ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា​ ​នឹង​ចាក​ចេញពី​សេត​វិមាន​ ​បើ​តំណាង​អ្នកបោះឆ្នោត​អនុម័ត​ឲ្យ​​លោក​បៃ​ដិ​ន​ឈ្នះ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា​ថា ប្រសិនបើ​តំណាង​អ្នកបោះឆ្នោត​ហៅ​មហា​អ្នកបោះឆ្នោត អះអាង​នា​ថ្ងៃ​ទី​១៤ ធ្នូ​ខាង​មុខនេះ​ឲ្យ​គូប្រជែង លោក​ចូ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា​ថា ប្រសិនបើ​តំណាង​អ្នកបោះឆ្នោត​ហៅ​មហា​អ្នកបោះឆ្នោត អះអាង​នា​ថ្ងៃ​ទី​១៤ ធ្នូ​ខាង​មុខ
នេះ​ឲ្យ​គូប្រជែង លោក​ចូ បៃ​ដិ​ន ជា​អ្នក​ឈ្នះ នោះ​លោក​ពិតជា​នឹង​ចាក​ចេញពី​សេត​វិមាន ។

លោក​ដូ​ណា​ល់​ត្រាំ​ធ្វើការ​ប្រកាស​នោះ ក្នុង​សុន្ទរកថា​ជា​ប្រពៃណី​ទៅ​កាន់​កងទ័ព​អា​មេ​រិ​ក ក្នុង​ឱកាស​បុណ្យ THANKSGIVING ។

តំណាង​អ្នកបោះឆ្នោត​អា​មេ​រិ​ក​ត្រូវ​រួម​ប្រជុំនា​ថ្ងៃ​ទី​១៤ ធ្នូ ខាង​មុខ​នេះ ដើម្បី​អនុម័ត​ជ្រើសតាំង​ប្រធានាធិបតី​ថ្មី​សហរដ្ឋអាមេរិក​ក្រោយ​ការ​បោះ​ឆ្នោត ។ បេក្ខជន​នៃ​គណបក្ស​ប្រជាធិបតេយ្យ លោក​ចូ បៃ​ដិ​ន ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា នោះ​ដោយ​ទទួល​បាន​តំណាង
អ្នកបោះឆ្នោត​៣០៦​រូប ទល់​នឹង​២៣២​សម្រាប់​លោក​ដូ​ណា​ល់ ត្រាំ ។

ការ​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២០​មក​រា ឆ្នាំ​២០២១ ។ លោក​ត្រាំ​ពុំ​បញ្ជាក់​ថា​តើ​លោក​នឹង​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ​ឬយ៉ាងណា​ឡើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ