លោក សុធា អរុណ ចាញ់ការប្ដឹងផ្ដល់ថ្នាក់សាលាឧទ្ធរណ៍បន្ទាប់ពីផ្តល់ឯកសារក្លែងក្លាយ ដើម្បីទទួលបានការគ្រប់គ្រងលើមណ្ឌលកុមារកំព្រាជាថ្មីម្ដងទៀត !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនជាប់ចោទពីបទរំលោភបំពានផ្លូវភេទ និងជនត្រូវចោទពីបទឆបោកថវិកា លោក សុធា អរុណ នៅតែបន្តប៉ុនប៉ងបង្វែរកាចោទប្រកាន់ដោយប្រើវិធីសាស្ត្រផ្សេងៗនៅក្នុងតុលាការនៃប្រទេសកម្ពុជាដើម្បីរារាំងដំណើរការផ្តន្ទាទោសរបស់ខ្លួន ។ ចំណាត់ការចុងក្រោយរបស់លោក សុធា អរុណ បានបរាជ័យនៅពេលដែលចៅក្រមសាលាឧទ្ធរណ៍ធ្វើការច្រានចោលការចោទប្រកាន់ពាក់ព័ន្ធនឹងសិទ្ធអំណាចរបស់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមេនៃអង្គការសុវណ្ណកុមារ និងអ្នកតំណាងស្របច្បាប់របស់អង្គការ ។ នៅក្នុងការប៉ុនប៉ងនេះ លោក សុធា អរុណ បានដាក់ឯកសារក្លែងក្លាយទៅតុលាការដោយបានអះអាងថា ខ្លួនជាប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការសុវណ្ណកុមារ អិលអិលស៊ី ប៉ុន្តែការពិតអង្គការសុវណ្ណកុមារ អិលអិលស៊ី មិនទាន់មានក្រុមប្រឹក្សាភិបាលនៅឡើយទេ ។ លោក សុធា អរុណ ក៏មិនមែនជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Children Inc. ដែលជាក្រុមហ៊ុនមេ នោះដែរ ។
លោក សុធា អរុណ ត្រូវបានប្ដឹងពីបទល្មើសព្រហ្មទណ្ឌកាលពីឆ្នាំមុន បន្ថែមពីលើនេះ ក៏មានការស៊ើបអង្កេតពីសំណាក់ ក្រុមហ៊ុន Golden Children Inc. ដែលជាក្រុមហ៊ុនសប្បុរសធម៌របស់អាមេរិក គ្រប់គ្រងលើអង្គការសុវណ្ណកុមារ អិលអិលស៊ី ។ ការស៊ើបអង្កេតនេះបានរកឃើញភស្តុតាងជាច្រើនលើសលប់ពីការរំលោភបំពានលើកុមារតាមគ្រប់រូបភាព ការក្លែងបន្លំ និងការកេងប្រវ័ញ្ចថវិការពីអង្គការ ។ កុមារពីរនាក់ដែលជាជនរងគ្រោះបានរៀបរាប់ពីការរំលោភបំពានដ៏គួរឱ្យរន្ធត់ រួមមានការបង្អត់អាហាររហូតស្ទើតែបាត់បង់ជីវិត និងរូបភាពនៃការរំលោភបំពានលើរាងកាយផ្សេងៗយ៉ាងច្បាស់លាស់ ។ ហេតុដូច្នេះហើយនៅក្នុងខែសីហាឆ្នាំមុន បុគ្គលិកបួននាក់ដែលក្នុងចំណោមនោះក៏មាន លោក សុធា អរុណ ត្រូវបានបញ្ឈប់ពីការងារ ។

យោងតាមក្រុមមេធាវីកម្ពុជាដែលបានទទួលសិទ្ធិពីក្រុមប្រឹក្សារបស់ក្រុមហ៊ុន Golden Children Inc. បានអោយដឹងថា លោក សុធា អរុណ បានរារាំងការស៊ើបអង្កេតជាច្រើនលើកច្រើនសារ នៅពេលខ្លួនធ្វើការនៅអង្គការសុវណ្ណកុមារ ដោយពឹងផ្អែកលើអំណាចរបស់ឥស្សរជនជាន់ខ្ពស់មួយចំនួនក្នុងគោលបំណងរារាំងកិច្ចដំណើរការនីតិវិធីច្បាប់នាពេលអនាគត ។ ជាសេចក្ដីសោមនស្ស នៅពេលនេះសាលា ឧទ្ធរណ៍បានច្រានចោលការចោទប្រកាន់ពាក់ព័ន្ធសិទ្ធអំណាចរបស់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Golden Children Inc. និងអ្នកតំណាងស្របច្បាប់របស់អង្គការ ដែលធ្វើអោយផែនការបង្វែរការចោទប្រកាន់របស់លោក សុធា អរុណ ត្រូវបញ្ចប់ ។
លោក សុធា អរុណ នៅតែខិតខំប្រឹងប្រែងបន្តបង្វែងដានមន្ត្រីពាក់ព័ន្ធ ព្រមទាំងបន្តញុះញង់ និងប្រើប្រាស់កុមារនៅក្នុងអង្គការ សុវណ្ណកុមារ អិលអិលស៊ី ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។
អង្គការ សុវណ្ណកុមារ អិលអិលស៊ី នៅតែបន្តកិច្ចសហការជាមួយដៃគូនានា ដើម្បីធានាសុវត្ថិភាពដល់កុមារ នៅក្នុងអង្គការនេះ និងដើម្បីគោរពទៅតាមចក្ខុវិស័យ និងបេសកម្មរបស់អង្គការមួយនេះ ពោលគឺ៖ «បង្កើតបរិយាកាសមួយដែលផ្តល់ទីលំនៅប្រកប ដោយសុវត្ថិភាព និងផ្ដល់ការ ចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារត្រូវបានគេបោះបង់ចោលទាំងអស់ ឱ្យមានឱកាសទទួលបានការអភិវឌ្ឍទាំងផ្នែករាងកាយ បញ្ញា និងផ្លូវចិត្ត ទៅតាមសមត្ថភាពរបស់ពួកគេឱ្យបានពេញលេញ» ។
អំពីអង្គការសុវណ្ណ កុមារ ៖
អង្គការសុវណ្ណកុមារ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដើម្បីថែទាំកុមារកំព្រា និងកុមារដែលត្រូវគេបោះបង់ចោល នៅប្រទេសកម្ពុជា ។ គោលដៅសំខាន់របស់យើង គឺបង្កើតបរិយាកាសមួយដែលផ្តល់ទីលំនៅប្រកបដោយសុវត្ថិភាព និងផ្ដល់ការចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា និងកុមារត្រូវបានគេបោះបង់ចោលទាំងអស់ មានឱកាសទទួលបាន ការអភិវឌ្ឍទាំងផ្នែករាងកាយ បញ្ញា និងផ្លូវចិត្ត ទៅតាមសមត្ថភាពរបស់ពួកគេឱ្យបានពេញលេញ ។ សម្រាប់ការសាកសួរព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ ៖ អ៊ីមែល: Sovannkomarmedia@gmail.com ៕ ដោយសហការ
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ