ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រឿង​ផ្ទួនៗ​ស្មាន​មិន​ដល់!​ ពេល​ឧទ្ធម្ភាគ​ចក្រ​ដឹក​បេះ​ដូង​ទៅ​ប្តូរ​ឱ្យ​អ្នក​ជំងឺ​ក្នុង​មន្ទីរ​​​ពេទ្យ​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ពិតជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់ ​និង​ចៃដន្យ​បំផុត ដែល​មាន​ឧប្បត្តិហេតុ​ដល់​ទៅ​២​ផ្ទួន​ៗ​គ្នា ពេល​នាំ​យក​បេះដូង​មួយ ទៅ​វះកាត់​បន្ទាន់​ប្ដូរ​ឲ្យ​អ្នកជំងឺ​ម្នាក់​។ កាលពី​ថ្ងៃ​ទី​៦ ខែ​​វិច្ឆិកា​ ឆ្នាំ​២០២០…

សហរដ្ឋអាមេរិក ៖ ពិតជា​រឿង​ដែល​នឹក​ស្មាន​មិន​ដល់ ​និង​ចៃដន្យ​បំផុត ដែល​មាន​ឧប្បត្តិហេតុ​ដល់​ទៅ​២​ផ្ទួន​ៗ​គ្នា ពេល​នាំ​យក​បេះដូង​មួយ ទៅ​វះកាត់​បន្ទាន់​ប្ដូរ​ឲ្យ​អ្នកជំងឺ​ម្នាក់​។

កាលពី​ថ្ងៃ​ទី​៦ ខែ​​វិច្ឆិកា​ ឆ្នាំ​២០២០ កន្លង​មកនេះ បេះដូង​មួយ ដែល​ទទួល​បានជា​អំណោយ​សរីរាង្គ ហើយ​ត្រូវ​នាំ​មក​​ជា​បន្ទាន់តាម​ឧទ្ធម្ភាគចក្រ​១​គ្រឿង ទៅ​កាន់​មន្ទីរពេទ្យ​ KECK HOSPITAL OF USC​ ដែល​ជា​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​មួយ ​ស្ថិត​នៅ​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ​ប៉ុន្តែ​ខណៈ​ពេល​ហោះ​ទៅ​ដល់​មន្ទីរ​ទៅ​ហើយ​ លុះ​ពេល​ចុះ​​នោះ បែរជា​ធ្លាក់​លើដំបូល​មន្ទី​រ​ពេទ្យ​នោះ​។ ពេល​ចុះ​ឧទ្ធម្ភាគចក្រ​នេះ​ក៏​មាន​បញ្ហា​មួយ​មិន​អាច​ពន្យល់​បាន ហើយ​ក៏​​ធ្លាក់​លើ​ដំបូល​មន្ទីរពេទ្យតែម្តង ។

លុះ​មួយ​រយៈ​ក្រោយមក បណ្ដា​អ្នក​សង្គ្រោះ​អាចយ​កបាន​បេះដូង​នោះ​ពីរ​បំណែក ហើយ​ប្រគល់​ឲ្យ​ដល់​គិលានុប្បដ្ឋាក​ម្នាក់ ដែល​យក​វា​ដាក់​លើ​ថាស​ដែក​មួយ ​តែ​ចៃដន្យ​អី​បេះដូង​នោះ​ត្រូវ​គេ​ធ្វើ​ឲ្យ​ជ្រុះ​ធ្លាក់​​ទៀត​។ តែ​សំណាងល្អ​ បេះដូង​នោះ​​ក៏​​នៅ​តែ​អាច​យក​ទៅ​ប្ដូរ​ឲ្យ​អ្នកជំងឺ​បាន​​។

ដូច​ការ​បញ្ជាក់​របស់​ទូរទស្សន៍​ FOX 5 ក្រុង​សាន់​ឌី​យេ​ហ្គោ អ្នក​បើក​ឧទ្ធម្ភាគចក្រ​នោះ​រង​របួស​ស្រាល ចំណែក​អ្នកដំណើរ​២​នាក់​ក៏​នៅ​រស់រាន​មានជីវិត ដោយ​ពុំ​កើត​អី​ធ្ងន់ធ្ងរ​។ មូលហេតុ​នៃ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នោះ ដែល​ថត​បាន​ដោយ​សាក្សី​ម្នាក់​ពី​ផ្លូវ​ជិតខាង នៅ​តែ​មិន​ទាន់​ដឹង​នៅ​ឡើយ។

ជា​រឿង​គួរ​ឲ្យ​រីករាយ​ ​ទោះបី​មាន​ឧប្បត្តិហេតុ​២​ផ្ទួន​ៗ​គ្នា បេះដូង​នោះ​នៅ​តែ​អាច​យក​ទៅ​ប្ដូរ​ឲ្យ​អ្នក​ជំ​ងឺ​ដែល​​​កំពុង​តែ​រង់ចាំ​ការ​វះកាត់​ដូរ​ឲ្យ​គេ ប្រកបដោយ​ជោគជ័យ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ