ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ប្រកាស​ផ្អាក​គ្រឹះស្ថាន និង​សាលា​​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេស​ចរណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្តីជូនដំណឹង​ដោយ​ប្រកាស​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​មជ្ឈមណ្ឌល​វាយតម្លៃ​ក្រោម​ឱវាទ​ក្រសួងទេស​ចរណ៍​​រយៈពេល​១៥​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្តីជូនដំណឹង​ដោយ​ប្រកាស​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​នៅ​តាម​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​មជ្ឈមណ្ឌល​វាយតម្លៃ​ក្រោម​ឱវាទ​ក្រសួងទេស​ចរណ៍​​រយៈពេល​១៥​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ។

ប៉ុន្តែ​គ្រឹះស្ថាន​ទាំងអស់​អាច​បន្ត​ដំណើរការ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​បណ្តុះបណ្តាល​ពី​ចម្ងាយ ឬ​អន​ឡាញ ( Online ) ។ ការ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​នោះ ដោយ​យោង​តាម​អនុ​សាសន៍​ណែនាំ​ដ៏​ខ្ព​ង​ខ្ពស់​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺឆ្លង​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ ជា​ពិសេស​ក្នុង​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​មជ្ឈមណ្ឌល​វាយតម្លៃ ។

អាស្រ័យ​ដូច​បាន​ជម្រាប​ខាងលើ សូម​គណៈ​គ្រប់គ្រង​នៃ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ និង​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​មជ្ឈមណ្ឌល​វាយតម្លៃ​ដែល​ស្ថិត​ក្រោម​ឱវាទ​ក្រសួងទេសចរណ៍ លោកគ្រូ អ្នកគ្រូ មាតា បិតា អាណាព្យាបាល សិស្ស សិក្ខាកាម និង​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​អនុវត្ត​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ