ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​បដិសេធ​ទាំងស្រុង​ពី​ការ​ព្យាបាល​ជំងឺឈាមសស៊ីឈាមក្រហម​ជា​100 % របស់​គ្រូខ្មែរ​ម្នាក់​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​បដិសេធ និង​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​មិន​ត្រឹមត្រូវ​របស់​គ្រូខ្មែរ​ដែល​បាន​បង្ហោះ​វី​ដេ​អូ​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Moha Share ពី​ការ​ព្យាបាល​ជំងឺឈាមសស៊ីឈាមក្រហម​ជា​100 %​ដោយ​ប្រើ​ម្ជុលចាក់​ម្រាម​បាតដៃ​ច្របាច់​យក​ឈាម​ចេញ ។ ក្រសួង​បាន​បញ្ជាក់​ល្ងាច​ថ្ងៃ​ទី​០៩…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​បដិសេធ និង​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន​មិន​ត្រឹមត្រូវ​របស់​គ្រូខ្មែរ​ដែល​បាន​បង្ហោះ​វី​ដេ​អូ​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Moha Share ពី​ការ​ព្យាបាល​ជំងឺឈាមសស៊ីឈាមក្រហម​ជា​100 %​ដោយ​ប្រើ​ម្ជុលចាក់​ម្រាម​បាតដៃ​ច្របាច់​យក​ឈាម​ចេញ ។

ក្រសួង​បាន​បញ្ជាក់​ល្ងាច​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២០​នេះ​ថា សុំ​បងប្អូន​កុំ​ជឿ​តាម​គ្រូ​បែប​នេះ ដែល​អួតអាង​ថា ព្យាបាល​ជំងឺ​គ្រាប់​ឈាមស​ស៊ី​ឈាមក្រហម នេះ​ឲ្យ​សោះ ។ គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Moha Share រស់នៅ​ភូមិ​ព្រៃ​បន្ទាយ ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ដែល​បាន​ផ្សាយ​ពី​ការ​ព្យាបាល​ជំងឺឈាមសស៊ីឈាមក្រហម​ជា​100 % ដោយ​ប្រើ​ម្ជុលចាក់​ម្រាម​បាតដៃ​ច្របាច់​យក​ឈាម​ចេញ ។

ក្រសួងសុខាភិបាល សូម​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តស្វាយរៀង​ចាត់វិធានការ​យ៉ាង​តឹង​រឹង និង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​គ្រូ​បុរាណ​ដែល​មាន​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Moha Share ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន ៕