ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង សុំ​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈ​ទឹកស្ទឹង​ព្រែក​ត្នោត​កាន់តែ​ហក់​ឡើង​ខ្លាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដឹកនាំ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ​ស្ថានភាព​តាម​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត វាយប្រហារ​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដឹកនាំ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ​ស្ថានភាព​តាម​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត វាយប្រហារ​កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែតុលា លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​សណ្ដរ​ស្ទឹង​ព្រែក​ត្នោត ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ ឱ្យ ង្កើ​ន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈ​ទឹកស្ទឹង​ព្រែក​ត្នោត​កាន់តែ​ហក់​ឡើង​ខ្លាំង ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​។

លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឱ្យ​អភិបាល​ខណ្ឌដង្កោ ចុះ​ចលនា​ប្រជាជន​តាម​ភូមិ ចូលរួម​លើកដី​ធ្វើ​ជា​ទំនប់​ទប់ទឹក នៅ​តាម​សណ្ដរ ស្ទឹង​ព្រែក​ត្នោត​នេះ​ផង​ដែរ​។ ជា​ពិសេស​អ្នកមាន​ដី​តាម​ដងស្ទឹង ចូលរួម​ចែករំលែក​ជួយ​ជា​គ្រឿងចក្រ កាយ​ដី ដើម្បី​លើក​ជា​ទំនប់ ការពារ​ទឹក​ហូរ​កុំឱ្យ​ដល់​ភូមិដ្ឋាន​ផ្សេង​ទៀត ដូច​ជា​នៅ​ខណ្ឌដង្កោ និង​មួយ​ផ្នែក​ទៀត​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​ចំនួន​៧៧១​គ្រួសារ​ហើយ នៅ​ខណ្ឌដង្កោ ដែល​ត្រូវ​ទឹកជំនន់​វាយប្រហារ​។ ស្ថានភាព​ទឹក​នៅ​ទ្វារ ទំនប់​អាង​ទឹក​៧​មក​រា​ព្រឹក​នេះ​ទឹក មាន​កម្ពស់​៨,៨០​ម៉ែត្រ ធៀប​នឹង​ថ្ងៃ​ម្សិលមិញ​មានការ​កើនឡើង ០,៤៥​ម៉ែត្រ​បន្ថែម លើស​កម្ពស់​ទឹក​ដែល​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ៧​ម៉ែត្រ ធ្វើ​ឲ្យ​កម្ពស់​ទឹក​ក្នុង​ស្ទឹង​ឡើង​ជិត​ស្មើនឹង​ខ្នង​ទំនប់​នៅ​តាម​ទី​ទំនាប​មួយ​ចំនួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ