ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​ចាប់​បើក​រកស៊ី​សោះ ! ពេល​នេះខាត់ សុ​ឃី​ម មាន​អ្នកចង់​កាច់​កុង​ទៅ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ តារា​ស្រី​ពហុ​ជំនាញ​សិល្បៈ​អ្នក​នាង ខាត់ សុ​ឃី​ម បាន​ធ្វើ​អោយ​មហាជន​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្រោយ​ពី​រូប​នាង​បង្ហើប​អោយ​ដឹង​ថា ហាក់​មាន​អ្នក​កាច់​កុង ទៅ​ដល់​រូប​នាង​នៅ​ក្នុង​ការ​រកស៊ី​ជំនួញ​ថ្មីទើបតែ​ចាប់ផ្តើម​មួយ​នេះ​។ ដោយឡែក…

រាជធានី​ភ្នំពេញ​ ៖ តារា​ស្រី​ពហុ​ជំនាញ​សិល្បៈ​អ្នក​នាង ខាត់ សុ​ឃី​ម បាន​ធ្វើ​អោយ​មហាជន​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្រោយ​ពី​រូប​នាង​បង្ហើប​អោយ​ដឹង​ថា ហាក់​មាន​អ្នក​កាច់​កុង ទៅ​ដល់​រូប​នាង​នៅ​ក្នុង​ការ​រកស៊ី​ជំនួញ​ថ្មីទើបតែ​ចាប់ផ្តើម​មួយ​នេះ​។

ដោយឡែក តារា​ស្រី​អ្នក​នាង​ខាត់ សុ​ឃី​ម បាន​បង្ហោះ​សារ​មួយ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហាក់ថា អោយ​អ្នក​ដែល​មាន​បំណង​កាច់​កុង​ចំពោះ​រូប​នាង​ ដោយ​បាន​ជួល​មនុស្ស​អោយមក ខម​មិន​ពាក្យ​ពេច៍ឌី​ដង ទៅ​លើ​រូប​នាង​ជា​ប្រចាំហាក់​មិន​មាន​បំណង​អោយ​អាជីវកម្ម​ថ្មី​របស់​អ្នក​នាង​បាន​សុខនោះទេ​។

អ្នក​នាង​ខាត់​សុ​ឃឹម បាន​លើក​ឡើង​នៅ​ក្នុង​នោះ​ថា « ហ៊ី អាណិត​អ្នក ស៊ីឈ្នួលខម​មិន​និយាយ​ពី​ថា​សុទ្ធ អត់​ដាក់​រូប​ពិត ចៅ​ៗ បង​ៗ​អូន​ហា ឈប់​ចាក់​ឆ្កឹះ​ទៀត​ទៅ​ខ្ញុំ​មិន​លោត​តាម​ទេ ប្រយ័ត្ន​តែ​កម្ម​តាម​ស្នង​ទៅ ​។ ខ្ញុំ​រស់​ជា​របៀប​ខ្ញុំ យើង​នៅ​កន្លែង​ខុស​គ្នា (​សុំ​ទោស​ខ្ញុំ​អត់​ទំនេរ តបត​ទេ​) អាណិត​តែ​អ្នក​ជួល​មួយ​ខែ​ៗ ដឹង​អស់​ប៉ុន្មាន​» ។

បន្ទាប់​ពី​ពោ​ក​ពាក្យ​បែប​នេះ​រួច​មក មហាជន​សង្កេត​ឃើញ​ថា តារា​ស្រី​រូប​នេះ​ហាក់​មិន​ខ្វល់​ពី​សម្តី​របស់​អ្នក​ខម​មិន​នោះ​ទេ ប៉ុន្តែ​រូប​នាង​បែរជា​បង្ហាញ​អារម្មណ៍​នៅ​តែ​រឹង​មាំ​ដដែល ពីព្រោះ​តែ​នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​អ្នក​នាង​ខាត់ សុ​ឃី​ម បាន​ជួប​រឿង​បែប​នេះ ពីព្រោះ​កន្លង​មកនេះ​ក៏​ធ្លាប់​បរាជ័យ​លើ​មុខ​ជំនួញ ក្បែរ​លាន​ដុល្លារ​ឯ​ណ្ណោះ​។

យ៉ាងណាមិញ អ្នក​នាង​ខាត់ សុ​ឃី​ម មិន​បាន​បញ្ជាក់​ អោយ​មហាជន​បានដឹង​ថា អ្នក​ណា​ដែល​កំពុង​តែ​ឌឺដង​ទៅ​ដល់​រូប​នាង​នោះ​ទេ ប៉ុន្តែ​អ្នក​នាង​បែរជា​ទទួល​បានការ​លើកទឹកចិត្ត​ជា​ច្រើន ពី​អ្នកគាំទ្រ​ទៅ​លើ​មុខ​ជំនួញ​ថ្មី​នេះ​៕

កែសម្រួលដោយ