ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​កម្លាំងចម្រុះ​​​កំពុងជម្លៀស​ពលរដ្ឋ​រក​ទួល​​សុវត្ថិ​​ភាព​ ខណៈទឹកហូរ​ចូល​​​ភូមិ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ បន្ទាប់​ពី​ភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ហើយ​បន្ត​ដល់​ល្ងាច​ថ្ងៃ​ទី​១៦​ តុលា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៧​តុលា នេះ​ ក៏​បាន​ធ្វើ​ឲ្យ​ទឹកអូរ​ព្រំដែន​ហក់​ឡើង​គួរ​ឲ្យ​ព្រួយ​បារ​ម្ភ ​។​ ដោយសា​រថា ​ភូមិ​មួយ​ចំនួន​ខាងត្បូង​ផ្លូវជាតិ​លេខ​៥​…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ បន្ទាប់​ពី​ភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ហើយ​បន្ត​ដល់​ល្ងាច​ថ្ងៃ​ទី​១៦​ តុលា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៧​តុលា នេះ​ ក៏​បាន​ធ្វើ​ឲ្យ​ទឹក
អូរ​ព្រំដែន​ហក់​ឡើង​គួរ​ឲ្យ​ព្រួយ​បារ​ម្ភ ​។​

ដោយសា​រថា ​ភូមិ​មួយ​ចំនួន​ខាងត្បូង​ផ្លូវជាតិ​លេខ​៥​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ពិសេស​ភូមិ​ៗ​ជាប់​អូរ​ព្រំ​ដែនទឹក​ ចាប់ផ្តើម​ហូរ​ចូល​លំនៅ​ឋាន​ពលរដ្ឋ​ហើយ ​នា​ព្រឹក​ថ្ងៃ​ទី​១៧​ តុលា​នេះ​ ហើយអាជ្ញាធរ​ខេត្ត​និង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទាំង​នគរបាល​រដ្ឋបាល​,​នគរបាល​ព្រំដែន​និង​យោធា​រួម​គ្នា​ចុះ​ពិនិត្យ​និង​ធ្វើការ​ជម្លៀស​ពលរ​ដ្ខ​រក​ទីទួល​សុវត្ថិភាព​។

​លោក​គាត​ ហ៊ុ​ល​ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​​ឱ្យ​ដឹង​​ថា​ នៅ​ព្រឹក​នេះ​ទឹកអូរ​ព្រំដែន​បាន​ហក់​ឡើងចូល​ភូមិ​ពលរ​ដ្ឋមួយ​ចំនួន​នៅ​ជាប់​អូរ​ព្រំដែន​។

​លោក​បន្ត​ថា​ ពេល​នេះ​អាជ្ញាធរ​បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ចុះ​តាម​គោលដៅ​ដើម្បី​ជម្លៀស​ពលរដ្ឋ​ទៅ​ដាក់​នៅ​ទីទួល​សុវត្ថិភាព​៣​កន្លែង ​ក្នុង​ក្រុង​ដោយ​២​កន្លែង​នៅ​ភូមិ​និង​សង្កាត់​ប៉ោយ​ប៉ែ​ត ​គឺ​ចំណុច​ប៉ុស្តិ៍​អូរ​ជ្រៅ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១​មួយ​កន្លែង​នៅ​ចំណុច​ស្ថានីយ៍​រថភ្លើង​ក្រុង​ប៉ោយ​ប៉ែ​ត ​និង​មួយ​កន្លែង​ទៀត​ស្ថិត​នៅ​ចំណុច​បូ​រី​KN​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ ​សង្កាត់​ផ្សារ​កណ្តាល​។​

ទោះជា​យ៉ាងណា​ លោក​បញ្ជាក់​ថា ​ពុំ​មានកា​បើកទឹក​ពី​ថៃ​ទេ​គ្រាន់តែ​ជា​ជំនន់​ទឹកភ្លៀង​តែ​ប៉ុណ្ណោះ​ ។

អត្ថបទសរសេរ ដោយ