ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅអធិការ​វត្ត​​និមន្ត​ឆ្លងផ្លូវ​​បំរុង​​​ហៅ​ឡាន​ជិះ ស្រាប់តែ​ជួបគ្រោះអកុសល​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​បើ​តាម​ការ​អះអាង​ពី​លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ បាន​ប្រាប់​នៅព្រឹក​ថ្ងៃ​ទី​៥ ​ខែតុលា ​ឆ្នាំ​២០២០​នេះ​ថា នៅ​ស្រុក​ក្រឡាញ់​មាន​ករណីគ្រោះ​ថ្នាក់​ចរាចរណ៍​មួយបានកើតឡើង…

ខេត្តសៀមរាប ​៖ ​បើ​តាម​ការ​អះអាង​ពី​លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ បាន​ប្រាប់​នៅព្រឹក​ថ្ងៃ​ទី​៥ ​ខែតុលា ​ឆ្នាំ​២០២០​នេះ​ថា នៅ​ស្រុក​ក្រឡាញ់​មាន​ករណីគ្រោះ​ថ្នាក់​ចរាចរណ៍​មួយបានកើតឡើង ដោយ​​ព្រះ​ចៅអធិការ​វត្ត​លម្ពិនី​ល្បើក​ច​ន្លោ​ង ​និមន្ត​​ឆ្លងថ្នល់ ដើម្បី​កាក់​រថយន្ត​ជិះនិមន្ត​​ត្រឡប់​មក​ខេត្តសៀមរាប​វិញ ត្រូវ​រថយន្ត​បុក ​បណ្តាល​ឱ្យ​សុគត​​ភ្លាម​ៗ​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៦៣-៣៦៤ ស្ថិត​នៅ​ភូមិ​ត្រពាំង​ច្រាំង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប កាលពី​វេលា​ម៉ោង៦​និង​១៥​នាទី​​យប់​​ថ្ងៃ​ទី៤ ខែតុលា ឆ្នាំ​២០២០ ខណៈ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់​។​

​ដោយឡែកអ្នកបើកបរ និង​រថយន្ត​ត្រូវ​បាន​កម្លាំង​ជំនាញ​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ រួច​នាំ​យក​មក​ធ្វើការ​សួរនាំ ព្រមទាំង​វត្ថុ​តាង​រក្សា​ទុក​នៅ​អធិការ​ស្រុក ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​។

លោក​អធិការ​ស្រុក​ក្រឡាញ់​បាន​បញ្ជាក់​ថា អ្នកបើកបរ​រថយន្ត​ដែល​កម្លាំង​ឃាត់ខ្លួន​បាន​នោះ​មាន ឈ្មោៈ សំ ធី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​ នៅ​ភូមិ​តា​ស្ដា ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ​ជា​អ្នក​បើកបរ​រថយន្ត​​មួយគ្រឿង​ម៉ាក Revo ពណ៌​ស ពាក់​ផ្លា​ក់​លេខ បាត់ដំបង ២​C-០០១៧ ​។ ចំណែក​ព្រះ​ចៅអធិការ​វត្ត​ដែល​សុគត​ព្រះ​នាម គៀង សាង​សុធា ព្រះ​ជន្ម​៦៨​ព្រះ​វស្សា គង់នៅ​វត្ត​លម្ពិនី​ល្បើក​ច​ន្លោ​ង សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្ត​សៀម​រាប ។

លោក​អធិការ​ស្រុក​ក្រឡាញ់​បាន​បញ្ជាក់​ថា មុនពេលកើតហេតុ ​រថយន្ត​​មួយគ្រឿង​ខាងលើ​បានធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុងល្បឿនលឿន​ លុះមកដល់​​កន្លែងកើតហេតុ​បាន​បុក​ព្រះសង្ឃ មួយ​អង្គ​កំពុង​​និមន្ត​​ឆ្លងថ្នល់​ពី​ទិស​ជើង​ទៅ​​ត្បូង​បម្រុង​កាក់​រថយន្ត​ ដើម្បី​ជិះ​និមន្ត​ត្រឡ​ប់​ទៅ​ខេត្ត​សៀម​រា​បវិញ ​​បណ្តាល​ឱ្យ​ព្រះអង្គ​​រងរបួសធ្ងន់ ក្រោយ​​មក​ក៏បានសុគតពេលបញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែកអ្នកបើកបរ​រថយន្ត​ត្រូវបានសមត្ថកិច្ច​ចាប់ឃាត់ខ្លួន ។​

​ក្រោយពេលកើតហេតុ​ ​អ្នកបើកបរ​​រថន្ត​​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ។ ​ចំណែក​​រថយន្ត​ត្រូវ​បាន​​កម្លាំង​ជំនាញ​​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រឡាញ់ ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​ ។ ​ដោយឡែក​សព​ព្រះ​ចៅអធិការវត្ត​ខាងលើត្រូវ​​ត្រូវ​បាន​​កម្លាំង​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ