រាជធានីភ្នំពេញ ៖ រង្វាន់ VIP Honeymoon និងរង្វាន់ជាច្រើនទៀតដែលគិតជាទឹកប្រាក់ប្រមាណ ១០លានរៀល បានប្រគល់ ដល់គូស្វាមីភរិយាវីតាល់ ដែលមានសំណាង ឈ្នះពីការចាប់រង្វាន់លើកទី២នៅដើមខែឧសភាកន្លងមកនេះក្នុងស្ថាននីយទូរទស្សន៍បាយ័ន។ ការប្រគល់រង្វាន់បានប្រព្រឹត្តឡើងនៅវេលាម៉ោង ៩នឹង៣០នាទីព្រឹក ក្នុងបរិមាណក្រុមហ៊ុនវីតាល់ផ្ទាល់។
នេះជាលើកទី២ហើយដែល កម្មវិធីអាពាហ៍ពិពាហ៍គូស្នេហ៍វីតាល់បានរកឃើញ គូស្វាមីភរិយាវីតាល់១០គូទៀតដើម្បីមកទទួលយករង្វាន់ជាVIP Honeymoon និងរង្វាន់ជាច្រើនទៀតដែលមានដូចជា៖ កាម៉ារ៉ាវីដេអូ កាម៉ារ៉ាថតរូប វ៉ាលីវីតាល់ និងទឹកពិសាវីតាល់ជាច្រើនរង្វាន់ទៀត ដែលរង្វាន់ទាំងនេះប្រៀបបាន ជាចំណងដៃដ៏មានតម្លៃសម្រាប់ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ។
និយាយដោយទឹកមុខ ញញឹមពោពេញដោយក្តីរំភើប អ្នកនាង ស ចន្ទ្រា មកពីរាជធានីភ្នំពេញ ជាអ្នកឈ្នះរង្វាន់ធំ VIP Honeymoon បានមានប្រសាស៍ថាអ្នកនាង ពិតជាមិនដែលនឹកស្មានថា អ្នកនាង អាចមានឱកាសឈ្នះរង្វាន់ធំពីវីតាល់បែបនេះទេ ហើយការជ្រើសរើសវីតាល់ក៏មិនមែនដោយសាររង្វាន់នោះទេ គឺអ្នកនាងជឿរទុកចិត្ត និងចូលចិត្តទឹកពិសា វីតាល់តាំងតែពីដើមមក បន្ទាប់មកទើបទទួលដំណឹងថាបានឈ្នះរង្វាន់ទៀត ដែលដំបូងឡើយអ្នកនាងមិនជឿរ តែពេលដឹងថាការពិត ទើបមានចិត្តសប្បាយ និងរំភើប ហើយអ្នកនាង ក៏សូមអគុណវីតាល់ជាខ្លាំងដែលបង្កើតកម្មវិធីដែលផ្តល់រង្វាន់ពិតៗបែបនេះ។
ជាច្រើនឆ្នាំមកហើយ ដែលវីតាល់បង្តើតកម្មវិធីអាពាហ៍ពិពាហ៍ ដែលពីមួយឆ្នាំទៅមួយឆ្នាំ រង្វាន់កាន់តែធំទៅៗ ដោយឡែកនៅក្នុងឆ្នាំនេះផងដែរ វីតាល់មានបំណងផ្លល់ចំណងដៃក្រេបទឹកឃ្មុំដ៏ផ្អែមផ្ហែមដល់ស្វាមីភរិយាវីតាល់ ឲ្យទទួលបាន VIP Honeymoon ដែលជាកញ្ចប់ដំនើរកំសាន្តក្រៀបទឹកឃ្មុំដ៏មានន័យ ព្រោះគូស្នេហ៍ដែលត្រូវរង្វាន់នឹងមានឱកាសស្នាក់នៅបន្ទប់គូស្នេហ៍ ពិសេសក្នុងសណ្ឋានគារផ្កាយប្រាំចំនួន២យប់រួមទាំងអាហារបី ពេល និងអាហារពេលល្ងាចមើលថ្ងៃលិចយ៉ាងរ៉ូមេទិចបន្ថែមលើនេះទៅទៀត ពួកគែក៏ទទូលបានទឹកប្រាក់ ៥០០ដុល្លា និងវីដេអូខ្លីបខ្លី ស្តីពីដំណើរកម្សាន្តរបស់ពួកគេទុកជាអនុស្សាវរីយ៍ផងដែរ។
គួរបញ្ជាក់ផងដែរថា វីតាល់បានធ្វើការចាប់រង្វាន់កម្មវិធីគូរស្នេហ៍អាពាហ៍ពិពាហ៍នៅថ្ងៃទី ៣ឧសភា នៅក្នុងកម្មវីធីប្រជុំតារា ក្នុងស្ថានីយទូរសទ្សន៍បាយ័នវេលាម៉ោង ១២ និង៣០នាទី ថ្ងៃត្រង់ ដែលការចាប់រង្វាន់នេះគឺបានផ្តល់កិត្តិយសពីគូស្វាមីភិរិយាវីតាល់ VIP Honeymoon ជំនាន់ទីមួយ។ ការចាប់រង្វាន់សរុបមាន ១០រង្វាន់ ដែលមាន រាយនាមដូចខាងក្រោម៖
-រង្វាន់ធំ VIP Honeymoon បានទៅលើលោកហួរ ងួន និងអ្នកស្រី ស ចន្ទ្រា
-រង្វាន់កាមេរ៉ាវីដេអូសូនីបានទៅលើលោក ម៉ៅ កាណាល់ និងអ្នកស្រី អ៊ីម រាន់ដាលីស
-រង្វាន់កាមេរ៉ាថតរូបកានុង បានទៅលើលោក ស៊ីម សុងហាក់ និងអ្នកស្រី នន់ ចាន់ដា
*រង្វាន់វ៉ាលីសធ្វើដំណើរវីតាល់ចំនួន២រង្វាន់ បានទៅលើ៖
-លោក ឃុន ជំនះ និងអ្នកស្រី ហេង ពេជ្រចិន្តា
-លោកលីន គង់ និងអ្នកស្រី អ៊ឹង សុគន្ធនារី
*រង្វាន់ទឹកវីតាល់១.៥ល ១០កេស ចំនួន ៥រង្វាន់ បានទៅលើ៖
-លោក គឹម វែងងួន និងអ្នកស្រីយស ឌីកាសត្យា
-លោក ជា ព័ន្ធវណ្ណៈ និងអ្នកស្រី សេន រស្មី
-លោក សេង វាសនា និងអ្នកស្រីហេង ម៉ារីហ្សា
-លោក តុល សុភក្ត្រា និងអ្នកស្រីជា ម៉ូរ៉ានី
-លោកជឿន ចាន់លី និងអ្នកស្រីមុត សុធារី
វីតាល់ក៏សូមជម្រាបនិងលើកទឹកចិត្តដល់គូស្វាមីភរិយាដែលបានជ្រើសយកវីតាល់ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ដែលមិនទាន់បានឈ្នះរង្វាន់ទាំងអស់សូមកុំអស់សង្ឃឹមព្រោះការចាប់រង្វាន់នឹងប្រព្រឹត្តទៅម្តងទៀតនៅកំឡុងខែកក្កដាខាងមុខនេះ ដូច្នេះអ្នកដែលឈ្នះបន្ទាប់អាចជារូបអ្នក។
កម្មវិធីអាពាហ៍ពិពាហ៍ Vital VIP Honeymoon នឹងបន្តរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៥។ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទលេខ ភ្នំពេញ 097 7501 333/088 6333 079 ខេត្ត 097 8061 333 / 097 9604 333 ឬអាចស្វែងរកក្នុង Vital Facebook Page: vital premium water ។
ចែករំលែកព័តមាននេះ