ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពស់ថ្លាន់​១​ក្បាល​ទម្ងន់​១០​គីឡូ​អាវុធ​ហត្ថ​ស្រុក​ប្រគល់​ទៅ​ឱ្យ​អភិរក្ស

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ កងកម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់​វែង​បាន​ប្រគល់​សត្វ​ពស់​មួយ​ក្បាល​ដែល​មាន​ទម្ងន់​១០​គីឡូក្រាម​ទៅ​ឱ្យ​អង្គការ​ដែន​ជំរក​អភិរក្ស​សត្វព្រៃ​គូ​លេ​ន​ព្រហ្ម​ទេព កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​អូរ​អំ​បឹ​ល ស្ថិត​ក្នុងភូមិ​អូរ​តា​មេ​ង ឃុំ​អន្លង់​វែង​។ លោក​វរសេនីយ៍ទោ…

ខេត្តឧត្តរមានជ័យ ៖ កងកម្លាំង​អាវុធហត្ថ​ស្រុក​អន្លង់​វែង​បាន​ប្រគល់​សត្វ​ពស់​មួយ​ក្បាល​ដែល​មាន​ទម្ងន់​១០​គីឡូក្រាម​ទៅ​ឱ្យ​អង្គការ​ដែន​ជំរក​អភិរក្ស​សត្វព្រៃ​គូ​លេ​ន​ព្រហ្ម​ទេព កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​អូរ​អំ​បឹ​ល ស្ថិត​ក្នុងភូមិ​អូរ​តា​មេ​ង ឃុំ​អន្លង់​វែង​។

លោក​វរសេនីយ៍ទោ ងួ​ន ទ្ធិ​រិ​ទ្ធ មេបញ្ជាការ​កង​អាវុធ​ហត្ត​ស្រុក​អន្លង់​វែង បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា​នេះ​ថា ពស់ថ្លាន់​មួយ​ក្បាល​នេះ បាន​ចូល​លប​ប្រជាពលរដ្ឋ​ដែល​ពួក​គាត់​ដាក់​យក​ត្រី ។

លោក​មេបញ្ជាការ​កង​អាវុធ​ហត្ត​ស្រុក​អន្លង់​វែង បានឱ្យ​ដឹង​ថា ខណៈ​ពេល​នេះ​ប្រជាពលរដ្ឋ​បាន​យក​ពស់ថ្លាន់​មួយ​ក្បាល​នេះ យក​មក​ប្រគល់​ឱ្យ​អាវុធហត្ថ​ស្រុក​ហើយ ហើយ​លោក​ក៏​បាន​យក​ទៅ​ប្រគល់​ឱ្យ​លោក ថា​វិច​ឈី​រិ​ទ្ធ នី​ឡា ប្រធាន​អង្គការ​ដែន​ជំរក​អភិរក្ស​សត្វព្រៃ​គូ​លេ​ន​ព្រហ្ម​ទេព បន្ត ដែល​ជា​កន្លែង​អភិរក្ស​សត្វ​ដំរី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ