ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមត្ថកិច្ច​​បន្ត​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀ.ន​បាន​ម្នាក់​ទៀត

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​​ពាក់​ព័​ន្ឋ​ករណីរក្សា​ទុក ​​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំ​ញៀន​ម្នាក់​​ ​ត្រូវ​បាន​​សមត្ថកិច្ច​​​ចាប់​ឃាត់​ខ្លួន ​កាលពី​​​​វេលា​ម៉ោង​៤​និង​១០​នាទី​​ល្ងាច​ថ្ងៃ​ទី​៩ ​ខែមិថុនា​ ​​​នៅ​​​​ភូមិ​២ ​សង្កាត់​លេខ​​២ ក្រុងព្រះ​សីហ​នុ ។

លោក​វរសេនីយ៍ទោ តាក សា​រិ​ទ្ឋ នាយការិយាល័យ​​នគ​រ​បាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​ ​បានឱ្យ​ដឹង​ថា បន្ទាប់​​ពីទទួល​បាន​ព័​ត៏​មានពី​​ករណី​​​រក្សា​ទុក ​​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំ​ញៀន រូប​លោក​បាន​បញ្ជូន​កម្លាំង​ចុះ​ដល់​ទី​តាំង​ហើយ​​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កែវ ណា​ស្សា ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្រុម​ទី​៣ ភូមិ​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ​ជា​អ្នក​រត់​ម៉ូតូឌុប រួម​ជាមួយ​វត្ថុ​តាង ​រួម​មាន ​ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេ​តា​មីន​(​WY)​ចំនួន​​២​គ្រាប់ និង​ប្រភេទមេតំហ្វេ​តា​មីន​ ​(ICE) ​ចំនួន​​១​កញ្ចប់ ស្មើនឹង១,២ក្រាម​ គិត​ទាំង​ថង់ ទូរស័ព្ទ​២​គ្រឿង ​ប្រាក់​ខ្មែរ​២​ម៉ឺន​រៀល និង​ប្រាក់​អាមេរិក​​៥​ដុល្លារ ​។

ជនសង្ស័យ រួម​ទាំង​វត្ថុតាង ​សមត្ថកិច្ច​បាន​​កសាង​សំណុំរឿង​បញ្ជូន​​​ទៅ​​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕