ក្រុមចម្រៀងនារីកម្ពុជា FGG នឹងបង្ហាញខ្លួនផ្លូវការក្នុងពេលឆាប់ៗនេះ !


រាជធានីភ្នំពេញ ៖ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ ៖ ក្រុមហ៊ុន ហ្វឺស យូណាយណេតវើក អេនធើធេនម៉ិន ឯ.ក ហៅកាត់ថា ហ្វាន់ អេនធើធេនម៉ិន (FIRST UNITE NETWORKS ENTERTAINMENT CO., LTD.) នឹងរៀបចំកម្មវិធីសម្ពោធបទចម្រៀងនិពន្ធថ្មីដែលមាន ចំណងជើងថា “Heart Beat” និងក្រុមចម្រៀងនារីកម្ពុជា “FGG” ដើម្បីធ្វើការបង្ហាញនូវទេព កោសល្យនៃការច្រៀង បូករួមទាំងការសម្ដែងរបស់ក្រុមតារាចម្រៀងនារីកម្ពុជាថ្មីមួយក្រុមនេះ ឲ្យមានការទទួលស្គាល់ ស្រឡាញ់ និងគាំទ្រពីសំណាក់មហាជន ក៏ដូចជាការជួយជំរុញលើក ទឹកចិត្ត និងផ្ដល់នូវឱកាស និងអនាគតដ៏ល្អនៅក្នុងដំណើរឆ្ពោះទៅមុខជាបន្តបន្ទាប់សម្រាប់ អាជីពជាតារារបស់យុវនារីកម្ពុជាមួយក្រុមនេះផងដែរ ។

កម្មវិធីសម្ពោធបទចម្រៀងនិពន្ធថ្មីដែលមានចំណងជើងថា “Heart Beat” និងក្រុមចម្រៀងនារី កម្ពុជា ដែលមានឈ្មោះថា “FGG” (FUN Girls Group) នឹងប្រារព្ធធ្វើឡើង នៅថ្ងៃអាទិត្យ ទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ ចាប់ពីម៉ោង ១៩:០០យប់ ដល់ម៉ោង ២១:៣០ យប់ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ជាន់ផ្ទាល់ដី (Central Court) ។ ចំពោះភ្ញៀវដែលបានចូលរួមទស្សនា នឹងមានការផ្តល់ជូនជាវត្ថុអនុស្សាវរីយ៍របស់ក្រុមចម្រៀង “FGG” ផងដែរ ។

កម្មវិធីសម្ពោធនេះនឹងមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ឃឹម វុទ្ធី អគ្គនា យកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា អ្នកនាង YIN Xia អគ្គនាយកក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន អ្នកនាង សំណាង ពុទ្ធានី តំណាងក្រុមហ៊ុន ហ្វាន់ អេនធើ ធេនម៉ិន និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងគ្រប់គ្រងផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម គណៈប្រតិភូមកពី ទូរទស្សន៍ជាតិកម្ពុជា និងបុគ្គលិកក្រុមហ៊ុន ហ្វាន់ អេនធើធេន ម៉ិន (FUN Entertainment) ជាច្រើនរូបទៀត ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២០ ក្រុមចម្រៀងនារីកម្ពុជា “FGG” បានចូលរួមក្នុងកម្មវិធីប្រគុំតន្រ្តី ខារ៉ាប៉ាវ (Carabao) របស់ស្ថានីយ៏ទូរទស្សន៍បាយ័នផងដែរ ។ ក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន (FUN Entertainment) ត្រូវបានបង្កើតឡើងនាដើមឆ្នាំ ២០២០ ។ ក្រុមហ៊ុននេះទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការរៀបចំកម្មវិធីជ្រើសរើស «ធីតាឯក សង្រ្កាន្តឆ្នាំ ២០២០» កាលពីខែមេសាមកនេះ ។

ក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន មានគោល បំណងក្នុងការបណ្តុះបណ្តាលយុវជន យុវនារីគ្រប់រូបដែលមានជំនាញ និងទេព្យកោសល្យ និងក្តីស្រមៃ ដែលចង់ក្លាយខ្លួនជាតារា ដើម្បីបញ្ចេញសមត្ថភាព លើឆាកជាតិ និងអន្តរជាតិ ហើយដើម្បីក្លាយខ្លួនជាផ្នែកមួយក្នុងការចែករំលែកនូវវប្បធម៌ អរិយធម៌ និងវិស័យទេសចរ ណ៍ជាតិអោយកាន់តែរីកសុះសាយ ទៅកាន់ឆាកអន្តរជាតិ ។ កម្មវិធីសម្ពោធនេះធ្វើឡើង គឺ ដើម្បីបង្ហាញពីសមិទ្ធិផលមួយដែលបានមកពីកិច្ចខំប្រឹងប្រែងក្នុងការសម្រេចគោលដៅរបស់ក្រុមហ៊ុន ហ្វាន់ អេនធើធេន ម៉ិន (FUN Entertainment) ផងដែរ ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមក ៖ 099 559 099/ 087 559 099 ឬអ៊ីម៉ែល ៖ firstunitenetwork.entertainment@gmail.com ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ