ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សាយ សៀ​រ៉ា និង​លោក​អ៊ុ​ន សុធា ស្បថស្បែ​រថា​មិន​ស្រឡាញ់​យ៉ែ​ម សំ​អូន បន្ថែម​លើ​ការ​បញ្ជាក់​របស់​យ៉ា​ន លី​ន​ដា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​បំបាត់​ការ​សង្ស័យ​ថា​ពាក់ព័ន្ធ​ស្នេហា​ភេទ​ដូច​គ្នា​ជាមួយ​លោក​យ៉ែ​ម សំ​អូន នោះ លោក​សាយ សៀ​រ៉ា និង​លោក​អ៊ុ​ន សុធា ហ៊ាន​ស្បថ​ដាក់​ជីវិត​បើ​ធ្វើ​បែប​នោះ​មែន ។

រាជធានី​ភ្នំពេញ ៖ ដើម្បី​បំបាត់​ការ​សង្ស័យ​ថា​ពាក់ព័ន្ធ​ស្នេហា​ភេទ​ដូច​គ្នា​ជាមួយ​លោក​យ៉ែ​ម សំ​អូន នោះ លោក​សាយ សៀ​រ៉ា និង​លោក​អ៊ុ​ន សុធា ហ៊ាន​ស្បថ​ដាក់​ជីវិត​បើ​ធ្វើ​បែប​នោះ​មែន ។

ការ​ស្បថ​ដាក់​អាយុជីវិត​របស់​តារា​បង្ហាញ​ម៉ូ​ដលោក​សាយ សៀ​រ៉ា និង​អ៊ុ​ន សុធា បែប​នេះ ព្រោះតែ​គេ​សង្ស័យ​ថា​អ្នក​ទាំង​ពីរ​ចូល​ពាក់ព័ន្ធ​ស្នេហា​ភេទ​ដូច​គ្នា​ជាមួយ​លោក​យ៉ែ​ម សំ​អូន បង្ក​ឱ្យ​ជីវិត​ប្តី​ប្រពន្ធ​លោក​យ៉ែ​ម សំ​អូន ប្រេះឆា ។

អ្នក​នាង​យ៉ា​ន លី​ន​ដា ថា ជន​ទី​៣​ជ្រៀតជ្រែក​ស្នេហា​របស់​នាង​នោះ​ធ្លាប់​ទៅ​សម្តែង​នៅ​អូស្ត្រាលី​ធ្វើ​ឱ្យ​មហាជន​សង្ស័យ​លើ​លោក​សាយ សៀ​រ៉ា ។ ចំណែក​លោក​អ៊ុ​ន សុធា​ក៏​ធ្លាប់​ទៅ​ដែរ ប៉ុន្តែ​នៅ​ក្រុម​ផ្សេង​គ្នា ។

បន្ទាប់​ពី​មានការ​សង្ស័យ​លើ​អ្នក​ទាំង​២​នោះ​មក តារា​បង្ហាញ​ម៉ូ​ដ​យ៉ា​ន លី​ន​ដា បញ្ជាក់​ថា លោក​សាយ សៀ​រ៉ា និង​លោក​អ៊ុ​ន សុធា មិនមែន​ជា​អ្នក​ចូល​បំបែកបំបាក់​ប្តី​ប្រពន្ធ​របស់​នាង​ទេ ។ មិនមែន​ជា​អ្នកសិល្បៈ​ឡើយ​ដែល​ចូល​ជ្រែក​ជីវិត​ប្តី​-​ប្រពន្ធ​របស់​នាង តែ​នាង​មិន​បាន​ប្រាប់​ថា​នរណា​ជា​ប្រុស​ស្នេហ៍​លោក​យ៉ែ​ម សំ​អូន​ទេ ។

លោក​សាយ សៀ​រ៉ា ដែល​ក្លាយជា​ផ្ទាំង​ស៊ី​ប​ត្រូវ​គេ​សង្ស័យ​នោះ​បាន​ចេញ​មុខ​អះអាង ហើយ​ថែម​ទាំង​ស្បថ​ដាក់​ជីវិត​ទៀត​ផង ។ លោក​សាយ សៀ​រ៉ា អះអាង​ថា លោក​ធ្លាប់​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​មែន​ដោយ​ស្គាល់ និង​រាប់អាន​ក្រុម​គ្រួសារ​អ្នក​នាង​យ៉ា​ន លី​ន​ដា និង​លោក​យ៉ែ​ម សំ​អូន​ដូច​ជា​បងប្អូន មិន​គិតដល់​ផ្លូវ​បែប​នោះ​ទេ ។ លោក​សៀ​រ៉ា និយាយ​ថា «​ស្ទើរតែ​១០០%​គេ​ថា​ខ្ញុំ ហើយ​ខ្ញុំ​បាន​សួរនាំ​ទៅ​អ្នក​នាង​យ៉ា​ន លី​ន​ដា​ដែរ ប៉ុន្តែ​គាត់​មិន​បាន​បង្ហើប​ឈ្មោះ​ខ្ញុំ​ទេ ដោយ​នាង​ថែម​ទាំង​សរសេរ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​គាត់​ថា មិនមែន​ខ្ញុំ​ទេ គឺជា​ការ​យល់​ខុស​ទាំងស្រុង​។ តាំងពី​មានការ​លេចឮ​បែប​នេះ​មក  ខ្ញុំ មានការ​បារម្ភ​ពី​កេរ្តិ៍ឈ្មោះ​ណាស់ ព្រោះ​ភាព​ល្បីល្បាញ​មក​ដល់​ពេល​នេះ​ខំតស៊ូ​លំបាក​បំផុត ហែល​ឆ្លង​ការងារ​សិល្បៈ​តាំងពី​ជា​តួ​តូចតាច​បាន​ប្រាក់​តិចតួច​ក៏​សុខចិត្ត​ធ្វើ​ទម្រាំ​ដល់​ចំណុច​សព្វ​ថ្ងៃនេះ ពោល​គឺ​វេទនា​មិនធម្មតា​ទេ ។ ព្រោះតែ​មានការ​ទាញ​ឈ្មោះ​ខ្ញុំ​បែប​នេះ គឺ​អ្នក​ណា​ក៏​ថា​ខ្ញុំ​អាក្រក់​ដែរ ។ ខ្ញុំ​ជា​មនុស្ស​ប្រុស​សុទ្ធសាធ​មិន​ស្រឡាញ់​ភេទ​ដូច​គ្នា​ឡើយ ។ ដូចដែល​ធ្លាប់​លើក​កន្លង​មក ខ្ញុំ​បាន​ស្បថ សាហាវ​ៗ​ណាស់ ។ បើ​​ធ្វើ​ពិតមែន ខ្ញុំ​មិន​លើក​ពាក្យ​ស្បថ កាច​ៗ បែប​នេះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​មិនដឹង​រឿង​ទេ ព្រោះ​ខ្ញុំ​ហ៊ាន​ស្បថ​ថាបើ​មាន​ពាក្យ​ដូច​គេ​លើក​ឡើង​ពិតមែន​ថា​មាន​ស្នេហា​ជាមួយ​លោក​សំ​អូន​ឱ្យ​ខ្ញុំ​ស្លាប់​ទាំង​វេទនា ស្លាប់​ទាំង​បងប្អូន​៧​នាក់ រួម​ទាំង​ឪពុក​ម្តាយ​ផង ។ នេះ​ពាក្យ ធ្ងន់​ៗ​ណាស់ ដែល​ខ្ញុំ​បាន​លើក​ឡើង បើ​អ្នក​ធ្វើ​វិញ គេ​ស្បថ​ខ្លាំង​ណាស់ ដាក់ទោស​តែ​ខ្លួនឯង​មិន​ហ៊ាន​នាំ​ពូជពង្សវង្សត្រកូល​ទាំងមូល​មក​លូកលាន់​ជាប់​ពាក្យ​សម្បថ​ជាមួយ​នោះ​ទេ តែ​ខ្ញុំ​ហ៊ាន​និយាយ​គឺ​មិន​ខ្លាច​ទេ ព្រោះ​មិន​បាន​បង្ក​បញ្ហា ។ យ៉ាងណា​ខ្ញុំ​ក៏​មាន​អារម្មណ៍​សោកស្តាយ​ចំពោះ​ការ​ផ្ទុះ​រឿង​បែកបាក់ រវាង​លោក​យ៉ែ​ម សំ​អូន និង​អ្នក​នាង​យ៉ា​ន លី​ន​ដា ដែល​ជា​គូស្នេហ៍​គំរូ​ក្នុង​សិល្បៈ បែរជា​មានរឿង​នឹក​ស្មាន​មិន​ដល់​គួរ​ឱ្យ​សោកស្តាយ​» ។

ចំណែក​តារា​បង្ហាញ​ម៉ូ​ដ និង​ជា​ពិធីករ​ប្រចាំ​ទូរទស្សន៍​អប្សរា លោក​អ៊ុ​ន សុធា បាន​ចេញ​មុខការ​ពារ​ភាព​ស្អាតស្អំ​របស់​ខ្លួន​ដោយ​ហ៊ាន​ស្បថ​ដែរ ។ លោក​សុធា​និយាយ​ថា ការ​យល់​ច្រឡំ​នោះ​ជា​រឿង​ស្នេហា​ភេទ​ដូច​គ្នា​ដែល​ធ្វើ​ឱ្យ​លោក​អាម៉ាស់ និង​បាត់បង់​កិត្តិយស​ទាំង​ខ្លួន​លោក​មិន​បាន​ពាក់ព័ន្ធ ។ លោក​សុធា និង​យ៉ែ​ម សំ​អូន គិតតែ​ពី​រឿង​ការងារ​ធម្មតា​មិន​គិត​រឿង​ស្នេហា​ភេទ​ដូច​គ្នា​លួចលាក់​នោះ​ទេ ។

លោក​សុធា​និយាយ​ថា «​ខ្ញុំ​មិន​ធ្លាប់​គិត​ធ្វើ​ថោកទាប​បែប​អុ​ី​ចឹ​ង​ឡើយ ហើយ​អ្នក​ធ្លាប់​ស្គាល់​ចរិត​ខ្ញុំ​ច្បាស់​គេ​ពិតជា​ដឹង​ថា ខ្ញុំ​មាន​ចរិត​បែប​ណា ។ ឱ្យ​ខ្ញុំ​ស្បថ​ដល់​ណា​ក៏​ហ៊ាន​ទៅ​ជាមួយ​ដែរ​ដើម្បី​រក​យុត្តិធម៌​ពិតប្រាកដ​សម្រាប់​ខ្ញុំ​ក៏​ដូច​ជា​ទុក​ឱ្យ​មហាជន​ដឹង​ច្បាស់​» ។

អ្នក​នាង​យ៉ា​ន លី​ន​ដា បញ្ជាក់​ហើយ​ថា លោក​សាយ សៀ​រ៉ា និង​អ៊ុ​ន សុធា មិន​បាន​លូកលាន់​ក្នុង​រឿង​នោះ​ទេ វា​ជា​ការ​យល់​ច្រឡំ ។ ឆ្លងកាត់​រឿង​កន្លង​មក​អ្នក​នាង​យ៉ា​ន លី​ន​ដា បាន​បង្ហាញ​ជំហរ​ថា​នាង​នឹង​មិន​ចំណាយពេល​ផ្ញើ​សារ​បង្ហោះ​អ្វី​បន្ថែម​ទៀត​ទេ ដោយសារ​តែ​បាន​សម្រេចចិត្ត​ចេញ​ទៅ​រស់នៅ​អូស្ត្រាលី​មើលថែ​កូនស្រី ហើយ​សូម​រស់នៅ​ក្នុង​សភាព​ស្ងប់ស្ងាត់​។​លើស​ពី​នេះ​នាង​លី​ន​ដា​មិន​អាច​អភ័យទោស​ទទួលយក​លោក​យ៉ែ​ម សំ​អូន ជា​ស្វាមី​វិញ​ឡើយ ។

អ្នក​នាង​យ៉ា​ន លី​ន​ដា ស្នើ​ឱ្យ​មហាជន​កុំ​សង្ស័យ​លោក​សាយ សៀ​រ៉ា និង​លោក​អ៊ុ​ន សុធា ព្រោះ​ពួក​គេ​មិនមែន​ជា​តួអង្គ​ស្នេហា​ភេទ​ដូច​គ្នា​ជាមួយ​លោក​យ៉ែ​ម សំ​អូន​ទេ ហើយ​ឱ្យ​បន្ត​គាំទ្រ​អ្នក​ទាំង​២​ទៀត ៕