ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែងតាំង​មុខ​តំណែង​និង​បំពាក់​ឋានន្តរស័ក្តិមន្ត្រី​នគរបាល​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ​លោក​ឧត្តមសេនីយ៍ត្រី​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​ដល់​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​សរុប​ចំនួន​៩៥​រូប ក្នុង​នោះ​មាន​នគរបាល​នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១-៨៩១​និង​៨១៥​។ ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​បញ្ជាការដ្ឋាន​នគរ…

​ខេត្តបន្ទាយមានជ័យ ៖ ​លោក​ឧត្តមសេនីយ៍ត្រី​សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរស័ក្តិ​ជូន​ដល់​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​សរុប​ចំនួន​៩៥​រូប ក្នុង​នោះ​មាន​នគរបាល​នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១-៨៩១​និង​៨១៥​។ ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​បញ្ជាការដ្ឋាន​នគរ បាល​វរ​សេនា​តូច​លេខ​៩១១ ថ្ងៃ​ទី​២៩​ ខែកញ្ញា ឆ្នាំ​២០២០ ។

​តាម​សេចក្តី​ប្រកាស​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​អាន​ដោយ​លោក​វរសេនីយ៍​ឯក​យី ប៊ុ​ន​រឿង នាយការិយាល័យ​បុគ្គលិក សម្រេច​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង​មន្ត្រី​នគរបាល​ចំនួន​៤៤​រូប ក្នុង​នោះ ថ្នាក់​នាយ​ផ្នែ​ង​ចំនួន​១០​រូប​,​នាយ​រង​ផ្នែក​ចំនួន​១០​រូប​,​នាយ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ចំនួន​០៦​រូប​និង​នាយ​រង​ប៉ុស្តិ៍​ការពារ​ព្រំដែន​ចំនួន​១៨​រូប​និង ត្រូវ​បាន​បំពាក់​ឋានន្តរស័ក្តិ​ចំនួន​៥១​រូប ក្នុង​នោះ ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​២០​រូប​,​ថ្នាក់​អនុសេនីយ៍ទោ​២៣​រូប​,​ថ្នាក់​អនុសេនីយ៍ត្រី​ចំនួន​៤​រូ​ប ​និង​ថ្នាក់​ព្រិ​ន្ទ​បាល​ឯក​ចំនួន​៤​រូប ។

​មាន​មតិ​សំណេះសំណាល​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​សំដែង​នូវ​ការ​អបអរសាទរ​ដល់​មន្ត្រី​នគរបាល​នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១-៨៩១​និង​៨១៥ ដែល​ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ជាតិ សម្រេច​តម្លើង​មុខ​តំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​នា​ពេល​នេះ សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរ បាល​ជាតិ មក​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​កន្លង​មក ក្នុង​តួនាទី​បំរើសេវា​សន្តិសុខ ជូន​ប្រជាពលរដ្ឋ រស់នៅ​តាម​បន្ទាត់​ព្រំដែន និង​ការពារ​បូរណភាព​ទឹកដី ។

​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​បញ្ជាក់​ថា​៖​ដើម្បី​ជា​កិច្ច​ឆ្លើយ​តប​ទៅ​នឹង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ សូម​ឲ្យ​កង​ម្លាំ​ង​នគរបាល​ដែល​ត្រូវ​បាន​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​នា​ពេល​នេះ​ត្រូវ​ខិតខំ​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន និង​ការពារ​បូរណភាព​ទឹកដី​ឲ្យ​បាន​គង់វង្ស ។ ទប់ស្កាត់​នូវ​បទល្មើស​ឆ្លង​ដែន គ្រប់​ប្រភេទ ពិសេស​គឺ​អំពើ​ភេរ​កម្ម​ឆ្លង​ដែន​និង​ការ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ការ​លួច​នាំ​ទំនិញ​ខូចគុណភាព​ពី​ប្រទេស​ជិតខាង​។

ទប់ស្កាត់​ការ​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​របស់​ពលករ​ខ្មែរ​យើង​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដែល​ត្រូវ​បាន​ជឿ​តាម​ការ​អូស​ទាញ​របស់​មេខ្យល់ និង​ធ្វើការ​អប់រំ​ណែនាំ​ដល់​ប្រជា​ពលករ​ទាំងនោះ​កុំ​ឲ្យ​ពួក​គាត់​ចាញ់​បោ​មេខ្យល់​ក្នុង​ការ​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ជិតខាង​(​ប្រទេស​ថៃ​)​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ផ្សេង​ៗ ដែល​ក្នុង​ខណៈ​ពេល​នេះ​ប្រទេស​ថៃ កំពុង​តែ​មាន​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជម្ងឺ​កូ​វី​ដ​-១៩ ច្រកព្រំដែន​ត្រូវ​បាន​បិទ​មិន​ឲ្យ​មានការ​ឆ្លងកាត់ ។​ ជាមួយ​គ្នា​នោះ​ត្រូវ​តែ​ធ្វើ​ស្រាវជ្រាវ​រកមុខ​សញ្ញា​មេខ្យល់ ដើម្បី​ចាប់​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​ច្បាប់​។

​នា​ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បាន​ណែនាំ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ទាំងអស់​ត្រូវ​អនុវត្ត​តាម​តួនាទី​ភារកិច្ច​របស់​ខ្លួន ជា​កងកម្លាំង​រក្សា​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​និង​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា​នូវ​សកម្មភាព​របស់​ជន​អគតិ​ណាមួយ​ដែល​ញុះ​ញង់​ក្នុង​បំណង​បង្ក​ឲ្យ​កើត​មាន​ភាព​អសន្តិសុខ​ក្នុង​សង្គម ។​ ក្នុង​នោះ​ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បាន​រឹង​មាំ សហ​ការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​នៅ​តាម​ព្រំដែន និង​ត្រូវ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយ​សមត្ថកិច្ច​នៃ​ប្រទេស​ជិតខាង ដើម្បី​រក្សា​បាន​នូវ​ព្រំដែន​មាន​សន្តិភាព សាមគ្គីភាព សហប្រតិបត្តិការ​និង​ការ​និង​ការ​អភិវឌ្ឍន៍​។

​បន្ទាប់​មក​គណៈអធិបតី​ក៏​បាន​ប្រគល់​ជូន​នូវ​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ របស់​​លោក​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​នេ​ត សា​រឿ​ន អគ្គស្នងការ​នគរបាល​ជាតិ មាន​៖​ អង្ករ​,​ នំអន្សម​,​ មី​,​ ត្រីខ​,​ ទឹកស៊ីអ៊ីវ​, ​ទឹកត្រី​,​ ទឹក​បរិ​​សុទ្ធ​ និង​អាវ​ភ្លៀង​ដល់​អង្គភាព​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១, ៨៩១​ និង​៨១៥ និង​បន្ត​ទៅ​ពិនិត្យ​មើល​ប៉ុ​ស្តី​នគរបាល​ការពារ ព្រៃ​គប់​ និង​ប៉ុស្តិ៍​ការពារ​ព្រំដែន​សិលា​ខ្មែរ នៃ​អង្គភាព​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ