រាជធានីភ្នំពេញ ៖ ស្របពេលដែលប្រទេសកម្ពុជា កំពុងតែរងគ្រោះដោយសារគ្រោះធម្មជាតិទឹកជំនន់នោះ គេកត់សម្គាល់ឃើញថា មានការស្រុះស្រួលគ្នាពីមជ្ឈដ្ឋានមហាជនដែលបានជួយដោះទុក្ខធុរៈគ្នាយ៉ាងញាប់ដៃញាប់ជើង។ ក្នុងនោះផងដែរ ក៏មានតារាជាច្រើននាក់បានរួមសហការគ្នាចូលរួមជួយផងដែរ។យ៉ាងណា អ្នកនាង ម៉ូលីកា មិនមើលរំលងឡើយ គឺបានធ្វើការជួយតាមសមត្ថភាព។

អតីតតារាចម្រៀង អ្នកនាងម៉ូលីកា ដែលជាម្ចាស់ហាង ក៏បានបរិច្ចាគនូវថវិការផ្ទាល់ខ្លួនចំនួន១០០០ដុល្លារ ដើម្បីជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន (ស្រលាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)។

នៅលើហ្វេសប៊ុកលោក ហេង ឡុង ដែលជាប្រធានសមាគមអ្នកសិល្បៈស័គ្រចិត្តជួយសង្គមក៏បានបង្ហោះសារដែរថា «សូមថ្លែងអំណរគុណដល់អតីតតារាចម្រៀង អឿន ម៉ូលីកា និងស្វាមីលោក ហុង មានុណ ដែលបានបរិច្ចាគថវិការចំនួន១០០០ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋជួបគ្រោះ ជំនន់ទឹកភ្លៀង»។

គូររំលឹកថា នេះមិនមែនជាលើកដំបូងឡើយ ដែលអ្នកនាង ម៉ូលីកា និងស្វាមី តែងតែបង្ហាញនូវទឹកចិត្តសប្បុរសធម៌ជួយដល់សង្គមនោះ តែជាញឹកញាប់មកហើយដែលនាងតែងតែមានទឹកចិត្តដ៏ល្អប្រពៃតាមរយៈការបរិច្ចាគថវិការផ្ទាល់ខ្លួនជាបន្ដរបន្ទាប់តាមលទ្ធភាពដែលខ្លួនអាចធ្វើបានដូចជា កន្លងទៅថ្មីៗនេះ គូស្នេហ៍តារា១គូនេះក៏បានបរិច្ចាគនូវថវិការ និងអាល់កុលជូនដល់អាជ្ញាធម៌ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ ទើបធ្វើឲ្យមហាជនជាច្រើនសម្ដែងការកោតសរសើរចំពោះសកម្មភាពរបស់នាង។

ដោយឡែកសម្រាប់តារាសិល្បៈជើងចាស់ដែលជួបផលវិបាកក្នុងជីវភាព និងជនក្រីក្រមួយចំនួនក៏អ្នកនាង ម៉ូលីកា ធ្លាប់ជួយជាលុយកាក់ និងសម្ភារៈជាហូរហែផងដែរ រហូតត្រូវគេដាក់ងារឲ្យអ្នកនាងថា «តារាចិត្តធម៌» ទៀតផង៕






ចែករំលែកព័តមាននេះ