ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សកម្មភាព​កា.ប់​ឈើ​ក្នុង​ឧទ្យាន​ជាតិ​វរៈជ័យ និង​ទៅ​កាន់​ប្រទេស​ឡាវ កើត​មាន​ជា​ហូរហែ

8 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ​៖ ប្រជាពលរដ្ឋ​​មាន​លំនៅ​​​ឋានជិត​​ខ្សែបន្ទាត់​ព្រំដែន​ក្នុងស្រុក​សៀម​ប៉ា​ង បាន​ឱ្យកោះសន្តិភាព​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ​ឧសភា ២០១៥ ​ថា សកម្មភាព​កា.ប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ដែន​ឧទ្យាន​ជាតិ​វរៈជ័យ ព្រៃ​​ការពារ​​របស់​​រដ្ឋ និង​ព្រៃ​សហ​គម​ន៍នៅ​

ខេត្តស្ទឹងត្រែង ​៖ ប្រជាពលរដ្ឋ​​មាន​លំនៅ​​​ឋានជិត​​ខ្សែបន្ទាត់​ព្រំដែន​ក្នុងស្រុក​សៀម​ប៉ា​ង បាន​ឱ្យកោះសន្តិភាព​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ​ឧសភា ២០១៥ ​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ដែន​ឧទ្យាន​ជាតិ​វរៈជ័យ ព្រៃ​​ការពារ​​របស់​​រដ្ឋ និង​ព្រៃ​សហ​គម​ន៍នៅ​ជាប់​ព្រំប្រទល់​​ខេត្ត២ គឺ​ខេត្ត​ស្ទឹង​ត្រែង និង​​ខេត្ត​រតនគីរី ភាគ​ឦ​សានប្រទេស ​កំពុងកើតមាន​ជា​រៀង​រាល់ថ្ងៃ ដោយ​ពួក​គាត់​មិន​បាន​ឃើញ​​ខាងអាជ្ញាធរ​ដែ​ន​ដីណា មកចាត់វិធានការ​​​ទប់ស្កាត់នោះឡើយ ។

សកម្ម​ភាព​កាប់ និង​ដឹក​​ជញ្ជូន​ឈើប្រណីតធ្វើ​ជំនួញ​នេះ ត្រូវ​គេ​​កត់សំគាល់​ឃើញ​​ថា បាន​និង​កំពុង​កើត​មាន​ជា​រៀងរាល់ថ្ងៃ ដោយ​គ្មាន​​ការ​ថមថ​យ​​នោះ​ទេ​ ។ ​​អ្នក​ដែលប្រព្រឹត្ត​អំពើ​ខុសច្បាប់​នេះ គឺជា​ក្រុម​អ្នក​ប្រមូល​ទិញ​ឈើ​ពី​សំណាក់​ប្រជាពលរដ្ឋ ​ឱ្យ​ក្រុមហ៊ុន​ស្របច្បាប់​ មាន​អាជ្ញាប័ណ្ណ​មួយ ​ដែល​មាន​លោក​ឧកញ៉ា អ៊ុ​ក គឹ​ម​សាន្ត ជា​អ្នកគ្រប់គ្រង​លើ​ការ​ប្រមូល​​ទិញ និង​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ ។​    ​

សេចក្តី​រាយ​ការ​ណ៍​បាន​ឱ្យដឹង​ទៀត​ថា ឈើប្រណីត​ដែល​គេ​អារ​​កាប់​​ពុះ និង​ច្រៀកនាំ​យក​ធ្វើ​ជំនួញ​ឆ្លង​ដែន និង​យក​ទៅ​លក់​ឱ្យ​ក្រុម​ហ៊ុន​ស្របច្បាប់​នោះ គឺ​ពួក​គេ​បាន​បោះ​លុយ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តពី​ភាគឦសាន​នោះ ចូល​ព្រៃ​កាប់ និង​ដឹក​ជញ្ជូន​យក​មក​លក់​ឱ្យ​ក្រុម​ខ្លួន​ក្នុង​​តម្លៃ​ទាប ដែល​ឈើ​ទាំងនោះ ភាគច្រើន​ពួក​គេ​បាន​កាប់ និង​ដឹក​ចេញ​ពី​ដែន​ព្រៃ​ឧទ្យាន​ជាតិ​វរៈជ័យ ព្រៃ​ការពារ​របស់​រដ្ឋ និង​ដែន​ព្រៃ​សហ​គម​ន៍​នោះ​ជាដើម​។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ការ​កាប់​អារ ពុះ និង​ច្រៀក ក្លាយជា​ចំណិត​រួច​ហើយ ក្រុម​មេការ​ឈ្មោះ​ស្រេង ម៉េ​ង ជា​មន្ត្រី​យោធា ឈ្មោះ​​​ហាក់ សុខ​គា ជា​មន្ត្រី​នគរបាល ឈ្មោះ​ណា​ង ឈ្មូ​ញ​​រកស៊ី​ជើង​ខ្លាំង​ប្រចាំ​ដែនដី​ខេត្តស្ទឹងត្រែង ជា​អ្នក​ប្រមូល​ទិញ​ឈើ​នោះ មួយ​​ភាគ​បាន​ដឹក​ចូល​ឃ្លាំង​ចំនួ​ន២នៅ​ចំណុច​វាយ​ថ្ម និង​ជិត​ព្រ​លាន​យន្តហោះ​ក្នុងស្រុកសៀម​ប៉ា​ង មួយ​ភាគ​ពួក​គេ​បាន​លួច​ដឹក​ឆ្លង​​ដែន​យក​ទៅ​លក់ឱ្យ​ឈ្មួញ​នៅ​ក្នុង​ប្រទេស​ឡាវ និង​មួយ​ភាគ​ទៀត​ដឹក​ចូល​ទៅ​ស្រុក​វ៉ឺ​ន​សៃ ខេត្ត​រតនគីរី ហើយ​ឈើ​ទាំងនោះ ទំនង​​អាច​នាំ​ចូល​ទៅ​កាន់​ប្រទេស​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ​ក៏មាន ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព