ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរី​ប៉េង​ហួត សហ​ការណ៍​ជាមួយ ក្រុមហ៊ុន​South Bridge International School Limited សាងសង់​សាលារៀន​ក្នុង​បុរី

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរី​ប៉េង​ហូត​ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​លំនៅ​ឋាន​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​យោគយល់​ក្នុង​ការ​សាងសង់​សាលារៀន​ក្នុង​ទីតាំង​បុរី​ផ្ទាល់​តែ​ម្ដង ដែល​ជំ​ហ៊ាន​ដំបូង

រាជធានី​ភ្នំពេញ ៖ បុរី​ប៉េង​ហូត​ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​លំនៅ​ឋាន​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​យោគយល់​ក្នុង​ការ​សាងសង់​សាលារៀន​ក្នុង​ទីតាំង​បុរី​ផ្ទាល់​តែ​ម្ដង ដែល​ជំ​ហ៊ាន​ដំបូង​សាលារៀន​នេះ សាងសង់​នៅ​បុរី​ប៉េង​ហួត​ដែល​មា​នទី​តាំងនៅ​ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារ​អំពៅ ។ ការ​សាងសង់​សាលារៀន​នេះ​គឺ​បាន​ផ្ដល់​ភាព​ងាយស្រួល​មួយ​ដល់​អតិថិជន​ដែល​រស់នៅ​ក្នុង​បុរី​ដោយ​មិន​ចាំបាច់​បញ្ជូន​កូនចៅ​ទៅ​រៀន​នៅ​សាលា​ឆ្ងាយ​ៗ ។ ពិធី​ចុះហត្ថលេខា​នេះ​បាន​ធ្វើ​ឡើង​នៅ ការិយាល័យ​កណ្ដាល​របស់​បុរី​ប៉េង​ហួត ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ឧសភា ២០១៥ ដោយ​មាន​លោក​ឧកញ៉ា​ថៃ ជា​ហួត តំណាង​ក្រុមហ៊ុន​បុរី​ប៉េង​ហួត និង​អ្នកឧកញ៉ា គិត ម៉េ​ង តំណាង​ក្រុមហ៊ុន​សាលា​អន្តរជាតិ South Bridge ។

លោក Simon Lu ទីប្រឹក្សា​អគ្គនាយក​ក្រុមហ៊ុន​បុរី​ប៉េង​ហួត និង​តំណាង​អោយ​លោក​ឧកញ៉ា ថៃ ជា​ហួត បាន​មាន​ប្រសាសន៍​ថា​អ្វី​ដែល​ជំរុញ​អោយ​យើង​ជ្រើសរើស​យកដៃ​គូ សាលា​អន្តរជាតិ South Bridge នេះ​ដោយសារ​តែ​សាលា​នេះ​មានបទពិសោធន៍​យូរ​មក​ហើយ​ក្នុង​ការ​អប់រំ ជាក់ស្ដែង​អ្នកឧកញ៉ា​គិត ម៉េ​ង ដែល​ធ្លាប់​មាន​ជោគជ័យ​កន្លង​មក​ដូច​ជា​សាលា​អន្តរជាតិ North Bridge ជាដើម ក៏​ទទួលស្គាល់​ជា​សាលា​អន្តរជាតិ​ដែល​ល្បីឈ្មោះ និង​អប់រំ​ប្រកបដោយ​គុណភាព​ផង​ដែរ ។

លោក​បន្ត​ថា ការ​សាងសង់​សាលា​នេះ ក៏​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អ្នក​រស់នៅ​ជុំវិញ បុរី និង​ក្នុង​បុរី ក្នុង​ការ​បញ្ជូន​កូន​ៗ​ទៅ​រៀន​នៅ​សាលា​ដែល​មាន​ទីតាំង​ជិត​ផ្ទះ ។ ហើយ​នេះ​ក៏​ជា​លើក​ទី​១ ដែល​បុរី​ប៉េង​ហួត​បាន​សហ​ការណ៍​ជាមួយ​សាលា​អន្តរជាតិ​ក្នុង​ការ​សាងសង់​សាលារៀន​ក្នុង​បុរី​ផ្ទាល់​តែ​ម្ដង ។ យើង​សង្ឃឹម​ដែរ​ថា​ការ​សាងសង់​សាលា​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​អប់រំ​កូនចៅ របស់​អតិថិជន​យើង​ក៏​ដូច​ជា​អ្នក​រស់នៅ​ជុំវិញ​បុរី​ប៉េង ហួត ព្រោះថា​គ្រាន់តែ​សំណង់​លំនៅ​ឋាន​បុរី​ប៉េង​ហួត​ទីតាំង​នោះ​មួយ មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​៦​ពាន់​គ្រួសារ​ទៅ​ហើយ ។

លោក Ray Mondyager អគ្គនាយក​ក្រុមហ៊ុន South Bridge International School limited បានអោយ​ដឹង​ថា សាលា​របស់​យើង​មានបទពិសោធន៍ អប់រំ​និង​មាន​សាខា​នៅ​ប្រទេស​ជា​ច្រើន ហើយ​យើង​ក៏​រីករាយ​ក្នុង​ការ​មក​វិនិយោគ​វិស័យ​អប់រំ​នៅ​កម្ពុជា ។ សាលា​របស់​យើង​នៅ​ពេល​ចាប់ផ្ដើម​ដំណើរការ​យើង​នឹង​មាន​គ្រូ​ជនជាតិ​ខ្មែរ និង​គ្រូ​ជនជាតិ​បរទេស​ដើម្បី​បណ្ដុះបណ្ដាល និង​បង្រៀន​សិស្ស​ប្រកប​គុណភាព​ខ្ពស់ ។

គួរ​បញ្ជាក់​ថា ការ​សាងសង់​សាលារៀន​នេះ​នឹង​ត្រូវ​ប្រើ​ដើមទុន​ប្រមាណ​១២​លាន​ដុល្លារ​អា​មេ​រិ​ក លើ​ផ្ទៃដី​ទំហំ​ជាង ៤​ហិ​កតា ហើយនឹង​ត្រូវ​បញ្ចប់​ការ​សាងសង់ និង​ដំណើរការ​បង្រៀន​តែ​ម្ដង​នៅ ចុងឆ្នាំ​២០១៦​ខាង​មុខ​នេះ ៕