ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដែល​លោតទឹក​ក្បែរ​«​រី​វ៉ើ​» មាន​​សុវត្ថិ​ភាពល្អ​​ហើយ !

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសម្នាក់​ត្រូវ​គេជួយ​សង្គ្រោះជីវិត​បាន​ទាន់​ពេល​​ ក្រោយគាត់​លោតទឹកនៅ​ចំណុច​ស្ពានថ្ម​ខាង​មុខ​សាលាខេត្ត ស្ថិត​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ (ក្បែរ​រីវើរ) ខណៈទឹកកំពុងឡើងខ្លាំងផង បង្កការ​ភ្ញាក់ផ្អើល…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរសម្នាក់​ត្រូវ​គេជួយ​សង្គ្រោះជីវិត​បាន​ទាន់​ពេល​​ ក្រោយគាត់​លោតទឹកនៅ​ចំណុច​ស្ពានថ្ម​ខាង​មុខ​សាលាខេត្ត ស្ថិត​ក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ (ក្បែរ​រីវើរ) ខណៈទឹកកំពុងឡើងខ្លាំងផង បង្កការ​ភ្ញាក់ផ្អើល កាល​ពីវេលាម៉ោង១១និង៥៥នាទីថ្ងៃត្រង់ទី​១៣ តុលា នេះ ។ ក្រោយ​ពេល​ជួយ​សង្គ្រោះ បុរស​នេះ​បាន​និយាយ​ថា ខ្លួន​បាន​ផឹកស្រា​បៀរ​អស់​២​កំប៉ុង រួច​ដើរទៅ​លោតទឹក​នៅ​លើ​ស្ពាន​ខាង​មុខ​សាលាខេត្ត​តែ​ម្ដង​។​

សេចក្តីរាយការណ៍បន្តថា ការជួយ​សង្គ្រោះជីវិត​បុរសរូបនេះ គឺ​បានសហការពី​កម្លាំង អន្តរាគមន៍ចម្រុះ ​ក្នុងនោះ​មានយោធា, កម្លាំងអាវុធហត្ថ និងប៉ូលិសចរាចរណ៍​ដែល​កំពុង​ប្រចាំការ​នៅទីនោះទៅ​ជួយ​ទាន់ ខណៈជនរងគ្រោះបាន​​ហូរ​តាមខ្សែទឹក​ទៅ​ទើរ​ដើម​​ឈើមួយកន្លែង ។ ហើយសំណាងដែលគាត់មិន​លិចចូលទឹកបាត់​នោះ​។

​បើតាមប្រភពពី​កម្លាំង​​ដែលបានជួយសង្គ្រោះ​​យកគាត់​មកដាក់លើដីគោក​ឱ្យដឹងដែរ​ថា គាត់​មាន​ឈ្មោះ​ចាន់ រតនៈ ហៅចិន អាយុ​៣២ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ ។ ជនរង​គ្រោះ​ត្រូវបានកម្លាំង​ជួយ​សម្រួលនិង​ធ្វើចលនា​លើខ្លួនគាត់ និងជួយពាក់​អាវ​ឱ្យគាត់វិញ​ផង​ដែរ ។

មនុស្ស​ជា​ច្រើន​បាន​ភ្ញាក់ផ្អើល ពេល​ឃើញ​បុរស​នេះ​អណ្ដែត​ទឹក ខណ​:​ទឹកជំនន់​កំពុង​ឡើង​ស្ទើរ​ចាល់​ស្ពាន​។ ប៉ុន្តែ​ត្រូវ​កម្លាំង​ចម្រុះ​ប្រចាំ​គោលដៅ​ក្បាលស្ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ត្រើយ​ខាងលិច បាន​ប្រឹងប្រែង​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​។ ​បុរស​នេះ​បាន​ប្រាប់​ថា មូលហេតុ​ដែល​ខ្លួន​លោតទឹក​ប៉ង​សម្លាប់​ខ្លួន ដោយសារ​តូចចិត្ត​ប្រពន្ធ​យក​ប្ដី​ថ្មី ពេល​ខ្លួន​ជាប់គុក ហើយ​ខ្លួន​ទើប​ចេញពី​គុក កាលពី​ខែកញ្ញា មុន​នេះ​។

ប៉ុន្តែ​បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ ដែល​ស្គាល់​ប្រវត្តិ​បុរស​នេះ បាន​និយាយ​ថា បុរស​នេះ​ទើប​ចេញពី​គុក តែ​ជន​នេះ​ក៏​ជា​អ្នក​សេព​គ្រឿងញៀន​ឡើង​វ៉​ល់​ដែរ​។ មន្ត្រី​ដដែល​បាន​ប្រាប់​ថា ក្រោយ​ចេញពី​គុក​បុរស​នេះ​បាន​បង្ករឿង ហើយ​ត្រូវ​គេ​វាយដំ​ទៀត​ផង តែ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​អន្តរា​គម​ន៏​ទាន់​។ បើ​និយាយ​ទៅ​បុរស​នេះ គ្មាន​កន្លែង​ស្នាក់​នៅទេ ហើយ​ក៏​ជា​មនុស្ស​សេព​ថ្នាំ​ញៀន​ផង​ដែរ​។

ព័ត៌​មានបន្ថែម​នឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ