ខេត្តបន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង០៩ និង១៥នាទីព្រឹកថ្ងៃទី០១ មេសា ២០១៥ នេះ ស្ថិតត្រង់ចំណុចបង្គោលភ្លើងលេខ០១២E ក្នុងភូមិសូរិយា ឃុំកូប ស្រុកអូរជ្រៅ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តធុនធំ ពណ៌ស-ខៀវ ពាក់ស្លាកលេខភ្នំពេញ3B-8695 បុកជាមួយម៉ូតូធុន C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.ជ1H-6906 និងបុកជាមួយរថយន្តខូចកំពុងចតលើផ្លូវផងដែរ បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួស២នាក់ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះយៃ កៃ ភេទស្រី អាយុ៥៥ឆ្នាំ និងអ្នករងរបួស២នាក់ម្នាក់ឈ្មោះមិត្ត វេត អាយុ៥៥ឆ្នាំ ទាំង២នាក់ជាប្តីប្រពន្ធ មានទីលំនៅក្នុងភូមិដឿ ឃុំគោកកឋិន ស្រុកថ្មពួក និងម្នាក់ទៀតឈ្មោះសំ ឃុន ភេទប្រុស អាយុ៤៧ឆ្នាំ ជាជាងជួសជុលម៉ូតូ មានទីលំនៅក្នុងភូមិទួលពង្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ក្រោយពេលកើតហេតុ អ្នកបើករថយន្តធុនធំបង្កបានរត់គេចខ្លួនបាត់ ។
ចែករំលែកព័តមាននេះ