ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ខកបំណង​រឿង​កូន ពេល​នេះ កុយ ដា​វី ប្រឹង​ថែ​ខ្លួន ដើម្បី​ធ្វើ​រឿង​មួយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​បាក់ទឹកចិត្ត រឿង​មិន​អាច​រក្សា​កូន​ដំបូង​បាន​ជាមួយនឹង​ស្វាមី​លោក សុខ​រក្សា ពេល​នេះ​តារា​សម្តែង​ស្រី​រូប​ស្រស់​សិច​ស៊ី កុ​ល ដា​វី អាច​មាន​ជំនឿ​ចិត្ត​ឡើង​វិញ ក្រោយ​​​ពី​មានការ​លើកទឹកចិត្ត​ជា​ច្រើន​សំណាក់​ក្រុម​គ្រួសារ និង​មហាជន​អ្នកគាំទ្រ​កន្លង​មក​នេះ។…

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពី​បាក់ទឹកចិត្ត រឿង​មិន​អាច​រក្សា​កូន​ដំបូង​បាន​ជាមួយនឹង​ស្វាមី​លោក សុខ​រក្សា ពេល​នេះ​តារា​សម្តែង​ស្រី​រូប​ស្រស់​សិច​ស៊ី កុ​ល ដា​វី អាច​មាន​ជំនឿ​ចិត្ត​ឡើង​វិញ ក្រោយ​​​ពី​មានការ​លើកទឹកចិត្ត​ជា​ច្រើន​សំណាក់​ក្រុម​គ្រួសារ និង​មហាជន​អ្នកគាំទ្រ​កន្លង​មក​នេះ។

ដោយឡែក គ្រាន់តែ​សុខភាព​ផ្លូវចិត្ត​មាន​ភាពល្អ​ប្រសើរ និង​ចាប់ផ្តើម​ស្រស់ស្រាយ​ឡើង​វិញ ពេល​នេះ​តារា​ស្រី​រូប​នេះ​ជាមួយនឹង​ស្វាមី​លោក សុខ ​រក្សា កំពុង​តែ​ថែរក្សា​សុខភាព​ឡើង​វិញ ក្នុង​ការ​បន្ត​យក​កូន​អោយ​ទាល់តែ​បាន ដើម្បី​ភាព​កក់ក្តៅ នៅ​ក្នុង​គ្រួសារ​របស់​នាង បើ​ទោះបីជា​រូប​នាង​ធ្លាប់​បរាជ័យ​ក៏​ដោយ​។


នៅ​ក្នុង​នោះ​តារា​ស្រី​រូប​នេះ​បាន​លើក​ឡើង​តាម​រយៈ​ការ​ឡាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​«ចាស​បង ​ខ្ញុំ​នឹង​បន្ត​យក​កូន​ទៀត និង​មិន​បោះបង់​ចោល​នោះ ហើយ​លើក​នេះ​មិន​ចង់ឱ្យ​មានការ​ថ្លោះធ្លោយ​ដូច​មុន និង​ប្រឹង​ថែរក្សា​សុខភាព​អោយ​បាន​ល្អ​»​។

យ៉ាងណាមិញ បន្ទាប់​ពី​មានការ​លើក​ឡើង​របស់​អ្នក​នាង កុ​ល ​ដា​វី រួ​ចម​ក មាន​មហាជន និង​អ្នក​គាំទ្រ​របស់​នាង​ជា​ច្រើន មានការ​សប្បាយចិត្ត និង​ជូនពរ​អោយ​នាង និង​ស្វាមី​សម្រេច​បំណង​មួយ​នេះ ពីព្រោះ​អ្នក​នាង និង​ស្វាមី​លោក សុខ រក្សា ក៏​មាន​វ័យ​ច្រើន​ហើយ​ដែរ មិន​អាច​អូស​បន្លាយ​ពេលវេលា​ដូច​មុន​ទៀត​ទេ​។

គួរ​បញ្ជា​ក់​ផង​ដែរ​ថា ចាប់តាំងពី​អ្នក​នាង កុយ ដា​វី ខក​មិន​អាច​មានកូន​កាលពី​លើក​មុន​រួច​មក ពេល​នេះ​មហាជន​សង្កេត​ឃើញ​ថា រូប​នាង​ហាក់​ឃ្លាតឆ្ងាយ​ពី​សិល្បៈ មិន​ចាប់​យក​ការ​សម្តែង​ពេញដៃ​ដូច​មុន​នោះ​ទេ និង​ប្រឹង​តែ​កិច្ចការ​រកស៊ី​លក់ សម្លៀក​បំពាក់​ព្រមទាំង​ការ​លក់​ផលិតផល​គ្រឿងអលង្ការ តាម​អន​ឡាញ​តែ​ប៉ុណ្ណោះ ៕

កែសម្រួលដោយ