ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី​ ឆេះ​ផ្ទះ​ធ្វើ​សិប្ប​កម្ម​ក្រឡឹង​ឈើ​ខ្ទេច

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ​ ៖ ផ្ទះ​ធ្វើ​សិប្បកម្ម​ក្រឡឹង​ឈើ​មួយ​កន្លែង ត្រូវ​អគ្គិភ័យ​ឆាបឆេះ ដោយ​ទទួល​រង​ការ​ខូចខាត​អស់​មួយ​ចំនួន កើតឡើងកាលពី​យប់​ថ្ងៃ​ទី១៥ ​វិ​ច្ឆ​កា ​ស្ថិតនៅ​ស្រុក​ឆ្លូង ។ នគរបាល​ស្រុក​ឆ្លូង​បាន​ឲ្យ​ដឹង​ថា​…

ខេត្ត​ក្រចេះ​ ៖ ផ្ទះ​ធ្វើ​សិប្បកម្ម​ក្រឡឹង​ឈើ​មួយ​កន្លែង ត្រូវ​អគ្គិភ័យ​ឆាបឆេះ ដោយ​ទទួល​រង​ការ​ខូចខាត​អស់​មួយ​ចំនួន កើតឡើងកាលពី​យប់​ថ្ងៃ​ទី១៥ ​វិ​ច្ឆ​កា ​ស្ថិតនៅ​ស្រុក​ឆ្លូង ។

នគរបាល​ស្រុក​ឆ្លូង​បាន​ឲ្យ​ដឹង​ថា​ ករណី​អគ្គី​ភ័យ​មួយ​នេះ​ បាន​កើតឡើង​នៅ​ត្រង់​ចំណុច​ចំណុចភូមិ​ជ្រោយ​ថ្ម​លើ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ ​ជួរ​ផ្លូវលំ​មាត់​​ទន្លេ ដែល​ម្ចាស់​
ម្ចាស់ផ្ទះ​ឈ្មោះ វី​ង យ៉ាំង​​ផឹង ភេទ​ប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មាន​ទីលំនៅ ភូមិ-ឃុំ កើយ​ហេតុ​ខាងលើ ។

នគរបាល​ស្រុក​ឆ្លូង​បន្ត​ថា​ ​ផ្ទះ​ធ្វើ​សិប្បកម្ម​ក្រឡឹង​ឈើ​ខ្នាត​តូច​នេះ មាន​ទំហំ​៥​ម៉ែត្រ​×១១​ម៉ែត្រ ក្នុង​នោះ​បណ្តាល​ឲ្យខូចខាត ជញ្ជាំង ផ្ទះ​មួយ​ចំហៀង ម៉ាស៊ីន​គោ​យន្ត ឌី​ណា​ម៉ូ ១​គ្រឿង សម្ភារ​​​ក្រឡឹង​មួយ​ចំនួន​ទៀត សរុប​ជា​ទឹកប្រាក់​អស់​ប្រហែល២០០០ $ ។

នគរបាល​បញ្ជាក់​ថា​ ​ក្នុង​ហេតុការណ៍​នោះ កំលាំង​សណ្តាប់ធ្នាប់នៃ​អធិការដ្ឋាន​នគរ​បាល​ស្រុក​ឆ្លូង ដឹកនាំ​ដោយ​លោក អធិការ វ​-​ឯក ឆុង តូ​រ៉ា​ន់ សហការ​ជាមួយ​កំលាំង​កងរាជអាវុធហត្ថ​ស្រុក បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ជួយ​ពន្លត់​បាន​ទាន់​ពេលវេលា ដោយ​បាន​ប្រើប្រាស់​ឡានទឹក​អស់​ចំនួន១គ្រឿង​។

គួ​រ​បញ្ជាក់​ថា​៖ មូលហេតុ​បណ្តាល​ឲ្យ​កើត​គ្រោះ​អគ្គិ​ភ័យ នេះ គឺ​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គិស​នី ប៉ុន្តែ​ករណី​នេះ ពុំ​មាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ទេ និង​ពុំ​ប៉ះពាល់​ដល់​ផ្ទះ​​អ្នក​ដទៃ​​ទៀត​​ដែរ ។

អត្ថបទសរសេរ ដោយ