រាជធានីភ្នំពេញ ៖ ក្នុងគោលបំណងផ្តល់ភាពងាយស្រួល សេវាលឿនរហ័ស និងកាន់តែខិតជិតជាមួយអតិថិជនរបស់ខ្លួន ក៏ដូចជាឆ្លុះបញ្ចាំងពីភាពរីកចម្រើនឥតឈប់ឈរផងដែរ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានពង្រីកបណ្ដាញការិយាល័យថ្មីមួយបន្ថែមទៀតនៅខេត្តសៀមរាប គឺ «សាខាក្រុងអង្គរ» ដែលមានអាសយដ្ឋាន ៖ ផ្លូវជាតិលេខ 6 ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ 2020 នេះ ប្រាសាក់ បានពង្រីកបណ្តាញការិយាល័យរបស់ខ្លួនរហូតដល់ 182 សាខាទូទាំងប្រទេស និងបានបម្រើសេវាធនាគារជូនអតិថិជនរបស់ខ្លួនស្របតាមយុគឌីជីថល និងភាពស៊ីវីល័យលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ ។ សមិទ្ធផលដ៏ល្អនេះ គឺសបញ្ជាក់ឱ្យឃើញនូវសក្តានុពលរបស់ ប្រាសាក់ ក្នុងការផ្តល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុដែលផ្ដល់នូវភាពរីកចម្រើន ហើយ ប្រាសាក់ មានឆន្ទៈដ៏មោះមុតក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង ។
ប្រាសាក់ សាខាក្រុងអង្គរ ជាសាខាទី 3 ក្នុងក្រុងសៀមរាប ហើយសព្វថ្ងៃនេះ ក្នុងក្រុងសៀមរាប មាន អេធីអឹម ចំនួន 7 ទីតាំង ត្រូវបានដំឡើងដើម្បីបម្រើសេចក្ដីត្រូវការរបស់អតិថិជននៅក្នុងក្រុងសៀមរាប ។ លើសពីនេះ ចាប់ពីថ្ងៃនេះតទៅការធ្វើប្រតិបត្តិការដាក់ ដក និងផ្ទេរប្រាក់ឆ្លងស្នាក់ការទៅ-មករវាងសាខាសៀមរាប សាខាស្វាយដង្គំ និងសាខាក្រុងអង្គរ គឺពុំគិតកម្រៃសេវាឡើយ ។
លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ ប្រាសាក់ បានមានប្រសាសន៍ថា ៖ «មកទល់នឹងបច្ចុប្បន្ននេះ ប្រាសាក់ មានសាខាចំនួន 9 នៅទូទាំងខេត្តសៀមរាប ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបជូនអតិថិជន រួមមាន ៖ សេវាប្រាក់បញ្ញើសន្សំ សេវាឥណ ទាន ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ដាក់ប្រាក់តាមម៉ាស៊ីន អេធីអឹម ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់បាគង សេវាផ្ទេរមូលនិធិភ្លាមៗ ឬ ផ្ទេរប្រាក់ឆ្លងធនាគារ និងសេវាផ្សេងៗទៀត ។ ហើយយើងនៅតែប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់ជូនបទពិសោធន៍បម្រើសេវាអតិថិជនដ៏ល្អបំផុតនិងពាំនាំមកនូវសេវាហិរញ្ញវត្ថុកាន់តែល្អប្រសើរក្នុងការគាំទ្រដល់ការរីកចម្រើនរបស់អតិថិជនរបស់យើង» ។
សូមបញ្ជាក់ផងដែរថា ការបើកគណនីសន្សំ នៅ ប្រាសាក់ នៅថ្ងៃនេះ អតិថិជននឹងទទួលបានប័ណ្ណអេធីអឹម ភ្លាមៗ ហើយអតិថិជនអាចផ្ទេរប្រាក់ ទិញកាតទូរស័ព្ទ ផ្ទេរប្រាក់តាមលេខសម្ងាត់ទៅអ្នកគ្មានគណនី ពិនិត្យសមតុល្យគណនី និងសេវាផ្សេងៗដោយមិនអស់កម្រៃសេវា ។ អាស្រ័យហេតុនេះ សូមអតិថិជនទាំងអស់រីករាយក្នុងការទទួលបានសេវាហិ រញ្ញវត្ថុ និងការផ្តល់សេវាបម្រើដោយភាពរួសរាយរាក់ទាក់ពីប្រាសាក់សាខាក្រុងអង្គរ ។ លោកអ្នកអាចរកទីតាំងសាខាបានតាម https://bit.ly/31mKyod ។
សម្រាប់ព័ត៌មានបន្ថែម ឬ ត្រូវការប្រើប្រាស់កម្ចីពីប្រាសាក់ សូមទាក់ទងតាមទូរស័ព្ទលេខ 086 999 911 ឬ 023 999 911 ឬ 096 9 999 911 ឬ ចូលទៅកាន់វេបសាយ ៖ www.prasac.com.kh ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ