ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ម៉ា​ឡេ​ស៊ី មិន​រាជានុញ្ញាត​ឲ្យ​អ្នកនយោបាយ​ណា​ម្នាក់​ចូល​គាល់​ទ្រង់​ទេ ១​ស​ប្តា​ហ៍​!

3 ឆ្នាំ មុន

គូ​ឡា​ឡាំ​ពួរ ៖ មន្ត្រី​ព្រះ​បរមរាជវាំង​មួយ​រូប បាន​និយាយ​នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែកញ្ញា​នេះ​ថា ព្រះមហាក្សត្រ​ម៉ា​ឡេ​ស៊ី ព្រះ​ចៅ ស៊ុ​ល​តង់ អាប់​ឌុ​ល​ឡា​ហ៍…

គូ​ឡា​ឡាំ​ពួរ ៖ មន្ត្រី​ព្រះ​បរមរាជវាំង​មួយ​រូប បាន​និយាយ​នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែកញ្ញា​នេះ​ថា ព្រះមហាក្សត្រ​ម៉ា​ឡេ​ស៊ី ព្រះ​ចៅ ស៊ុ​ល​តង់ អាប់​ឌុ​ល​ឡា​ហ៍ (Sultan Abdullah) ទ្រង់​មិន​រាជានុញ្ញាត​ឲ្យ​នរណា​ម្នាក់​ចូល​គាល់​ទេ ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ ពិសេស​អ្នកនយោបាយ ខណៈ​ដែល​ទ្រង់​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia ។

លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម (Anwar Ibrahim) បាន​និយាយ​នៅ​ស​ប្តា​ហ៍​នេះ​ថា លោក​បាន​ទទួល​សំឡេង​ភាគច្រើន​ពី​សមាជិក​នៅ​ក្នុង​រដ្ឋសភា ដើម្បី​ទម្លាក់​នាយក​រដ្ឋមន្ត្រី មូ​ហ៊ី​ឌី​ន យ៉ា​ស៊ី​ន (Muhyiddin Yassin) ដែលកំពុង​កាន់​អំណាច​បច្ចុប្បន្ន​នេះ។ ប៉ុន្តែ​លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម ត្រូវ​តែ​ទូល​ព្រះមហាក្សត្រ​ជា​មុន​សិន ប្រសិនបើ​ពិតជា​បាន​ទទួល​បាន​សំឡេង​គ្រប់គ្រាន់​មែន ទើប​លោក​អាច​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន ។

ភាព​វឹកវរ​នយោបាយ​នៅ​ម៉ា​ឡេ​ស៊ី បាន​កើត​ឡើងជា​ថ្មី បន្ទាប់​ពី​លោក មូ​ហ៊ី​ឌី​ន យ៉ា​ស៊ី​ន ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី អស់​រយៈពេល ៧​ខែ មក​ហើយ ដើម្បី​ធ្វើ​ឲ្យ​ស្ថិរភាព​សេដ្ឋកិច្ច​ដែល​កំពុង​រង​ផល​ប៉ះពាល់ ដោយសារ​ជំងឺឆ្លង​រាតត្បាត អោយ​ងើបឡើង​វិញ ។

លោកនាយក​រដ្ឋមន្ត្រី​កំពុង​កាន់​អំណាច​បច្ចុប្បន្ន​នេះ ដែល​មាន​សំឡេង​គាំទ្រ​ភាគតិច នៅ​ក្នុង​រដ្ឋសភា បាន​ច្រាន​ចោលការ​អះអាង​របស់​លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម ដែល​មាន​សំឡេង​គាំទ្រ​ភាគច្រើន ដោយ​លោក មូ​ហ៊ី​ឌី​ន យ៉ា​ស៊ី​ន បាន​ជំទាស់ និង​ទាមទារ​អោយ​បង្ហាញ​ភស្តុ​តាង តាម​រយៈ​ដំណើរការ នៃ​រដ្ឋធម្មនុញ្ញ របស់​ប្រទេស​ម៉ា​ឡេ​ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ