ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃទី​១០ ​វិច្ឆិកា​តែ​មួយ ​អ្នក​ឆ្លង​នៅ​អា​មេ​រិក​​ មាន​ដល់​ជាង​២​សែន​នាក់

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​នៅ​បន្ត​ខ្លាំងក្លា​នៅ​សហរដ្ឋអាមេរិក ដោយ​នា​ថ្ងៃ​ទី​១០ ​វិច្ឆិកា​ តែ​មួយ​ក្នុង​ប្រទេស​មហាអំណាច​នោះ ចំនួន​អ្នក​ឆ្លង​ថ្មី​មាន​ដល់​កម្រិត​កំពូល​ដល់​២០១.៩៦១​នាក់​។ នេះ​បើ​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ​ច​ន​ហុប​គី​ន​។ សហរដ្ឋអាមេរិក​មក​ដល់​ថ្ងៃ​ទី​១០​វិច្ឆិកា​ចំនួន​អ្នក​ឆ្លង​វីរុស​សរុប កើន​ដល់​ជាង​១០,៣​លាន​នាក់…

សហរដ្ឋអាមេរិក ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​នៅ​បន្ត​ខ្លាំងក្លា​នៅ​សហរដ្ឋអាមេរិក ដោយ​នា​ថ្ងៃ​ទី​១០ ​វិច្ឆិកា​ តែ​មួយ​ក្នុង​ប្រទេស​មហាអំណាច​នោះ ចំនួន​អ្នក​ឆ្លង​ថ្មី​មាន​ដល់​កម្រិត​កំពូល​ដល់​២០១.៩៦១​នាក់​។ នេះ​បើ​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ​ច​ន​ហុប​គី​ន​។

សហរដ្ឋអាមេរិក​មក​ដល់​ថ្ងៃ​ទី​១០​វិច្ឆិកា​ចំនួន​អ្នក​ឆ្លង​វីរុស​សរុប កើន​ដល់​ជាង​១០,៣​លាន​នាក់ និង​ចំនួន​អ្នក​​បាត់​បង់​ជីវិតកើន​ដល់​ជាង​២៤០.០០០​នាក់​។ ចាប់តាំងពី​១​ស​ប្ដា​ហ៍​មក​ហើយ ចំនួន​​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​ក្នុង​ប្រទេស​នោះ​មាន​លើស​ពី​១០០.០០០​នាក់ ជា​កម្រិត​ដ៏​ខ្ពស់​ពុំ​ធ្លាប់​មាន។

បច្ចុប្បន្ន​សភាពការណ៍​លំបាក​បំផុត ​គឺ​នៅ​ភាគ​ខាងជើង​និង​ភាគ​ខាងលិច​អា​មេ​រិ​ក​។ នា​ថ្ងៃ​ទី​១០​វិច្ឆិកា​ចំនួន​អ្នក​​បាត់​បង់​ជីវិត​ដោយសារ​វីរុស​នោះ​នៅ​អា​មេ​រិ​ក មាន​ជាង​១.៥០០​នាក់ ២៤​ម៉ោង​ចុង​ក្រោយ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ