ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញាឯក​ទេសចរណ៍ ​ថន ស្រី​ណៃ​ ទម្លាយ​រឿង​បេះដូង​មាន​គូស្នេហ៍​ហើយ​ជា​អាណិកជន​នៅ​អា​មេ​រិ​ក​កំពុង​មើលចិត្ត​គ្នា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កញ្ញា​ថន ស្រី​ណៃ ដែល​ទើបតែ​ហក់​ឡើង​ក្នុង​តួនាទី​ជា​តារា​សម្តែង​ក្រោយ​ប្រឡង​ជាប់​ចំណាត់ថ្នាក់​លេខ​១ កញ្ញាឯក​ទេសចរណ៍​មក ពេល​នេះ​មិន​នៅ​ទំនេរ​សម្រាប់​ឱ្យ​បុរស

រាជធានី​ភ្នំពេញ ៖ កញ្ញា​ថន ស្រី​ណៃ ដែល​ទើបតែ​ហក់​ឡើង​ក្នុង​តួនាទី​ជា​តារា​សម្តែង​ក្រោយ​ប្រឡង​ជាប់​ចំណាត់ថ្នាក់​លេខ​១ កញ្ញាឯក​ទេសចរណ៍​មក ពេល​នេះ​មិន​នៅ​ទំនេរ​សម្រាប់​ឱ្យ​បុរស​ណា​លែបខាយ​ឡើយ ។ តារា​ស្រស់​ស្រអែម​រូប​នេះ​បាន​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​បុរស​នៅ​អា​មេ​រិ​ក ។

កញ្ញា​ថន ស្រី​ណៃ សារភាព​ថា នាង​មាន​គូស្នេហ៍​វ័យ​ជាង​៣០​ឆ្នាំ រស់នៅ​អា​មេ​រិ​ក​ប្រកប​មុខ​ជំនួញ​យូរ​មក​ហើយ ។ រវាង​ស្រ​ណៃ និង​បុរស​រស់នៅ​លើ​ទឹកដី​មហាអំណាច​នោះ កំពុង​មើលចិត្ត​គ្នា​ដោយ​មិន​ទាន់​ឈាន​ដល់​អាពាហ៍ពិពាហ៍​នៅឡើយ​ទេ ដោយសារ​តែ ម្នាក់​ៗ​ចង់​នៅ​ប្រកបការងារ រៀង​ៗ​ខ្លួន​រក​ប្រាក់​ឱ្យ​បាន​ច្រើន​សិន ។

ស្រី​ណៃ និយាយ​ថា «​គូស្នេហ៍​ខ្ញុំ​ជា​អ្នក​ប្រកប​មុខ​ជំនួញ​នៅ​អា​មេ​រិ​ក​នោះ បើ​និយាយ​ពី​រឿង​ប្រចណ្ឌ​អ្នក​ណា​ក៏​ចេះ​ប្រចណ្ឌ​ដែរ ប៉ុន្តែ​គាត់​ក៏​គិតពិចារណា​ដែរ ។ ជា​ធម្មតា​គាត់​យល់ ស្រឡាញ់​នារី​ជា​អ្នកសិល្បៈ​គឺ​ពិតជា​ត្រូវចិត្ត​ធ្ងន់​បន្តិច បើ​ឆេវឆាវ​មិន​បាន​ឡើយ ព្រោះ​អ្នកសិល្បៈ​ត្រូវ​តែ​សម្តែង​ឈុត ផ្សេង​ៗ​ដែល​ចៀស​មិន​ផុត​ពី​ការ​ប៉ះ​ដៃជើង ។ យា​៉​ង​ណា​ក៏​ដោយ ក៏​នាង​ខ្ញុំ​មិន​ទាន់​ពិចារណា​ពេល​ចូល​រោងការ​ទេ ទុក​ឱ្យ​បាន​យូរ​ជាង​នេះ​សម្រាប់​មើលចិត្ត​គ្នា​មិនរ​ហន់​ពេក​ឡើយ ។​ស្នេហា​ស្មោះត្រង់​មិន​បែក​គ្នា​ទេ គូព្រេង​មិន​ព្រាត់​ឡើយ សំខាន់​ការ​រក្សា​ចិត្ត​ស្មោះ​ទុក​ជូន​គ្នា​ជា​រឿង​សំខាន់ ។ ម្យា​៉​ង​ទៀត​រវាង​នាង​ខ្ញុំ និង​គាត់​តែងតែ​ជួប​សំណេះសំណាល​គ្នា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដើម្បី​បំបាត់​ការ​នឹក​គ្នា​ជា​បន្តបន្ទាប់ អាច​រក្សា​គោល​ជំហរ​បាន​បន្ត​ទៀត ព្រោះ​អ្វី​ក៏​ដោយ​ពួក​យើង​តែងតែ​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​បាន​គិត និង​ពិចារណា​រាល់​ការងារ នីមួយ​ៗ» ។

ចំពោះ​អាជីព​សិល្បៈ​ថន ស្រី​ណៃ ទើបតែ​បញ្ចប់​ថត​ភាពយន្ត​២​រឿង​ព្រម​គ្នា​កាលពី​ពេល ថ្មី​ៗ​នេះ ។ ក្នុង​ខ្សែ​រឿង​មួយ​ស្រី​ណៃ​បាន​សម្តែង​ជាមួយ​តារា​ហ្វ៊ី​លី​ពី​ន ។ ខ្សែ​រឿង​ដែល​ស្រ​ណៃ​ថត​ចំនួន​២​រឿង​នោះ​ជា​របស់​ផលិតកម្ម​ភូមិ​ពេជ្រ​រឿង «​ខ្មោច​ទឹកកក​» និង​រឿង​ភាគ​ចាក់​នៅ​ទូរទស្សន៍​មា​៉​យ​ធី​វី​រឿង «​សង្គ្រាម​បងប្អូន​» សម្តែង​ជាមួយ​តារា​ហ្វ៊ី​លី​ពី​ន និង​មាន​លោក​ទេព រិ​ន​ដា​រ៉ូ ចូលរួម​ដែរ ។

ស្រី​ណៃ ត្រៀមខ្លួន​ចូលរួម​សម្តែង​ភាពយន្ត​ជូន​ផលិតកម្ម ផ្សេង​ៗ​ទាំងអស់ ព្រមទាំង​ការ​ថត​ចម្រៀង​ខា​រា​៉​អូ​ខេ​ផង​ដែរ ។ ពេល​នេះ​សម្រាប់​អាជីព​សិល្បៈ​ស្រី​ណៃ ប្រឹងប្រែង​ជាង​មុន ។ ស្រ​ណៃ​ចាប់​យក​ការងារ​ទាំងអស់​មិន​ថា​ការ​សម្តែង ដើរ​ម៉ូ​ដ ឬ​ច្រៀង​តាម​ទូរទស្សន៍​ទេ ។

កញ្ញា​ថន ស្រី​ណៃ និយាយ​ថា សម្តែង​ភាពយន្ត​មានការ​លំបាក​ណាស់ ហើយ​បើ​ថ្ងៃ​ណា​អារម្មណ៍មិនល្អ​រឹតតែ​ពិបាក​សម្តែង ។ ឈុត​ឆាក​ខ្លះ​អត់​ដែល​បាន​ជួប​ប្រទះ​ទេ តែ​ត្រូវ​សម្តែង​ឱ្យ​បាន​សម​តាម​អ្នកដឹកនាំ​រឿង​ចង់បាន ។ អីុ​ចឹ​ង​ហើយ​ទើប​ស្រី​ណៃ​តែងតែ​គិតដល់​រៀមច្បង​មានបទពិសោធន៍​ពួក​គាត់​ពិតជា​មាន​ទេ​ព្យ​កោសល្យ និង​ការ​ខិតខំ​ខ្លាំង​ណាស់ បូក​ទាំង​ការ​អំណត់​ត្រូវ​ខ្យល់​ត្រូវ​ភ្លៀង ទម្រាំ​សម្រេច​បាន​ផ្លែផ្កា​ក្នុង​រឿង​នីមួយ​ៗ ។ ជីវិត​អ្នក​សម្តែង​ភាពយន្ត​ពិតជា​តស៊ូ​សម្បើម​ណាស់​ទម្រាំ​តែ​ល្បីឈ្មោះ ។

ថន ស្រី​ណៃ ជា​អ្នក​ខេត្តកណ្តាល នៅ​តំបន់​អ្នក​លឿង និង​ជា​កូន​អាជីវករ ។ បងប្អូន​របស់​ស្រី​ណៃ​សុទ្ធតែ​ជា​អ្នក​ស្រឡាញ់​សិល្បៈ និង​គាំទ្រ​ភាពយន្ត​ខ្មែរ ។ ម្ល៉ោះហើយ​នៅ​ពេល​ឃើញ​ស្រី​ណៃ​ទទួល​បាន​ផល​ល្អ​ក្នុង​អាជីព​សិល្បៈ ឪពុក​ម្តាយ និង​បងប្អូន​នាង​ជួយ​ជំរុញ និង​លើកទឹកចិត្ត​នាង​ឱ្យ​ខិតខំ​ថែម​ទៀត ៕