ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភោជនីយដ្ឋាន​Ya Kun Toast ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​លើ​មុខម្ហូប​ចំនួន​៤​ប្រភេទ​ឈានមុខ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ Ya Kun Toast ជា​ភោជនីយដ្ឋាន​ល្បីឈ្មោះ​បោះ​សំលេង​មួយ​នៅ​ប្រទេស​សឹ​ង្ហ​បុរី​ដែល​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​ក្នុង​ប្រទេស​និង​ក្រៅប្រទេស ទៅ​លើ​មុខម្ហូប​ដែល​មាន​រស់

រាជធានី​ភ្នំពេញ​៖ Ya Kun Toast ជា​ភោជនីយដ្ឋាន​ល្បីឈ្មោះ​បោះ​សំលេង​មួយ​នៅ​ប្រទេស​សឹ​ង្ហ​បុរី​ដែល​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​ក្នុង​ប្រទេស​និង​ក្រៅប្រទេស ទៅ​លើ​មុខម្ហូប​ដែល​មាន​រស់ជាតិ​ឆ្ងាញ់​ពិសារ​ពិត​ៗ ដែល​និង​កំពុង​មានការ​រ​ពេញ​និយម​នៅ​ប្រទេស​សឹ​ង្ហ​បុរី​។

​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គាំទ្រ​របស់​អតិថិជន ថ្នាក់ដឹកនាំ Ya Kun បាន​មើលឃើញ​ទីផ្សារ​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣​សង្កាត់​បឹង​កេងកង​១ និង​បាន​ដំណើរការ​ផ្តល់​សេវាកម្ម​ជូន​អតិថិជន​របស់​ខ្លួន​ជាមួយ​មុខម្ហូប​ជាង​២៥​មុខ​កាលពី​ឆ្នាំ​២០១៤​រហូត​មក​ដល់​សព្វថ្ងៃ​គឺ​ទទួល​បាន​ពេញ​និយម​ពី​ភ្ញៀវ​បរទេស​និង​ជនជាតិ​ខ្មែរ​ជា​ច្រើន​ផង​ដែរ​។​បន្ទាប់​ពី​ផ្តល់​សេវា មុខម្ហូប​អាហារ​និង​ភេសជ្ជៈ​អស់​មួយ​រយៈកាល​កន្លង​មក ភោជនីយ​ដ្ឋ​នា Ya Kun​បាន​ធ្វើ​ឲ្យ​អតិថិជន​មាន​ពេញចិត្ត​និង​គាំទ្រ​ជា​ខ្លាំង​ទៅ​លើ​មុខម្ហូប​ចំនួន​៤​ប្រភេទ​ក្នុង​នោះ​មាន​ដូច​ជា​៖Curry Laksa, Mee Siam, Singapore Chicken Rice និង Singapore Coconut Rice(Nasi Lemak)​លើស​ពី​នេះ​នៅ​មាន​នំ​បុ័ង​អាំង​(Kaya Butter Toast) កាហ្វេ តែ​ទឹកដោះគោ​(Hot T’eh) និង​ភេសជ្ជៈ​Lemon Barley ផ្សំ​ពី​ស្រូវ​សាឡី​ផង​ដែរ​។

​ផ្នែក​លើ​ការ​រៀបចំ​ទីកន្លែង​ប្រកបដោយ​ផាសុកភាព មុខម្ហូប​មាន​រស់ជាតិ​ឆ្ងាញ់​និង​មាន​អនាម័យ​ខ្ពស់ តម្លៃ​សមរម្យ រួម​និង​បុគ្គលិក​មាន​ភាព​រាក់ទាក់​ល្អ ធ្វើ​ឲ្យ​ភោជនីយដ្ឋាន​ទទួល​បាន​ភ្ញៀវ​មានការ​កើនឡើង​នេះ​បើ​តាម​ការ​កក់​សម្គាល់​ពី​តំណាង​ភោជនីយដ្ឋាន​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​។​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ​ទូរស័ព្ទ 093 633 999 ៕