ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះគ្រួសារឈានដល់កូនប្រសាកា.ប់ម្តាយក្មេកស្លា.ប់ និង​ប្រពន្ធ​ដាច់​ប្រអប់​ដៃ

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ស្ត្រី​ជា​ម្តាយក្មេក​ស្លា.ប់ និង​ម្នាក់​ទៀត​ជា​ប្រពន្ធ​រង​របួស​ប្រអប់ដៃ​ខាងឆ្វេង បន្ទាប់​ពី​ករណី​ហិ.ង្សា​ក្នុង​គ្រួសារ​មួយ បង្ក​ដោយ​​បុរស​ប្តី និង​ជា​កូនប្រសា ក្នុង​ស្ថានភាព​ស្រវឹង​នោះ ។

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ជា​ម្តាយក្មេក​ស្លាប់ និង​ម្នាក់​ទៀត​ជា​ប្រពន្ធ​រង​របួស​ប្រអប់ដៃ​ខាងឆ្វេង បន្ទាប់​ពី​ករណី​ហិង្សា​ក្នុង​គ្រួសារ​មួយ បង្ក​ដោយ​បុរស​ប្តី និង​ជា​កូនប្រសា ក្នុង​ស្ថានភាព​ស្រវឹង​នោះ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ មិថុនា ២០១៥ ស្ថិត​នៅ​ភូមិ​តាកែវ ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ ។ ទោះ​យ៉ាងណា​ក្រោយ​ពេល​កើតហេតុ ជន​បង្ក​បាន​ព្យាយាម​រត់គេច​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា ២០១៥ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ​ភួង សុង ហៅ​ឡុ​ង អាយុ​៣០​ឆ្នាំ ។ ចំណែក​ម្តាយក្មេក​ដែល​ស្លាប់​ឈ្មោះ​ប៉ាន់ ធី​ម អាយុ​៦០​ឆ្នាំ និង​ស្ត្រី​ជា​ប្រពន្ធ​រង​របួសធ្ងន់​ឈ្មោះ​ង៉ូ​វ សុវណ្ណ អាយុ​៣២​ឆ្នាំ គ្រួសារ​នេះ​រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា គ្រួសារ​ខាងលើ​តែងតែ​ទាស់​គ្នា​ជា​ញឹកញាប់​ណាស់ មិនសូវ​លោះ​ថ្ងៃ​ទេ ហើយ​ម្តាយក្មេក​បង្គាប់​ឱ្យ​ប្រពន្ធ​លែង​លះ​ជាមួយ​ប្តី ទើប​គ្រួសារ​នេះ​មិនសូវ​បាន​សុខ​និង​គ្នា ។  ស្រង់​សម្តី​ជនសង្ស័យ​ថា នៅ​មុន​ពេល​កើត ប្តី​-​ប្រពន្ធ​ខាងលើ​បាន​ឈ្លោះ​ទាស់សម្តី​គ្នា​យ៉ាង​ខ្លាំង​ជា​ថ្មី​ម្តងទៀត ពេល​នោះ​ស្ត្រី​ជា​ម្តាយក្មេក​មិន​បាន​ឃាត់​ទេ បែរជា​ឱ្យ​ប្រពន្ធ​យក​កាំបិត​កាប់​ប្តី ចំណែក​ម្តាយ​ក្មេក ក៏​មានកាំបិត​នៅ​ដៃ​មួយ​ដែរ ខណៈនោះ​ជន​បង្ក​មាន​អាកា​រៈ​ស្រវឹង​ស្រាល​ខ្លះ​ផង ណា​ខឹង​ម្តាយក្មេក​កន្លង​មក តែង​បញ្ឆេះ​ឱ្យ
ប្រពន្ធ​លែងខ្លួន​ទៀត ទើប​ទ្រាំ​លែង​បាន ក៏​កាប់​ស្ត្រី​ជា​ម្តាយក្មេក​បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​ប្រពន្ធ​បាន​រងរ​បូស​ដាច់​ប្រអប់ដៃ​ឆ្វេង ហើយ​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត តែ​ដោយ​របួសធ្ងន់​ក៏​បន្ត​ដឹក​ទៅ​សង្គ្រោះ​នោះ​មន្ទីរពេទ្យ​នៅ​រាជ​ភ្នំពេញ​ជា​បន្ត​ទៀត ។

ដោយឡែក​បុរស​ជា​ប្តី និង​ជា​ជន​ដៃដល់​បាន​ព្យា​យម​រត់គេច​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ចាប់​ឃាត់​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា ២០១៥ នេះ ។