ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ត​ការ​ប្រុង​ប្រយ័ត្ន​ពី​ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ទាប​(ITCZ)​ថ្មី

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បាន​ប្រកាស​ឱ្យបងប្អូន​ប្រជា​ពលរដ្ឋ ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយសារ​នៅ​ទូ​ទាំង​ប្រ​ទេ​ល​កម្ពុជាទទួល​រង​នូវ​ឥទ្ធិពល​ប្រ​ព័ន្ធ​សម្ពាធ​ទាប (…

ខេត្តក្រចេះ ៖ លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បាន​ប្រកាស​ឱ្យបងប្អូន​ប្រជា​ពលរដ្ឋ ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយសារ​នៅ​ទូ​ទាំង​ប្រ​ទេ​ល​កម្ពុជាទទួល​រង​នូវ​ឥទ្ធិពល​ប្រ​ព័ន្ធ​សម្ពាធ​ទាប ( ITCZ ) ភ្ជាប់​នឹង​វិ​សម្ពាធ ដែល​បាននិង​កំពុង​បន្ត​អូស​បន្លាយ​ពីលើ​កម្ពុជា បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​អាង​ទន្លេមេគង្គ​ក្នុង​ប្រទេស​ឡាវ និង​តំបន់​ភាគ​ឦ​សាន​ប្រទេស​កម្ពុជា ។

ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​នៅ​ភាគ​ខាងលើ​បន្ត​ឡើងជា​លំដាប់ ក្នុង​រយៈពេល​ពី៤ ទៅ៦ ថ្ងៃ​ខាង​មុខក្នុង​នោះ​៖នៅ​ថ្ងៃ​ទី ២៤ តុលា នាំ​២០២០ ស្ថានីយ៍​ជល​សាស្ត្រ មេគង្គ​ស្ទឹង​ត្រែង ទឹក​អាច​ហក់​ឡើង​ដល់​កម្រិត​កម្ពស់ ៩,៥០​ម៉ែត្រ​។

នៅ​ថ្ងៃ​ទី ២៥ តុលា នាំ​២០២០ ស្ថានីយ៍​ជល​សាស្ត្រ មេគង្គ​ក្រចេះ ទឹក​អាច​ហក់​ឡើង​ដល់​កម្រិត​កម្ពស់២០,០០​ម៉ែត្រ​។ នៅ​ថ្ងៃ​ទី២៦ តុលា ឆ្នាំ​២០២០ ស្ថានីយជល​សាស្ត្រ មេគង្គ​កំពង់ចាម ទឹក​អាច​ហក់​ឡើង​ដល់​កម្រិត​កម្ពស់១៤,១០​ម៉ែត្រ​។ ការ​ហក់​ឡើង​នៃ​ទឹកទន្លេ​មេគង្គ​ភាព​ខាងលើ​នេះ នៅ​មាន​សភាព​ទាប​ជាង​ម្រិ​ត​កម្ពស់​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​នៅឡើយ​ ។

ជាក់ស្ដែង​ គិត​ត្រឹម​ថ្ងៃ​ទី២០ ​តុលា ​នេះ ស្ថានភាព​កម្រិត​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្រចេះ ហក់​ឡើង​ដល់១៨,៥៩​ម៉ែត្រ ខណៈ​ដែល​ខេត្តក្រចេះ ប្រកាស​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​កម្រិត​កម្ពស់​ទឹក ២២ ,០០ ម៉ែត្រ​ដោយ​កាល​ព្រឹក​ថ្ងៃ​ទី​១៩ ខែតុលា ត្រឹមតែ ១៧,៩២ ម៉ែត្រ​ប៉ុណ្ណោះ ។

ដោយឡែក អាកាសធាតុ​នៅ​ក្រចេះ​វី​ញ សម្រាប់​ថ្ងៃ​ទី​២០ តុលា​នេះ ផ្ទៃមេឃ​ស្រឡះ មាន​ពពក​តិច គ្មាន​ភ្លៀង​។ បច្ចុប្បន្ន​នេះ ស្ថានភាព​ទឹកទន្លេ​មេគង្គ​ក្រចេះ​នៅ​ទាប ហើយ​នៅ​តាម​ស្រុក ក្រុង​ទាំង​៦ ក្នុង​ខេត្តក្រចេះ ពុំ​ទាន់​មានស្រុក​ក្រុង​ណាមួយ​ទទួល​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅឡើយ​ទេ​។​

អត្ថបទសរសេរ ដោយ