ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបង្កើនការប្រុងប្រយ័ត្ន! យុវជន ២នាក់ ជិះម៉ូតូលឿនដូចហោះ បុកក្បាលស្ពាន ស្លា.ប់ម្នាក់ របួសធ្ងន់ម្នាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ១១យប់ ថ្ងៃទី២៩ ខែវិច្ឆិកា នៅចំណុច​​ស្ពានទី៣ស្ថិ តនៅភូមិតាវង ឃុំពន្លៃ…

ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ១១យប់ ថ្ងៃទី២៩ ខែវិច្ឆិកា នៅចំណុច​​ស្ពានទី៣ស្ថិ តនៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ នោះគឺយុវជន ២នាក់ ជិះម៉ូតូមួយគ្រឿង ត្រូវគេសង្ស័យថា ស្ថិតក្នុងស្ថានភាពស្រវឹង បើកម៉ូតូ មានល្បឿនលឿន ទៅបុកក្បាលស្ពាន បណ្តាល​ឲ្យស្លាប់ម្នាក់ភ្លាមៗ ហើយម្នាក់ទៀត របួសធ្ងន់​​។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ​យុវជន ឈ្មោះ អើយ គ្រីត ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិតាដួល ឃុំផ្គាំ ស្រុកស្វាយចេក (រងរបួសធ្ងន់) ជាអ្នកបើកបរម៉ូតូម៉ាកអ៊ិចសាយថ័រ ( Exciter ) ពណ៌ខ្មៅ គ្មានស្លាកលេខ។ ចំណែកអ្នករួមដំណើរ ឈ្មោះ សែ ហេត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ អ្នកជិះពីក្រោយនេះ បាន​ស្លាប់នៅកន្លែងកើតហេតុ​។

លោកអធិការ បានបញ្ជាក់ថា មុនពេលកើតហេតុ យុវជន​ទាំង ០២នាក់ បានជិះម៉ូតូ ០១គ្រឿង ម៉ាកអ៊ិចសាយ​ថ័រ (Exciter) ក្នុងទិសដៅពីកើតទៅលិច។ ពេលមកដល់ចំណុចកើតហេតុ នៅស្ពានទី៣អាងទឹកត្រពាំងថ្ម ស្ថិតនៅភូមិសាស្ត្រភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក បានរេចង្កូត ទៅបុកក្បាលស្ពាន បណ្តាលឲ្យស្លាប់ម្នាក់ ជាអ្នករួមដំណើរ។ ចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកភ្នំស្រុក។ ឯម៉ូតូខូចខាតធ្ងន់។

ពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តបន្ទាយមានជ័យ កាលពីម៉ោង ១១ និង ៣៥ នាទី ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលលេខ ១៦១- ១៦២ ក្នុងភូមិរ៉ាចំការចេក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ក៏មាន​ហេតុការណ៍បុកគ្នា រវាង​ម៉ូតូ និងរថយន្តធ្វើផ្លូវ បណ្តាលឲ្យស្លាប់ ម្នាក់។

​លោកវរសេនីយ៍ឯក សួន នីប៉ូ នាយរងការិយាល័យ​នគរបាលចរាចរណ៍ជើងគោក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អ្នកស្លាប់នោះ ឈ្មោះ យិម វៃ ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1X-6764 បើកបរក្នុងល្បឿនលឿន ធ្វើដំណើរពីទិសខាងជើង ទៅត្បូង ដល់ចំណុចកើតហេតុ ជាន់ហ្វ្រាំងមិនទាន់ ទៅបុកពីក្រោយ​រថយន្តមួយគ្រឿង ម៉ាក HOWO ពណ៌ក្រហម ពាក់ស្លាកលេខ AT20.3-0803។ អ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណទេ ព្រោះក្រោយកើតហេតុ បានបើករថយន្តទៅទុក​នៅការដ្ឋាន ហើយ​គេចខ្លួនបាត់៕ ដោយ៖ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ