ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​គ្នា​បញ្ឈប់​អំពើ​ហិ.ង្សា​លើ​ជន​ពិការ ត្រូវ​ជំរុញ​ឱ្យ​មាន​វិជ្ជាជីវៈ​ដើម្បី​មាន​ប្រាក់​ចំណូល

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​វគ្គ​បណ្តុះបណ្តាល និង​វេទិការ​សាធារណៈ​ស្តី​ពី​សកម្មភាព យេ​ន​ឌ័​រ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សា​អូ​រី នៅ​សួន​កុមារ​មុខ​សាលាខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​វគ្គ​បណ្តុះបណ្តាល និង​វេទិការ​សាធារណៈ​ស្តី​ពី​សកម្មភាព យេ​ន​ឌ័​រ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សា​អូ​រី នៅ​សួន​កុមារ​មុខ​សាលាខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​ជំទាវ ប៊​ន សុ​ភី អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​ជំរុញ​ដល់​បណ្តា​គ្រប់​ស្ថាប័ន និង​អង្គការ​ជា​ដៃគូ​នានា ត្រូវ​រួម​គ្នា​បញ្ឈប់​អំពើរ​ហិង្សា​លើ​កុមារ និង​ជន​មាន​ពិការ​ភាព។

លោក​ជំទាវ​អភិបាលរង​ខេត្ត​បាន​បន្ត​ថា​៖ យើង​ក៏​ត្រូវ​រួម​គ្នា​យកចិត្តទុកដាក់​លើ​ស្ត្រី និង​កុមារ ជន​មាន​ពិការ​ភាព និង​ត្រូវ​បញ្ជ្រាប​សមភាព​យេ​ន​ឌ័​រ​ឲ្យ​បាន​ខ្លាំងក្លា​។ ដូចដែល​យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា​កាលពី​ជំនាន់​ដើម​បុព្វបុរស​របស់​យើង​ក៏​មាន​ស្ត្រី​ជា​អ្នកដឹកនាំ​ដ៏​ខ្លាំង​កា្ល​ណាស់​ដែរ​រហូត​ដល់​ធ្វើ​ស្ដេច​ដឹកនាំ​ប្រទេស​ជាតិ ឱ្យ​ការ​រីក​ចម្រើន និង​ល្បីល្បាញ​ដល់​សព្វ​ថ្ងៃនេះ​។ ដោយសារ​តែ​យើង​រួម​គ្នា​ធ្វើ​ឱ្យ​ប្រសើរ​ឡើង នូវ​សិទ្ធិ​ស្ត្រី និង​កា​រប​ញ្ជ្រ​ប​សកម្មភាព​យេ​ន​ឌ័​រ បែប​នេះ​ហើយ ទើប​នៅ​គ្រប់​បណ្តា​ស្ថាប័ន មាន​សភា​ព្រឹទ្ធសភា ក្រសួង និង​ថ្នាក់​ខេត្ត​ក៏​មាន​ស្ត្រី​ជា​អ្នកដឹកនាំ​ដែរ​។

ថ្ងៃនេះ​ផង​ដែរ​សូម​រំ​ឮ​ក​ដល់​បងប្អូន​ជា​ជន​មាន​ពិការ​ភាព​ត្រូវ​មាន​ស្មារតី​រឹង​មាំ តស៊ូ​ក្នុង​ជីវិត កុំ​អស់សង្ឃឹម ព្រោះថា​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​លើ​ជន​ពិការ ដោយ​បាន​រៀបចំ​ឲ្យ​មន្ទីរ​ជំនាញ នៅ​តាម​បណ្តា​ខេត្ត គិតគូរ​សុខទុក្ខ​ដល់​ជន​ពិការ​។ ក្នុង​ឱកាស​នោះ​ដែរ​លោក​ជំទាវ តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង ក៏​បាន​មាន​ប្រសាសន៍​លើក​ឡើង​ដែរ​ថា​៖ ជា​ការ​ពិត​ណាស់ អង្គការ​សា​អូ​រី គឺជា​អង្គការ​មួយ ដែល​បាន​យកចិត្តទុកដាក់​លើ​ជន​មាន​ពិការ​ភាព ទាំង​មនុស្ស​ចាស់ និង​កុមារ ដែល​ការងារ​នេះ​ពិតជា​ពិបាក​ខ្លាំង​ណាស់​ព្រោះ​កុមារ​ខ្លះ​ពិការ​ជើង​ពិការ​ដៃ និង​ពិការ​សតិបញ្ញា​ដែល​ពិបាក​និយាយ​ស្តាប់​គ្នា​បាន ប៉ុន្តែ​អង្គការ​សា​អូ​រី នៅ​តែ​អាច​ធ្វើ​បាន​។

សូម​អរគុណ នាយិកា​អង្គការ សា​អូ​រី ដែល​បាន​ប្រឹងប្រែង ក្នុង​បង្ហាត់បង្រៀន ដល់​ជន​ពិការ​ឱ្យ​ចេះ​ត្បាញ​ក្រមា ដែល​ការងារ​នេះ​ពិតជា​លំបាក​ខ្លាំង​ណាស់​។ ចុង​ក្រោយ​លោក​ជំទាវ​ក៏​បាន​ផ្ដាំផ្ញើ​ដល់​អង្គការ​សា​អូ​រី​សូម​ផ្ដល់​ដំណឹង​មក​លោក​ជំទាវ​នៅ​ការ​លំបាក និង​សេចក្តី​ត្រូវការ​នានា​ដែល​អង្គការ​ត្រូវការ ដើម្បី​ជួយ​ឱ្យ​អង្គការ​មួយ​នេះ មាន​ដំណើរការ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​។ នាយិកា​អង្គការ សា​អូ​រី លោកស្រី អ៊ុំ អមរា​រ័​ត្ន បាន​បញ្ជាក់​ពី​សកម្មភាព និង​គោលបំណង​ពី​អង្គការ​របស់​ខ្លួន​ថា​៖ អង្គការ​សា​អូ​រី បាន​បង្កើត​ឡើង នៅ​ឆ្នាំ​២០០៨​។

អង្គការ​សារ​អូ​រី បាន​ប្រ​សូត្រ​ចេញ​ជា​រូបរាង​ដោយសារ​មានការ​គាំទ្រ​ពី​បណ្តា​មិត្ត​ជប៉ុន ថៃ និង​សហគមន៍​អឺរ៉ុប និង​បណ្តា​អង្គការ​ជា​មិត្ត​មួយ​ចំនួន​ទៀត​នៅ​កម្ពុជា​។ បច្ចុប្បន្ន​អង្គការ សា​អូ​រី ក៏​កំពុង​ទទួល​បាន​មូលនិធិ​ខ្នាត​តូច​ពី​អង្គការ​ជំនួយ​នៃ​ព្រះ​វិហា​ដា​ណឺ​ម៉ាក​ផង​ដែរ​។ ចំពោះ​គោលបំណង​របស់​អង្គការ គឺ​ជួយ​ដល់​ជន​មាន​ពិការ​ភាព​ឱ្យ​មាន​លំនឹង​មាន​ក្តី​សង្ឃឹម ដោយ​ឱ្យ​ជន​ពិការ​មាន​ជំនាញ​វិជ្ជាជីវៈ​តាម​រយៈ​ការ​ត្បាញ ដើម្បី​បង្កើត​ប្រាក់​ចំ​ណួ​ល​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ