ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​យល់ព្រម​លក់​ដ្រូ​ន​វាយប្រហារ​​ធុន MQ-9 ចំនួន​៤​គ្រឿងឲ្យ​តៃវ៉ាន់

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​តៃវ៉ាន់ ៖ សហរដ្ឋ​អា​មេរិ​ក​ប្រកាស​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា​ថា បាន​យល់ព្រម​លក់​ឲ្យ​តៃវ៉ាន់ នូវ​ដ្រូ​ន​វាយប្រហារ​ហៅ​ដ្រូ​ន​ពិឃាត​ធុន MQ-9 REAPER ចំនួន​៤​គ្រឿង​មាន​ទឹកប្រាក់​៦០០​លាន​ដុល្លារ ដើម្បី​ការពារ​ដែន​កោះ​នោះ​ដែល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​ចិនដី​គោក…

សហរដ្ឋអាមេរិក​-​តៃវ៉ាន់ ៖ សហរដ្ឋ​អា​មេរិ​ក​ប្រកាស​កាលពី​ថ្ងៃ​ទី​៣ វិច្ឆិកា​ថា បាន​យល់ព្រម​លក់​ឲ្យ​តៃវ៉ាន់ នូវ​ដ្រូ​ន​វាយប្រហារ​ហៅ​ដ្រូ​ន​ពិឃាត​ធុន MQ-9 REAPER ចំនួន​៤​គ្រឿង​មាន​ទឹកប្រាក់​៦០០​លាន​ដុល្លារ ដើម្បី​ការពារ​ដែន​កោះ​នោះ​ដែល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​ចិនដី​គោក ។

ការ​លក់​នោះ​នឹង​អាច​ឲ្យ​តៃវ៉ាន់​ធ្វើ​ឲ្យ​ទំនើប​ដល់​កងទ័ព​របស់​ខ្លួន​និង​រក្សា​សមត្ថភាព​ការពារ​គូរ​ឲ្យ​ជឿ​ទុកចិត្ត ។ នេះ​ជា​ការ​អះអាង​របស់​ក្រសួង​ការ​បរទេស​អា​មេ​រិ​ក​ក្នុង​សេចក្ដី​ប្រកាស​មួយ ។

សេចក្ដី​ប្រកាស​នោះ​គូសបញ្ជាក់​ថា ការ​លក់​នេះ​នឹង​អាច​កែ​លម្អ​សមត្ថភាព​របស់​តៃវ៉ាន់​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​គំរាមកំហែង​បច្ចុប្បន្ន និង​នា​ពេល​អនាគត​ដោយ​ផ្ដល់​ដល់​ដែន​កោះ​នោះ នូវ​សមត្ថភាព​ស៊ើ​ប​ការណ៍ ត្រួតពិនិត្យ និង​វាយប្រហារ​នៅ​លើ​ដី​លើ​ផ្ទៃសមុទ្រ​និង​ក្នុង​ទឹក ។

នេះ​ជា​ការ​លក់​អាវុធ​ដុំ​កំភួន​លើក​ទី​៣​របស់​រដ្ឋការ​លោក​ដូ​ណា​ល់ ត្រាំ ឲ្យ​កោះ​តៃវ៉ាន់​ដែល​អនុម័ត​​ក្នុងអំឡុងពេល​មិន​ដល់​៣​ស​ប្ដា​ហ៍​ផង​នាំ​ឲ្យ​ទឹកប្រាក់​សរុប​នៃ​ការ​លក់​អាវុធ​ទាំងនោះ​ឲ្យ​តៃវ៉ាន់​មាន​​ដល់​៤,៨​ពាន់​លាន​ដុល្លារ ។ ការ​លក់​អាវុធ​លើក​ចុង​ក្រោយ​នេះ​ផ្ដោត​លើ​យន្តហោះ​គ្មាន​មនុស្ស​​បើក​ធុន MQ-9 REAPER ៤​គ្រឿង ស្ថានីយ​ត្រួតពិនិត្យ​តាំងនៅ​លើ​ដី​២ និង​ស្ថានីយ​ត្រួត​ពិនិត្យ​ចល័ត​២ ប្រព័ន្ធ​តម្រង់​គោលដៅ បណ្ដា​រ៉ា​ដា​និង​ប្រព័ន្ធ​ចាប់​រូបភាព​សម្រាប់​បណ្ដា​បេស​ក​កម្ម​ស៊ើ​ប​ការណ៍ ។

ក្រ​សូ​ង​ការ​បរទេស​តៃវ៉ាន់​គូសបញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​មួយ​ពីសារ​សំខាន់​នៃ​ការ​លក់​អាវុធ​ទាំងនេះ​របស់​អា​មេ​រិ​ក​ឲ្យ​តៃវ៉ាន់​ក្នុង​អាណត្តិ​របស់​លោក​ដូ​ណា​ល់ ត្រាំ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ