ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​ប្រេងម៉ាស៊ូត​១​ពាន់​លី​ត្រ​ដល់​ប្រជា​កសិករ​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ លោកស្រី ខាំ សុភាព អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​តំណាង​ឲ្យ លោក វ៉ា ថន…

ខេត្តក្រចេះ ៖ លោកស្រី ខាំ សុភាព អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​តំណាង​ឲ្យ លោក វ៉ា ថន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ក្រចេះ បាន​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ ប្រជា​កសិករដល់​ស្ថា​នី​យបូមទឹក​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​បឹង​រំលា​ច សង្កាត់​រការ​កណ្តាល ក្រុង​ក្រចេះ កាលពី​រសៀល​ថ្ងៃ​ទី​៦​ខែតុលា ដោយ​បាន​នាំ​យក​ប្រេងម៉ាស៊ូត​ចំនួន ១​ពាន់​លី​ត្រ ជូន​ប្រជា​កសិករ​សំរាប់​បូមទឹក​រក្សា​ទុក​សង្គ្រោះ​ស្រូវប្រាំង​នា​ពេល​ខាង​មុខ​នេះ​។

លោក ស្រី កុសល ចៅសង្កាត់​រកា​កណ្តាល​បាន​ធ្វេ​ី​របាយការណ៍​អំពី​បច្ចុប្បន្នភាព​នៃ​ការ​បូមទឹក​ក្នុង​បឹង​រំលា​ច ដែល​មាន​ស្ថានភាព​ស្រកស្រុត​ចុះ​ក្នុង​កំរិត​យ៉ាង​លឿន​បែប​នេះ ហើយ​ដេ​ី​ម្បី​បញ្ជៀ​ស​ដល់​ការ​ខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ​នា​រដូវ​ប្រាំង​ខាង​មុខ​នេះ អភិបាលខេត្ត​ក្រចេះ បាន​យកចិត្តទុកដាក់​ខ្ពស់​និង​ស្វែង​យល់​ពី​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក ខ្វះខាត​ទឹក​នា​ពេល​ខាង​មុខ ក៏​បាន​ស្នើ​ឲ្យ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​បញ្ចេញ​ម៉ា​សុ​ី​ន​បូ​ប​ទឹក​មួយ​គ្រឿង ខ្នាត​ទុ​យ៉ូ​មុខកាត់ ៣​តឹក រួម​និង​ម៉ា​សុ​ី​ន​៤​គ្រឿង​ទៀត​របស់​សហគមន៍ យក​ទៅ​អន្តរាគមន៍​ជួយ​បូមទឹក​ពី​បឹង​ខាងក្រោម មក​ស្តុក​ទុក​ក្នុង​ទំនប់​ខាង​លេ​ី ដេ​ី​ម្បី​ត្រៀម​ទុក​ស្រោចស្រព​ស្រែប្រាំង​ដែល​មាន​ទំហំ​ផ្ទៃដី ៦២៧ ហិ​កតា​។

ប្រជា​កសិករ​នៅ​ក្នុង​សង្កាត់​រកា​កណ្ដាល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ​ថ្នាក់​ខេត្ត​និង​សមាគម​ចលនា​យុវជន​កម្ពុជា ក​១៥៧ បាន​ផ្តល់​ប្រេង​មា​ស៊ូ​ត​ចំនួន ១,០០០ លី​ត្រ​ស្មើនឹង ៣៦ កាន មក​ជួយ​ដល់​ការ​បូមទឹក​ចូល​ក្នុង​អាង​ស្តុក​ទឹក ដើម្បី​ប្រើប្រាស់​ការងារ​បង្កបង្កើន​ផល​ស្រូវ​ក្នុង​រដូវប្រាំង របស់​ប្រជា​កសិករ​នៅ​ក្នុង​សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ​នេះ​។

គួរ​បញ្ជាក់​ថា​៖ ចំពោះ​ប្រេងម៉ាស៊ូត​ចំនួន ៣៦​កាន ស្មើនឹង ១,០០០​លី​ត្រ​នេះ គឺជា​ការ​ជួយ​ឧបត្ថម្ភ ពី​លោក មិត្ត ឆៃ​យុ​ត ប្រធាន​សមាគម​ន៍​ចលនា​យុវជន​កម្ពុជា ( ក្រុម​ក​.១៥៧) សាខា​ខេត្តក្រចេះ ដឹកនាំ​ដោយ លោក អុ​ឹ​ង ឈុ​ន​ផេង អនុប្រធាន​ទី​១​សាខា​ខេត្តក្រចេះ បាន​នាំ​ប្រេង ម៉ា​ស៊ូ​ត​ទាំងនេះ​មក​ជួយ​សម្រាប់​ដំណេ​ី​រការ​បូមទឹក​បន្ត​។ ជាមួយ​គ្នា​នេះ​បេ​ី​សិន​ប្រេង​ទាំងនេះ​ប្រើប្រាស់​មិន​គ្រប់គ្រាន់​នោះ​ទេ លោក អឹ​ុ​ង ឈុ​ន​ផេង និង​បន្ត​ជួយ​ឧបត្ថម្ភ​បន្ថែម​ទៀត ពីព្រោះ​វិសាលភាព​នៃ​ផ្ទៃដី​ដែល​ត្រូវ​ស្រោចស្រព​នៅ​ទី​នេះ មាន​លក្ខណៈ​ធំធេង ។​​

អត្ថបទសរសេរ ដោយ