ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​លោក​ត្រាំ​នឹង​ទៅ​ធ្វើ​អ្វី​ទៅ ក្រោយ​ពី​ចាក​​ចេញពី​សេត​វិមាន​នោះ?

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មុន​ពេល​ហក់​ចូល​ក្នុង​នយោបាយ លោក​ដូ​ណា​ល់ ត្រាំ ​តែង​លើក​ពី​ការ​រស់​នៅ​របស់​លោក​។ លោក​ថា​លោក​មាន​ជីវភាព​រស់នៅ​ដ៏​ត្រចះត្រចង់​បំផុត តែ​លោក​មិនសូវ​និយាយ​​ពី​ជិ​វិត​លោក ក្រោយ​ចាក​ចេញពី​សេត​វិមាន​ឡើយ​។ តើ​លោក​នឹង​ចេញ​ទៅ​ធ្វើ​អ្វី…

សហរដ្ឋអាមេរិក ៖ មុន​ពេល​ហក់​ចូល​ក្នុង​នយោបាយ លោក​ដូ​ណា​ល់ ត្រាំ ​តែង​លើក​ពី​ការ​រស់​នៅ​របស់​លោក​។ លោក​ថា​លោក​មាន​ជីវភាព​រស់នៅ​ដ៏​ត្រចះត្រចង់​បំផុត តែ​លោក​មិនសូវ​និយាយ​​ពី​ជិ​វិត​លោក ក្រោយ​ចាក​ចេញពី​សេត​វិមាន​ឡើយ​។ តើ​លោក​នឹង​ចេញ​ទៅ​ធ្វើ​អ្វី ក្រោយ​ថ្ងៃ​ទី​២០ ​មក​រា ​ឆ្នាំ​២០២១ ពេល​ដែល​លោក​ចូ​បៃ​ដេ​ន​ មក​កាន់កាប់​សេត​វិមាន?

តើ​លោក​នឹង​វិល​ទៅ​ចាត់ចែង​ទូរទស្សន៍​LANCER របស់​លោក​វិ​ញឬ? ទោះបី​ឈ្មោះ​របស់​លោក​ល្បី​ជា​អ្នករក​ស៊ីខាង​អចលនទ្រព្យ កាលពី​ទស​វត្ស​ឆ្នាំ​៨០ ​និង​ឆ្នាំ​៩០ តែ​លោក​ជា​សហ​ផលិតករ​សម្រាប់​ការ​ផ្សាយ​របស់​ទូរទស្សន៍​នោះ ដែល​លោក​បង្ហាញ​រវាង​ពី​ឆ្នាំ​២០០៤​មក​២០១៥​។ ក៏​ទោះជា​លោក​ផ្ដោត​លើ​ការ​រក​ស៊ី​ខាង​អចលនទ្រព្យ តែ​លោក​បង្ហាញ​រូបភាព​ជា​អ្នកជំនួញ​ធំដុំ​មួយ។

ម្យ៉ាងទៀត​ក្រោយ​ពេល​ចាក​ចេញពី​សេត​វិមាន លោក​ត្រូវ​ប្រឈម​មុខ​នឹង​រឿង​ចោទប្រកាន់​នានា​នៅ​តុលាការ​។ នៅ​ក្រុង​ញូ​វ​យ៉​ក​លោក​ត្រូវ​ប្រឈម​មុខ នឹង​ការ​ស៊ើ​ប​អង្កេត​២​របស់​តុលាការ​។ បទ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​មួយ ផ្ដួចផ្ដើម​ឡើង​ដោយ​រដ្ឋ​អាជ្ញា​ម៉ា​ន់​ហា​តាន់ លោក​CYRUS VANCE​ពី​បទ​ក្លែងបន្លំ​ពន្ធ និង​ពី​បទ​បោក​ក្រុ​​ម​ហ៊ុន​ធានា​នា​រ៉ាប់រង​និង​ពី​បទ​ក្លែងបន្លំ​គណនេយ្យ​។

បចោទប្រកាន់​ទី​២ ជា​បទចោទប្រកាន់​រដ្ឋ​ប្រវេណី ត្រូវ​បាន​លើក​ដោយ​រដ្ឋ​អាជ្ញា រដ្ឋ​ញូ​វ​យ៉​ក​ដែល​ស្វែងរក​កំណត់​ថា តើ​អង្គការ​មូលនិធិ​របស់​លោក​ត្រាំ​មាន​កុហក លើ​ទំហំ​នៃ​ភាគហ៊ុន​របស់​ខ្លួន​ដើម្បី​ឲ្យ​ទទួល​បាន​ប្រាក់​កម្ចី​នានា និង​ផលប្រយោជន៍​ខាង​ពន្ធដារ​ដែរ​ឬ​យ៉ាងណា​។

តើ​លោក​ត្រាំ​នៅ​បន្ត​ធ្វើ​នយោបាយ​ឬ? ផ្ទុយ​ពី​បណ្ដា​អ្នក​កាន់​អំណាច​មុន​លោក ដូច​ជា​លោកប៉ា​រា​៉ក់​​អូ​បា​ម៉ា លោក​ច​ច​ដាប់​ប៊​ល​យូ​ប៊ូ​ស ​និង​លោក​ប៊ី​ល​គ្លី​ន​តុ​ន ដែល​សុទ្ធតែ​កាន់​អំណាច​២​អាណត្តិ លោក​ត្រាំ​អាច​នៅ​ក្រាញ​ធ្វើ​នយោបាយ ព្រោះ​លោក​មិន​បាន​បន្ត​អាណត្តិ​ទី​២ ហើយ​តាម​លទ្ធផល​ក្នុង​ការ​បោះ​ឆ្នោ​ត​ដែល​មាន​អ្នកចូលរួម​ច្រើន​បំផុត លោក​នៅ​ទទួល​បាន​សំឡេង​ដ៏​ច្រើន​ដល់​ជាង​៧០​លាន​ទល់​នឹង​លោក​បៃ​ដេ​ន​៧៤​លាន​សំឡេង ហើយ​លោក​អាច​នៅ​បន្ត​នយោ​បាយ។

តាម​ទ្រឹស្ដី​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ លោក​ត្រាំ​មិន​ត្រូវ​បាន​រារាំង មិន​ឲ្យ​ប្រជែង​យក​ការ​កាន់​អំណាច​អាណត្តិ​​ទី​២​ឡើយ ហាម​តែ​ការ​កាន់​អំណាច​លើស​២​អាណត្តិ​ជាប់​គ្នា​។ មាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​អាច​សម្រេច​បាន​ជោគជ័យ​បែប​នោះ គឺ​លោក​GROVER CLEVELAND កាលពី​ដំណាច់​សតវត្ស​ទី​១៩​។

លោក​ជាប់​ឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ​១៨៨៤​តែ​ចាញ់ឆ្នោត​ក្នុង​ឆ្នាំ​១៨៨៨ បន្ទាប់​មក​ជាប់​ឆ្នោត​វិញ​ក្នុង​ឆ្នាំ​១៨៩២​។ លោក​ជាប់​ឈ្មោះ​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ទី​២២​និង​ទី​២៤​។ តែ​បែប​នេះ​មើលទៅ​លោក​ត្រាំ​ពិបាកទៅ​រួច​ពិសេស លោក​មាន​វ័យ​កាន់តែ​ចាស់​។ រួច​កាលពី​ខែមិថុនា លោក​ធ្លាប់​លើក​ក្នុង​សេត​វិមាន​ពី​លទ្ធភាព​ដើរ​ត្រាច់​ចរណ៍​ជាមួយ​ភរិយា​។

លោក​ថា​ខ្ញុំ​អាច​ទៅ​កាន់​ក្រុង​ញូ​វ​យ៉​ក ជាមួយ​ភរិយា​។​លោក​គិត​ថា​លោក​នឹង​ទិញ​រថយន្ត​បែប​ជា​ផ្ទះ​មួយ រួច​ធ្វើ​ដំណើរ​ត្រាច់​ចរណ៍​ជាមួយ​ភរិយា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ