ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​គ្រោង​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ប្រឆាំង​វីរុស​កូវីដ​​ចាប់ពី​ខែធ្នូ​ទៅ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រី​សុខាភិបាល​អា​មេ​រិ​ក​អា​មេ​រិ​ក លោក​ALEX AZAR​ថ្លែង​កាលពី​ថ្ងៃ​ទី​១០​វិច្ឆិកា​ថា សហរដ្ឋអាមេរិក​នឹង​អាច​ជម្រុញ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ប្រឆាំង​វីរុស​COVID-19 ចាប់ពី​ខែធ្នូ​ខាង​មុខ​នេះ​ទៅ ប្រសិនបើ​ក្រុមហ៊ុន​ឱសថ​យក្ស​អា​មេ​រិ​ក​PLIZER​និង​ដៃគូ​ក្រុមហ៊ុន​ឱសថ​អា​ល្លឹ​ម៉​ង់​BIONTECH យល់ព្រម​ដោយ​ឆាប់រហ័ស​ជាង​ការ​គ្រោងទុក…

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រី​សុខាភិបាល​អា​មេ​រិ​ក​អា​មេ​រិ​ក លោក​ALEX AZAR​ថ្លែង​កាលពី​ថ្ងៃ​ទី​១០​វិច្ឆិកា​ថា សហរដ្ឋអាមេរិក​នឹង​អាច​ជម្រុញ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ប្រឆាំង​វីរុស​COVID-19 ចាប់ពី​ខែធ្នូ​ខាង​មុខ​នេះ​ទៅ ប្រសិនបើ​ក្រុមហ៊ុន​ឱសថ​យក្ស​អា​មេ​រិ​ក​PLIZER​និង​ដៃគូ​ក្រុមហ៊ុន​ឱសថ​អា​ល្លឹ​ម៉​ង់​BIONTECH យល់ព្រម​ដោយ​ឆាប់រហ័ស​ជាង​ការ​គ្រោងទុក លើ​សំណើ​ផ្ដល់​វ៉ាក់សាំង​របស់​ពួក​គេ​ដែល​ធ្វើតេស្ត​ដល់​ដំណាក់​ទី​៣ ជា​ដំណាក់កាល​ចុង​ក្រោយ​ដោយ​បង្ហាញ​លទ្ធផល​មាន​ប្រសិទ្ធភាព​ជាង​៩០%​។

ក្រោយ​បញ្ចប់​ការ​សាកល្បង​គ្លីនិក​ក្នុង​ទ្រង់ទ្រាយ​ធំ​នូវ​វ៉ាក់សាំង​ពួក​គេ ក្រុមហ៊ុន​ឱសថ​ទាំង​២ គ្រោង​ដាក់​សំណើ​ទៅ​អា​ជ្ជា​ធរ​សុខាភិបាល​អា​មេ​រិ​ក​FOOD AND DRUG ADMINISTRATION ប្រើប្រាស់​ជា​បន្ទាន់​វ៉ាក់សាំង​នោះ​នា​ស​ប្ដា​ហ៍​ខាង​មុខ​។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ជា​ច្រើន ក្នុង​នោះ​មាន​ទូរទស្សន៍​CNBC​លោក​ALEX AZAR​ថ្លែង​ថា រដ្ឋាភិបាល​អា​មេ​រិ​ក​នឹង​ទទួល​វ៉ាក់សាំង​២០​លាន​ដូ​ស​ក្នុង​១​ខែ ចាប់ពី​ខែធ្នូ​ទៅ​។ សហរដ្ឋអាមេរិក​បាន​ឈាន​ទៅ​បញ្ជា​ទិញ ពី​ក្រុមហ៊ុន​PLIZER​នូវ​វ៉ាក់សាំង​នេះ​១០០​លាន​ដូ​ស​ក្នុង​ទឹកប្រាក់​២​ពាន់​លាន​ដុល្លារ​។

លោក​បន្ត​ថា​ទោះបី​យ៉ាងណា​ការ​សម្រេច​ចុង​ក្រោយ នឹង​ពឹងផ្អែក​លើ​ការ​ពិនិត្យ​ដោយ​ស៊ី​ជម្រៅ លើ​បណ្ដា​ទិន្នន័យ​ស្ដី​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​។ លោក​ថា​តាម​សំណើ​ដល់​រដ្ឋាភិបាល យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នឹង​ចាប់ផ្ដើម​តាម​រយៈ​ការ​ចាក់​ឲ្យ​មនុស្ស​ចាស់​និង​បុគ្គលិក​សុខាភិបាល​មុនគេ ដោយ​យុទ្ធ​ការ​នោះ​នឹង​បញ្ចប់​នា​ដំណាច់​ខែមករា​។

រដ្ឋមន្ត្រី​សុខាភិបាល​អា​មេ​រិ​ក​ក៏​រង់ចាំ​ដែរ ដែល​មន្ទីរពិសោធន៍​ដទៃ​ៗ​ទៀត ដូច​ជា​ក្រុមហ៊ុន​MODERNA ជាដើម ប្រកាស​មុន​ដំណាច់ខែ​នេះ ពី​លទ្ធផល​នៃ​ការ​សាកល្បង​គ្លីនិក​វ៉ាក់សាំង​របស់​ពួក​គេ​។ រហូត​ដល់​ដំណាច់​ខែមីនា​២០២១​ឬ​ដល់​ដើម​ខែមេសា យើង​គ្រោង​ឲ្យ​ទទួល​បាន​វ៉ាក់សាំង​គ្រប់គ្រាន់ សម្រាប់​ពលរដ្ឋ​អា​មេ​រិ​ក​ទាំងមូល ដែល​ចង់​ចាក់​វ៉ាក់សាំង​។

ចំណែក​គណៈកម្មាធិការ​អឹ​រ៉ុ​ប​ត្រូវ​ផ្ដល់​ភ្លើង​ខៀវ នា​ថ្ងៃ​ទី​១១​វិច្ឆិកា​ដល់​ការ​ចុះហត្ថលេខា លើ​កុង​ត្រា​មួយ​ជាមួយ​ក្រុមហ៊ុន​PLIZER​និង​ក្រុមហ៊ុន​ដៃគូ​BIONTECH លើ​កុងត្រា​ទិញ​វ៉ាក់សាំង​របស់​ពួក​គេ ជា​ច្រើន​រយ​លាន​ដូ​ស ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ