​ឧកញ៉ា​ម្នាក់​កំពុង​ព័ទ្ធ​របង​រំលោភ​យក​ភ្នំចំនួន​៦


ខេត្តមណ្ឌលគិរី​ ៖ មាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​ពីរ​ក្រុម កំពុង​ធ្វើ​សកម្មភាព​តវ៉ា​ចង់​ស្នើ​សុំ​ផ្ទៃដី​ភ្នុំ​ចំនួន​៦​ស្មើ​ និង​ប្រមាណ​ជាង​៦០​ហិ​កតា​ ដែល​ប​ច្ចុ​ប្ប​ន្ន​ មាន​ក្រុម​ហ៊ុន​​របស់​ឧកញ៉ា​ម្នាក់ ​បាន​ប្រើ​គ្រឿងចក្រ​ជីក​កាយ​និង​ហ៊ុម​ព័ទ្ធ​ដោយ​របង​លួស​យក​នោះ ​មក​រក្សារ​ទុកជា​សម្បត្តិ​រួម​របស់​ដូនតា​ជនជាតិ​ដើម​ភាគតិច​ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​ពួក​គាត់​វិញ​។

ផ្ទៃដី​ភ្នំ​ចំនួន​៦​ស្មើ​និង​ប្រមាណ​ជាង​៦០​ហិ​កតា​ មាន​ក្រុម​ហ៊ុន​ឧកញ៉ា​ម្នាក់​ ដែលគេបង្ហើប​ថា ឈ្មោះ​លី សាយឃាង បាន​ហ៊ុម​ព័ទ្ធ​ដោយ​របង​លួស​បំរុង​យក​ធ្វើ​ជាក​ម្មសិ​ទ្ធិ ហើយ​ត្រូវ​ប្រជា​សហគមន៍​ចំនួន​ពីរ​ក្រុម​ដណ្តើម​គ្នា​ តវ៉ា​​យក​មក​រក្សារ​ទុកជា​សម្បត្តិ​រូ​ម​ដូនតា​នោះ ​ស្ថិត​នៅ​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោរម ខេត្តមណ្ឌលគិរី​។

កន្លង​ទៅ​ថ្មី​ៗ ​នៅ​ថ្ងៃ​ទី​២៤ តុលា នេះ ​ប្រជាជន​សហគមន​ន៍​ជនជាតិ​ដើម​ភាគតិច​ជិត​៣០០​គ្រួសារ​ ក៏​បាន​ប្រ​មូល​ផ្តុំ​ជួបជុំ​គ្នា​នៅ​លើ​ទី​តាំ​ផ្ទៃដី​ភ្នំ​នោះ​ដែរ​ ដើម្បី​ធ្វើការ​ស្នើ​សុំ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជួយ​អន្តា​គម​ន៍​រក្សា​ផ្ទៃដី​ភ្នំនោះ​ ទុកជា​សម្បត្តិ​រួម​របស់​ដូនតា​ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ពួក​គាត់​ផង​។

នៅ​ក្នុ​ងខណៈ​ដែល​បងប្អូន​ជនជាតិ​ដើម​ភាគតិច ​នៅ​ភូមិ​ពូ​លូ​ង​បាន​ប្រ​មូល​​ផ្តុំ​គ្នា​តវា​ស្នើ​សុំ​រក្សា​​ផ្ទៃដី​ភ្នំទុកជា​សម្បត្តិ​រួម​ដូនតា​នោះ​ ហាក់​ក្រឡេក​មើល​ខាង​ភាគី​អាជ្ញាធរ​ខេត្ត​ក្រុង​ និង​មន្ត្រី​ជំនាញ​មិន​ខ្ចី​អើពើរ​សោះឡើយ​ ទំនង​ហាក់ដូចជា​មាន​អាថ៌​កំបាំង អ្វីមួយ​នៅ​ក្នុង​រឿង​នោះ​។

ទាក់​ទឹ​ន​និង​ការ​ហ៊ុម​​ព័​ទ្ទ​លើ​ផ្ទៃដី​ភ្នំ​នោះ​ដែរ លោក ចែ​ន វ​ណ្ណា អាយុ​៥២​ឆ្នាំ តំណាង​បង​ប្អូន​ជនជាតិភាគតិច​ព្នង​នៅ​ភូមិ​ពូ​លូ​ង បាន​ប្រាប់​ថា កន្លង​មក​ប្រជា​សហគមន៍​ភូមិ​ពូ​លូ​ង បាន​ចូលរួម​ជាមួយ​លោក មាស ប្រុស មន្ត្រី​តុលាការខេត្ត​មណ្ឌលគិរី បាន​រៀបចំ​ជា​សហគមន៍​ចិញ្ចឹម​គោ ដោយ​លោក​មាស ប្រុស បាន​ចំណាយ​ទុន​ក្នុង​ការ​ទិញ​គោ​មក​ចិញ្ចឹម​នៅ​ក្នុង​សហគមន៍​នោះ​ដោយ​មាន​ក្រុមហ៊ុន​ឧកញ៉ា​ម្នាក់​នោះ​ ជា​អ្នក​សហការ​ផ្គត់ផ្គង់​ក្នុង​ការ​បើក​កសិដ្ឋាន​ផង​ដែរ​។

ប៉ុន្តែក្រោយមក​ឆ្នាំ​២០២០​នេះ​ បែរជា​មាន​ក្រុមហ៊ុនរបស់​ឧកញ៉ាបាន​ប្រើ​គ្រឿងចក្រជីក​ហ៊ុ​មព័ទ្ធ​ដោយ​របង​លួសបម្រុង​​យក​ដី​ភ្នំ​ដែល​ជា​កេរ្តិ៍​របស់​ដូនតា​ពួក​គាត់​ទៅ​វិញ​ ។ ដូច្នេះ ហើយ​ទើប​ពួក​គាត់ បាន​ផ្តិត​មេដៃ​ទាមទារ​ទៅ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ឱ្យ​ជួយ​ដោះ​ស្រាយ ដើម្បី​យក​ដី​ដែល​ជា​កេរ្តិ៍​របស់​ដូនតា​ពួក​គាត់​មក​វិញ​។

ទោះបី​យ៉ាងណា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​មិន​ទាន់​មាន​ដំណោះស្រាយ​ដល់​ពួក​គាត់​នៅឡើយ​។

តាម​ប្រភព​បាន​បង្ហើប​មក​ថា ​ក្នុង​ផ្ទៃដី​ភ្នុំ​ដែល​សហគមន៍​ទាំង​ពីរ​កំពុង​ដណ្តើម​គ្នា​តវ៉ា​ទាម​ទា​ពី​ក្រុមហ៊ុន​របស់​ឧ​កញ៉ា​ម្នាក់​នោះ ​គឺ​មាន​បំណង​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​ផ្សេង​ដែល​កំពុង​ឈរ​ចាំ​នៅ​ក្រោយខ្នង​ក្រុម​សហគមន៍​ទាំង​ពីរ​នោះ​។ ព្រោះ​​​ក្នុង​ចំណោម​ដី​ភ្នុំ​ទាំង​៦​ស្មើ​ ជាង​៦០​ហិ​កតា​នោះ​ មាន​ដី​ភ្នុំ​មួយ​ស្មើ​៦​ហិ​កតា​ត្រូវ​បានក្រុម​សហគមន៍​មួយ​លួច​លក់​ដោយ​ស្ងាត់​ៗ​បាត់​ទៅ​ហើយ​បាន​តំលៃ​ជាង​១៤​ម៉ឺន​ដុល្លា​រឯណោះ ​។

ដើមចម​នៃ​ការ​បំបែក​ក្រុម​សហគមន៍​ភូមិ​ជា​ពីរ​ ហើយ​បាន​ធ្វើការ​តវ៉ា​រៀង​ៗ​​ខ្លួន​របស់​សហគមន៍​ទាម​ទា​ដកហូត​ដី​ភ្នំ​ ដែល​នៅ​សេសសល់​ចំនួន​៥​ភ្នំទៀត​ប្រមាណ​៦០​ហិ​កតា​ដែល​មាន​ក្រុមហ៊ុន​ឧ​ក​ញ៉ា​ម្នាក់ ​កំពុង​កាន់កាប់​នោះ​យក​មក​រក្សារ​ទុកជា​សម្បត្តិ​រួម​ដូន​តា​វិញ ​គឺ​ផ្តើម​ចេញពី​ការ​ចែក​លាភ​មិន​ស្មើ​ទើប​រឿង​នោះ​ត្រូវ​ផ្ទុះ​ឡើង​។

ហេតុ​ដូច្នេះ ទើប​ពួក​គាត់​ដាក់​ពាក្យ​ស្នើ​សុំ​សម្តេច​តេ​ជោ​ហ៊ុន សែន ជួយ​អន្តរាគមន៍​ដក​ដី​ពី​ឧកញ៉ា​មួយ​នោះ ​មក​រក្សា​ទុកជា​កេរ្តិ៍​ដំណែល​រួម​របស់​ដូនតា​ជនជាតិ​ដើម​ភាគតិច​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​វិញ​ ចៀស​វាង​ការ​ដណ្តើម​លាភ​គ្នា​។ ក្នុង​ចំណោម​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ក្នុង​សហគមន៍​មួយ​មាន​ចំនួន​ជិត​៣០០​គ្រួសារ​នៅ​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ និង​អ្នក​ភូមិ​ក្បែ​ៗ​នោះ​ជា​ច្រើន​ទៀត​ផង​ដែរ​ ។

កោះសន្តិភាព​មិនអាចសុំ​ការ​បំភ្លឺ​បានទេ​ពីលោកឧកញ៉ា​លី សាយឃាង កាលពីម្សិលមិញ ។

ព័ត៌មានបន្ថែម​កោះសន្តិភាពនឹង​មានផ្សាយជូន​នៅកាសែតកោះសន្តិភាព ។

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ