ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ! ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​​ស្រក​ចុះ​ជាង១​ម៉ែត្រ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ ថ្វី​ដ្បិតតែ​ភូមិឋាន​នានា​រួម​ជាមួយ​ផ្ទះសម្បែង​រាប់​ពាន់​ខ្នង​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​ នៅ​តែ​ត្រូវ​ទឹក​ជន់​លិច​បន្ត​ក្ដី ប៉ុន្តែ​ទឹកស្ទឹង​ព្រែក​ត្នោត​ឯណោះ​វិញ​បាន​បន្ត​ស្រក​ចុះ​១,២ម៉ែត្រហើយ ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់​បន្ត​ទៀត​ទេ​ និង​វិល​ទៅ​រក​ស្ថានភាព​ដើម​វិញ​…

រាជធានី​ភ្នំពេញ ​៖ ​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ ថ្វី​ដ្បិតតែ​ភូមិឋាន​នានា​រួម​ជាមួយ​ផ្ទះសម្បែង​រាប់​ពាន់​ខ្នង​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ​ នៅ​តែ​ត្រូវ​ទឹក​ជន់​លិច​បន្ត​ក្ដី ប៉ុន្តែ​ទឹកស្ទឹង​ព្រែក​ត្នោត​ឯណោះ​វិញ​បាន​បន្ត​ស្រក​ចុះ​១,២ម៉ែត្រហើយ ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់​បន្ត​ទៀត​ទេ​ និង​វិល​ទៅ​រក​ស្ថានភាព​ដើម​វិញ​ ជាក់​ជា​មិន​ខាន​ឡើយ​។​

ចំណែក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ឆ្ងាយ​បន្តិច​ពី​ស្ទឹង​ និង​ត្រូវ​អាជ្ញាធរ​ជម្លៀស​ចេញកាល​ពី​ថ្ងៃមុន​នោះ​ក៏​បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅដ្ឋាន​រៀងៗខ្លួន​វិញ​ខ្លះ​ៗ​ហើយ ​លើកលែងតែ​អ្នក​នៅ​កៀក​នឹង​មាត់​ស្ទឹង​ និង​អ្នក​ដែល​រស់នៅ​ក្នុង​បុរី​នានា​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២១៧ និង​តំបន់​ជុំវិញ​នោះ​ប៉ុណ្ណោះ​ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​វិញ​បាន​ល្គឹក​ណា​តែ​ទឹក​ស្រក​អស់ទាំង​ស្រុង​ទើប​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន​។

មន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ដែល​ប្រចាំការ​នៅ​ឯ​ស្ថានីយ៍​ទំនប់​៧​មក​រា ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ បាន​ប្រាប់​ថា ខណៈ​នេះ​កម្រិត​ទឹកស្ទឹង​ព្រែក​ត្នោត​កំពុង​បន្ត​ស្រក​ចុះ​ច្រើន​ហើយ ដោយ​ទឹក​កំពុង​ស្ថិត​នៅ​ក្នុង​កម្ពស់​ជា​៥​ម៉ែត្រ និង​ស្រក​ចុះ​១​ម៉ែត្រ​២​តឹក​ហើយ​ ។ ​ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់​បន្ត​ទៀត​នោះ​ទឹក​សប​ទឹង​នេះ​អាច​និង​ស្រក​បន្ត​ទៀត​ ហើយ​បើ​ស្រក​ត្រឹម​៦​ឬ​៧​តឹក​ទៀត​ នឹង​វិល​ទៅ​រក​ស្ថានភាព​ធម្មតា​វិញ​ហើយ ហើយ​ប្រទេស​កម្ពុជា​យើង​ទទួល​រង​ឥទ្ធិពល​ព្យុះ​ចំនួន​២១ ប៉ុន្តែ​បាន​ឆ្លងកាត់​ព្យុះ​ចំនួន​១៧​រួច​មក​ហើយ នៅ​សល់​៤​ព្យុះ​ទៀត​។

ប្រភព​ដដែល​បាន​បន្ត​ថា តាម​ការ​ព្យាករណ៍​បាន​មើលឃើញ​ថា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​ខេត្ត​ជាប់មាត់​សមុទ្រ​ដូច​ជា​ខេត្កោះកុង ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកំពត ហើយ​ក្រៅពី​នេះ​អាច​ធ្លាក់​ដល់​ខេត្តតាកែវ​និង​ខេត្តស្វាយរៀង​ផង បើ​ឆ្លង​ផុត​រយៈពេល​៣​ថ្ងៃ​ទៀត​មិន​អី​នោះ​គឺ​ផុត​ហើយ​។

​ទោះបីជា​​បែប​ណា ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​ដោយសារ​តែ​កម្រិត​ទឹកភ្លៀង​ច្រើន​ទើប​បណ្ដាល​ឲ្យ​មាន​ទឹកជំនន់ ប៉ុន្តែ​យើង​មានសំណាង​ផង​ដែរ​ដោយសារ​តែ​នី​វូ​ទឹកទន្លេ​ទាប​ជា​ទឹកស្ទឹង​ទើប​ទឹល​ឆាប់​ស្រក​ទៅ​វិញ​លឿន ប្រសិនបើ​នី​វូ​ទឹកទន្លេ​និង​ស្ទឹង​មាន​កម្ពស់​ស្មើរ​គ្នា​វិញ​ប្រាកដជា​លំបាក​ខ្លាំង​ហើយ ព្រោះ​និង​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​គ្រប់កន្លែង​មិន​ឡើយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ខណ្ឌដង្កោ​បាន​ទទួល​រង​នូវ​ការ​លិចលង់​ជា​ពិសេស​សង្កាត់​ចំនួន​៤​របស់​ខណ្ឌ​រួម​មាន​សង្កាត់​ទៀន សង្កាត់​ស្ពានថ្ម សង្កាត់​សាក់​សំពៅ និង​សង្កាត់​គង​ន​យ បាន​ទទួល​រង​ការ​លិចលង់​ខ្លាំង​ជាងគេ ហើយ​ដែល​មាន​លំនៅ​ដ្ឋា​ន​រាប់​ពាន់​ខ្នង​និង​ប្រជាពលរដ្ឋ​ជាង​៥​ពាន់​គ្រួសារ​ដែល​ត្រូវ​បាន​អាជ្ញាធរ​និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ជួយ​សង្គ្រោះ​និង​ជម្លៀស​ចេញ​ទៅ​រក​ទីទួល​សុវត្ថិភាព​ជា​បន្តបន្ទាប់​។

​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ ក្រុម​ប្រតិបត្តិការ​ចម្រុះ​នៅ​តែ​បន្ត​ជួយសង្គ្រោះ​​ដល់​ប្រជាពលរដ្ឋ​នៅឡើយ​ ហើយ​ក៏​មមាញឹក​ក្នុង​ការ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​រួច​ពី​ទីទួល​សុវត្ថិភាព​តាម​ទូក​និង​អូ​ប័​រ​ទៅ​កាន់​ផ្ទះសម្បែង​នានា​ដែល​កំពុង​លិច​ទឹក ដើម្បី​យក​សម្ភារៈ​ផ្សេង​ៗ​ដែល​នៅ​ក្នុងផ្ទះ​របស់​ពួក​គាត់​ត្រឡប់​មក​កាន់​ដី​គោ​ជា​បន្តបន្ទាប់​នៅឡើយ ។ ​ចំណែក​ទឹក​ដែល​ជន់​លិច​កំណាត់​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ក៏​នៅ​បន្ត​លិច​ដដែល​ប៉ុន្តែ​បាន​ស្រក​ចុះ​បន្តិច​ដែរ​ហើយ​និង​សង្ឃឹមថា​និង​ស្រក​ច្រើន​បន្ត​ទៀត​ឈាន​ទៅ​រក​ការ​គោក​ទាំងស្រុង​៕​ (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ