ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណូម័រ ធ្វើ​រឿង​ជាច្រើន​ដើម្បី​តែ​ម្តាយ ក្រោយ​ជីវិត​អាពាហ៍​ពិពាហ៍​បាន​បញ្ចប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ណូ​ម័​រ មិន​ទាន់​ដាក់​អារម្មណ៍​គិត​ទៅ​លើ​បុរស​ណា​ជា​ថ្មី​ទៀត​ទេ​តាំងពី​ចែកផ្លូវ​គូ​អាពាហ៍ពិពាហ៍​រួច​មក ។ ពេល​នេះ​នាង​មាន​កម្លាំងចិត្ត​ពី​ម្តាយ ធ្វើ​ឲ្យ​នាង​មាន​ជំហរ​យក​ចិត្តទុក​ដាក់​បំពេញការងារ​កាន់តែ​ខ្លាំង ។ ណូ​ម័​រ ថា​ នឹកឃើញ​ម្តាយ​ពេល​ណា…

រាជធានី​ភ្នំពេញ ៖​ណូ​ម័​រ មិន​ទាន់​ដាក់​អារម្មណ៍​គិត​ទៅ​លើ​បុរស​ណា​ជា​ថ្មី​ទៀត​ទេ​តាំងពី​ចែកផ្លូវ​គូ​អាពាហ៍ពិពាហ៍​រួច​មក ។ ពេល​នេះ​នាង​មាន​កម្លាំងចិត្ត​ពី​ម្តាយ ធ្វើ​ឲ្យ​នាង​មាន​ជំហរ​យក​ចិត្តទុក​ដាក់​បំពេញការងារ​កាន់តែ​ខ្លាំង ។

ណូ​ម័​រ ថា​ នឹកឃើញ​ម្តាយ​ពេល​ណា នាង​ខំ​បំពេញការងារ​លើស​ដើម ដោយសារ​តែ​ចង់​ស្តែង​ឲ្យ​ឃើញ​ថា ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​តបស្នង​ដល់​ម្តាយ​ជា​ធំ ។ នេះ​ជា​ទឹកចិត្ត​មួយ​ក្នុង​នាម​នាង​ជា​កូនស្រី ។

តារា​សម្តែង និង​ជា​ពិធី​ការិនី​ណូ​ម័​រ បាន​ព្យាយាម​ពង្រឹង​ការងារ​ផ្នែក​ពិធី​ការិនី​ខ្លាំង​ជាង​មុន ដោយ​សារ​តែ​ពេល​នេះ​នាង​បាន​បង្ហាញ​ការងារ​ស្ទើរតែ​គ្រប់​ខេត្ត​ក្រុង ។ ទទួល​បានការ​ងារ​ច្រើន ព្រោះ​នាង​​មាន​ទេព​កោសល្យ ដូច្នេះ​ហើយ​ម្ចាស់​ក្រុមហ៊ុន​ផ្តល់​តម្លៃ​ការងារ​ឲ្យ​នាង​រហូត ។

ថ្មី​ៗ​នេះ​ណូ​ម័​រ និយាយ​ថា ​«​មួយ​រយៈ​នេះ​ហាក់​ប្លែក​ចិត្ត នៅ​ពេល​ដែល​តួនាទី​ពិធី​ការិនី​របស់ខ្ញុំ​ស្រាប់​តែ​ទទួល​បានការ​អញ្ជើញ​គ្រប់​ការ​ច្រៀង​លើ​វេទិកា​នានា​នៅ​តាម​ខេត្ត ។ ទទួល​បានការ​ងារ​ច្រើន​រហូត​ដល់​ថ្នាក់​ខកខាន​ចូលរួម​កម្មវិធី​នានា​របស់​មិត្តភក្តិ ដូច​ជា​ខួបកំណើត​ឡើងផ្ទះ​ជាដើម ។ យ៉ាងណា​ខ្ញុំ​មាន​តែ​ព្យាយាម​បំពេញ​តួនាទី​នេះ​ឲ្យ​បាន​ល្អ ​ព្រោះ​ខ្ញុំ​ពេញចិត្ត​ខាង​ជំនាញ​ពិធីករ​នេះ​ណាស់ ​បើ​ទោះជា​អាច​សម្តែង​បាន​បែប​ណា​ក្ដី​»​។

គួរ​​បញ្ជាក់​ថា ណូ​ម័​រ បា​ន​លែងលះ​ស្វាមី ក្រោយ​ពេល​រៀប​ការ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ធ្វើ​ឲ្យ​គេ​ឯង​​ភ្ញាក់ផ្អើល ជា​ពិសេស​អ្នក​ក្នុង​ពិភព​សិល្បៈ ។ ពេល​នេះ​នាង​មិន​ទាន់​បើក​បេះដូង​ទទួលយក​បុរស​ណា​ទៀត​ទេ ។ អ្វី​ដែល​សំខាន់​ចង់​ចំណាយពេល​សន្សំ​លុយ​ទុក​ចាត់ចែង​ជីវភាព​រាល់ថ្ងៃ និង​មុខរបរ​ថ្មី​ៗ​តាម​ផែនការ ជា​ជាង​យកចិត្ត​លើ​បុរស​ណា​នាំ​ខាត​ពេលវេលា ។ ក្រៅ​នេះ​នាង​ឆ្លៀតពេល​បង្កើន​សមត្ថភាព​ច្រៀង​ឲ្យ​បាន​ប្រសើរ​ដើម្បី​ឲ្យ​មូល​ទីផ្សារ​សិល្បៈ​តែ​ម្តង ។

ណូ​ម័​រ​និយាយ​ថា «​ពេល​នេះ​មាន​តែ​ពាក្យ​ការងារ ហើយ​កិច្ចការ​ដែល​នាង​ខ្ញុំ​ធ្វើ​ឡើង​នេះ​ គឺ​ដើម្បី​ម្តាយ ។ នាង​ខ្ញុំ​មិន​បាន​យកមុខ​មាត់​ដាក់​អ្នក​ណា​ទេ គ្រាន់តែ​បញ្ជាក់​ថា ការ​បង្ហាញ​នេះ​ចង់​ឲ្យ​ម្តាយ​មាន​សេចក្តីសុខ និង​មើលឃើញ​ថា ​កូនស្រី​គាត់​ពិតជា​ធ្វើ​អ្វី​ៗ​ដើម្បី​គាត់ ។ មិន​ថា​ លំបាក​បែប​ណា​នោះ​ទេ នាង​ខ្ញុំ​ស៊ូ​បាន​ទាំងអស់ ។ ម្ល៉ោះហើយ​រឹតតែ​មិន​អាច​និយាយ​រឿង​ស្នេហ៍​បាន​ទេ​ពេល​នេះ ។ ទុក​ឲ្យ​វាសនា​ជា​អ្នក​កំណត់ ព្រោះ​ជីវិត​ស្នេហា​នាង​ខ្ញុំ​ដើរ​ខុស​ម្តង ។ មូលហេតុ​បែប​នេះ​ទើប​មិន​ចង់​និយាយ​រឿង​ផ្លូវចិត្ត​ច្រើន​ក្រៅពី​ការងារ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ