ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជិតខាង​រាយការណ៍ នគរបាលប៉ុស្តិ៍​​រដ្ឋបាល​តា​ខ្មៅ ចុះ​ទៅ​ឃើញ​កំពុង​លេងល្បែង​(​បៀរ​)

3 ឆ្នាំ មុន

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​០៨ តុលា ២០២០ ម្សិលមិញ​នេះ ប្រជាពលរដ្ឋ បាន​រាយការណ៍​ករណី​ល្បែងស៊ីសង​(​បៀរ​) ក្នុង​ហ្វេ​ស​ប៊ុ​ក​ផេ​ក របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល…

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​០៨ តុលា ២០២០ ម្សិលមិញ​នេះ ប្រជាពលរដ្ឋ បាន​រាយការណ៍​ករណី​ល្បែងស៊ីសង​(​បៀរ​) ក្នុង​ហ្វេ​ស​ប៊ុ​ក​ផេ​ក របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ថា «​មានការ​ជុំ​គ្នា​លេងល្បែង​ស៊ីសង​ជា​យូរណាស់​មក​ហើយ គេ​លេង​រៀងរាល់ថ្ងៃ ប្រពន្ធ​ឈ្មោះ​ខេ​ង ប្តី​ឈ្មោះ​ខុ​ម ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល (​ផ្លូវ​ចូល​ទល់មុខ​រោងចក្រ​ឆេ​កូ​ហៅ​រោងចក្រ​កង់​ឡាន​) ខ្ញុំ​សង្ឃឹមថា លោកស្នងការ​នឹង​ចុះ​មក​បង្ក្រាប​» ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ ដោយ​មានការ​យកចិត្តទុកដាក់​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្ត និង​មានការ​ចង្អុលបង្ហាញ​ពី​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល លោក​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ចាត់​ឲ្យ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​ខ្មៅ ចុះ​ស្រាវជ្រាវ​ទៅ​ដល់ទី​តាំង ដូចដែល​បាន​រាយការណ៍ បាន​ជួប​ជាមួយ​ម្ចាស់ផ្ទះ​ឈ្មោះ ស៊ីវ ខេ​ង ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ហើយ​ពិនិត្យ​ឃើញ​ថា​ពិតជា​មានការ​លួចលាក់ ផ្តល់​ទីតាំង​លេងល្បែង​ស៊ីសង​(​បៀរ​) ពិតប្រាកដ​មែន ។

ខណៈ​ពេល​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​ខ្មៅ ចុះ​ទៅ​ជាក់ស្តែង ឃើញ​មាន​ស្រី​ចំនួន​៤​នាក់ ដែល​ជា​អ្នក​ស្នាក់​នៅ​បន្ទប់​ជួល​ជិត​នោះ រួម​ទាំង​ម្ចាស់ផ្ទះ​ឈ្មោះ ស៊ីវ ខេ​ង កំពុង​លេង​(​បៀរ​)​ផង​ដែរ ។ បន្ទាប់​មក​កម្លាំង​ប៉ុស្តិ៍ បាន​នាំ​ឈ្មោះ ស៊ីវ ខេ​ង មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​លួចលាក់​ផ្តល់​ទីតាំង និង​ប្រព្រឹត្ត​ល្បែងស៊ីសង​គ្រប់​ប្រភេទ ចាប់ពី​ថ្ងៃ​ធ្វើ​កិច្ចសន្យា​នេះ​តទៅ ។ ប្រ​សិន​ថ្ងៃក្រោយ នៅ​តែ​ប្រព្រឹត្ត​ទៀត នឹង​មាន​វិធានការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ