ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​បាតុករ​​ថៃ​លើកគ្នា​ទៅ​កាន់​មុខ​ទីតាំង​កងឯកភាព​រក្សាព្រះអង្គ​ក្រុង​​បាងកក

3 ឆ្នាំ មុន

ប្រទេសថៃ ៖ បាតុករ​ស្និទ្ធ​ប្រជា​ធិបតេយ្យ​​ច្រើន​រយ​នាក់​​​ កាល​ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា​​​​ បាន​លើក​​គ្នា​​ទៅ​កាន់​មុខ​​បន្ទាយ​នៃ​កង​ឯក​ភាពរក្សា​ព្រះអង្គ​​ ដោយ​លើក​​ទាកៅស៊ូ​ពណ៌​លឿងធំៗ អាច​បញ្ចូល​ខ្យល់​​ជា​និមិត្ត​រូប​​នៃ​ចលនា​​របស់​ពួក​គេ​ ដែល​ស្វែង​រក​កម្រិត​​អំ​ណាច​ព្រះ​មហា​​ក្សត្រ។​ ទាពណ៌​លឿង​​អាច​បូម​បញ្ចូល​ខ្យល់​បាន…

ប្រទេសថៃ ៖ បាតុករ​ស្និទ្ធ​ប្រជា​ធិបតេយ្យ​​ច្រើន​រយ​នាក់​​​ កាល​ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា​​​​ បាន​លើក​​គ្នា​​ទៅ​កាន់​មុខ​​បន្ទាយ​នៃ​កង​ឯក​ភាពរក្សា​ព្រះអង្គ​​ ដោយ​លើក​​ទាកៅស៊ូ​ពណ៌​លឿងធំៗ អាច​បញ្ចូល​ខ្យល់​​ជា​និមិត្ត​រូប​​នៃ​ចលនា​​របស់​ពួក​គេ​ ដែល​ស្វែង​រក​កម្រិត
​​អំ​ណាច​ព្រះ​មហា​​ក្សត្រ។​

ទាពណ៌​លឿង​​អាច​បូម​បញ្ចូល​ខ្យល់​បាន ​​​ដែល​តាម​ធម្ម​តា​​សម្រាប់​ប្រើក្នុង​ការ​លេង​ទឹក​​នៅ​តាម​អាង​ហែល​ទឹក​​នោះ សម្រាប់​ពួក​បា​តុករគឺ​​​តំ​ណាង​ឲ្យ​ពួក​យោ​ធា​​​ដែល​ពួក​គេ​ថា​ ជា​អ្នក​ស្ថិត​នៅ​ពី​លើ​ប្រជា​ជន​ ដើម្បី​គ្រប់​គ្រង​ជី​វ​ភាព​នយោ​បាយ​នៅ​ថៃ។​ បណ្ដាមេដឹក​នាំបា​តុកម្ម​​បាន​អំ​ពាវ​នាវ​​ឲ្យ​ធ្វើ​សកម្ម​ភាព​ដោយ​សន្តិ​វិធី​ ចាប់​តាំង​ពី​មាន​ការ​ប្រើ​​នា​ពេល​ថ្មី​ៗ​នេះ​​ នូវ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​និង​កា​ណុង​បាញ់​ទឹក​ ពី​សំ​ណាក់​កង​កម្លាំង​សន្តិសុខ​។​

បា​តុ​កម្ម​នា​ថ្ងៃ​ទី​​២៩ វិច្ឆិកា ​​​ជា​បាតុ​កម្ម​ចុង​ក្រោយ​មួយ ​​​​​ខណៈ​បា​តុ​កម្ម​​កើត​មាន​​ស្ទើរ​រាល់​ថៃ្ងនៅ​ក្រុង​បាង​កក​ ដោយ​បាតុ​កម្ម​ថ្មី​នោះ ធ្វើ​នៅ​​មុខ​បន្ទាយ​​នៃ​កង​​វរសេនា​ធំ​​ជើងគោក​​លេខ​១១។​ កង​ឯក​ភាព​នោះ ​ជា​មួយ​​កង​វរសេនា​ធំ​​កង​កម្លាំង​ជើង​​គោកលេខ​មួយ​​​ ដែល​ស្ថិត​ក្រោម​ការ​​​ត្រួត​ត្រា​ដោយ​ផ្ទាល់​​​របស់​ព្រះមហា​ក្សត្រ​​​មហា​វ៉ា​​ជី​រ៉ា​ឡុង​កន​​​ កាល​ពី​ឆ្នាំ​ទៅ​មិញ​ជាសេច​ក្ដី​សម្រេច​​​មួយ​​ដែល​​គេ​​ចាត់​ទុក​ថា​ ជា​វិធី​ដែល​ព្រះ​មហា​ក្សត្រ​​​ពង្រឹង​ថែម​ទៀត​​នូវ​អំ​ណាច​របស់​ទ្រង់​។​​

មេដឹក​នាំ​​សំ​ខាន់​ម្នាក់​​នៃ​ចលនា​​តវ៉ា​ ​លោក​PARIT PENGUIN CHIWARAKនិយាយ​ថា​​​ កង​វរសេធំ​ទាំង​២​កង​នោះ ធ្លាប់​ចូល​រួម​​​ក្នុង​ការ​បង្រ្កាប​​ប្រជា​ជន​កាល​ពី​គ្រា​កន្លង​ទៅ​​។​ កង​កម្លាំង​ទាំង​នេះក៏ដើរ​តួ​នា​ទី​សំ​ខាន់​​​ក្នុង​រដ្ឋ​ប្រហារ។ ច្រក​ចូល​បន្ទាយ​​និង​ជញ្ជាំង​បន្ទាយ​​ ត្រូវ​បាន​​រាយ​លួស​បន្លា​​ ហើយ​ប៉ូ​លិស​​បាន​យាម​​ពី​ខាង​ក្រៅ។​ បា​តុករ​ម្នាក់​ស្រែក​ថា​​កង​ទ័ព​​ត្រូវ​​បម្រើ​​យើង​ ​ហើយ​មិន​មែន​បម្រើតែព្រះ​មហា​ក្សត្រ​ឡើយ​​។​ តួ​នា​ទី​ពួក​គេ​​គឹ​ការ​ពារ​​ប្រជា​ជន​។​

កង​ទ័ព​ចាប់​តាំង​ពី​យូរ​មក​ហើយ​​ត្រូវ​បាន​ចាត់​ទុកថា ជា​អ្នក​ការ​ពារ​​គ្រួសារ​រាជ​វង្ស​​ដែល​មាន​ទ្រព្យ​សម្បត្តិយ៉ាង​មហា​សាល​​​​ ដោយ​​តាមការវាយតម្លៃមាន​ភាគ​ហ៊ុន​​​​ ប្រមាណ​​ពី​៣០​ទៅ​៦០ពាន់​លាន​ដុល្លារ​​ ។​​ ក្នុង​នាម​នៃ​ការ​ការ​ពារ​ព្រះ​មហា​ក្សត្រ​​ កង​ទ័ព​​ថៃ​​បាន​រៀប​ចំ​ធ្វើ​រដ្ឋ​ប្រហារ​​ជា​ច្រើន​ ​ចាប់​តាំង​​ពី​ការ​បញ្ចប់​​របបរាជា​និយម​ផ្ដាច់​ការ​​​ពី​ឆ្នាំ​១៩៣២​មក​​ ហើយ​រដ្ឋប្រហារ្ម​ចុង​ក្រោយ​គឹ​កាល​ពី​ឆ្នាំ​២០១៤​។​​ ពួក​អ្នក​តវ៉ា​​​ទាម​ទារ​​ឲ្យ​នា​យក​រដ្ឋ​មន្រ្តី​​​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​​​ លា​លែង​ចេញ​ពី​តំ​ណែង​​ កែ​ប្រែ​រដ្ឋធម្ម​នុញ្ញ​​​ដែល​យល់​ថា​​ លំអៀង​​ខ្លាំង​បំ​ផុត​ដល់​កង​យោ​ធា ព្រម​ទាំង​ឲ្យកែទម្រង់​​របបរាជា​និយម​៕​

អត្ថបទសរសេរ ដោយ