត់​ខ្លួន និង​ស៊ើប​សួរ​ជា​ច្រើន​ថ្ងៃ​ឃើញ​ថា បាន​​​ចុះ​ទៅ​ឃោសនា​ប្រជា​ពលរដ្ឋ​ឱ្យ​យក​លុយ​មក​ផ្ញើ​នៅ​ក្រុម​ហ៊ុន​របស់ខ្លួន​ដើម្បី​ទទួល​បាន​ការ​ប្រាក់​ខ្ពស់​ គឺ​១០%។

​គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​១២ មិថុនា ២០១៥ វេលា​ម៉ោង​២​រសៀល លោក​មេ​ឃុំ​គិរី​ចុង​កោះ​ ស្រុក​គិរី​ចង់​បាន​ប្តឹង​ប៉ូលិស​ឱ្យ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៧​នាក់​ និង​រថយន្ត​៣គ្រឿង​ ខណៈពេល​ជន​សង្ស័យ​កំពុង​តែ​ដើរ​ឃោសនា​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ឱ្យ​យក​លុយ​មក​ផ្ញើ​ក្នុង​អង្គ​ការ​របស់​ពួក​គេ​ នឹង​ទទួល​បាន​ការ​ប្រាក់​ខ្ពស់​គឺ​១០%៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព