ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនង​ស្រវឹង​បើក​ម៉ូតូ​បុក​របង​ស័ង្កសី​របួសធ្ងន់​២​នាក់

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ​៖ បុរស​២​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ ខណៈ​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​លឿន ហើយ​ទំនងជា​ស្រវឹង​ទៀត​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​ជាន់​ហ្វ្រាំង​មិន​ទាន់​នៅ​ពេល​ដល់​ផ្លូវ​ចុះ​ចំនោទ ក៏​ជ្រុល​ទៅ​បុក​របង​ស័ង្កសី​យ៉ាង​ពេញទំហឹង កាល​វេលា​ម៉ោង​៨​និង​២០​នាទី​យប់

ខេត្ត​ព្រះ​សីហ​នុ​៖ បុរស​២​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ ខណៈ​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​លឿន ហើយ​ទំនងជា​ស្រវឹង​ទៀត​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​ជាន់​ហ្វ្រាំង​មិន​ទាន់​នៅ​ពេល​ដល់​ផ្លូវ​ចុះ​ចំនោទ ក៏​ជ្រុល​ទៅ​បុក​របង​ស័ង្កសី​យ៉ាង​ពេញទំហឹង កាល​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៥ នៅ​ក្បែរ​សង្កាត់​លេខ​២ ស្ថិត​ក្នុងភូមិ​លេខ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ក្រោយ​កើតហេតុ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផង​ដែរ ។​ចំណែក​ម៉ូតូ​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​សង្កាត់​លេខ​២​យក​ទៅ​រក្សា​ទុក ៕