ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Wefinex ផ្សារហ៊ុនបច្ចេកវិទ្យាទំនើប Blockchain នឹងជំនួសផ្សារហ៊ុនធម្មតា នឹងលេចវត្តមានក្នុងទីផ្សារកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រសិនបើផ្សារហ៊ុនធម្មតានាពេលកន្លងមកបានធ្វើឱ្យអ្នកប្រើប្រាស់ត្រូវរៀបចំឯកសារ នីតិវិធីជាច្រើន និងត្រូវឆ្លងកាត់ភាគីទីបី ចំណាយពេលនិងថវិកាច្រើន នោះផ្សារហ៊ុន Wefinex ដែលប្រើបច្ចេកវិទ្យា Blockchain…

រាជធានីភ្នំពេញ ៖ ប្រសិនបើផ្សារហ៊ុនធម្មតានាពេលកន្លងមកបានធ្វើឱ្យអ្នកប្រើប្រាស់ត្រូវរៀបចំឯកសារ នីតិវិធីជាច្រើន និងត្រូវឆ្លងកាត់ភាគីទីបី ចំណាយពេលនិងថវិកាច្រើន នោះផ្សារហ៊ុន Wefinex ដែលប្រើបច្ចេកវិទ្យា Blockchain នឹងចូលមកដោះស្រាយរាល់បញ្ហាទាំងនោះ ។

This image has an empty alt attribute; its file name is 786782e563412598ed379cf165b70b8f-1024x561.jpg

Wefinex គឺជារបកគំហើញក្នុងការធ្វើប្រតិបត្តិការ រួមបញ្ចូលទាំងប្រតិបត្តិការបរទេស ។ សូមចូលរួមស្វែងយល់មើលថា Wefinex មានគុណសម្បត្តិអ្វីដើម្បីក្លាយជាផ្សារហ៊ុន 4.0 ។

អនុវត្តតាមនិន្នាការអភិវឌ្ឍនាពេលថ្មីៗនេះទីផ្សារចាប់ផ្ដើមផ្ទុះខ្លាំងរាល់ផ្សារហ៊ុនឌីជីថលអនុវត្តបច្ចេកវិទ្យា Blockchain ជាមួយនឹងលក្ខណៈពិសេសមានសមត្ថភាពពេញលេញក្នុងការផ្ដួលរំលំរាល់ផ្សារហ៊ុនប្រពៃណី ។ ដែលមានផ្សារហ៊ុន Wefinex ជាឩទាហរណ៍ស្រាប់ ។

វិធីធ្វើប្រតិបត្តិការរហ័ស និងងាយស្រួល
ខុសប្លែកពីផ្សារហ៊ុនធម្មតា ជាមួយនឹងផ្សារហ៊ុនឌីជីថល បច្ចេកវិទ្យា Blockchain នឹងដោះស្រាយរាល់នីតិវិធីទាំងអស់ដោយស្វ័យប្រវត្តិ ពន្លឿនដំណើរការធ្វើប្រតិបត្តិការរបស់អ្នកប្រើប្រាស់ ។ នៅលើ Wefinex អ្នកប្រើប្រាស់មិនត្រឹមតែអាចធ្វើប្រតិបត្តិការជាច្រើនក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរកលុយបានយ៉ាងឆាប់រហ័សផងដែរ ។
Wefinex បានបញ្ចូលនូវលក្ខណៈពិសេសលេចធ្លោធៀបទៅនឹងផ្សារហ៊ុនឌីជីថលផ្សេងទៀត គឺការអនុញ្ញាតិឱ្យអ្នកប្រើប្រាស់ថ្មីបានមើលនិងថតចម្លងប្រវត្តិប្រតិបត្តិការពីវិនិយោគិនល្បីៗនៅលើផ្សារហ៊ុន Wefinex ។ ជាមួយនឹងលក្ខណៈពិសេសនេះអ្នកប្រើប្រាស់ថ្មីមិនត្រឹមតែឆាប់យល់ដឹងពីច្បាប់ក្នុងការធ្វើប្រតិបត្តិការរបស់ផ្សារហ៊ុនប៉ុននោះទេ ប៉ុន្តែក៏អាចរៀនសូត្រយុទ្ធសាស្ត្ររបស់អ្នកមុនៗ ដែលនោះបង្កើតជាយុទ្ធសាស្ត្រសម្រាប់ខ្លួននិងកាត់បន្ថយភាគរយបរាជ័យនៅពេលធ្វើប្រតិបត្តិការ ។

សន្សំសំចៃពេលវេលា និងការចំណាយក្នុងការផ្ទេរប្រាក់ទៅក្រៅបរទេស
ស័ក្កិសមជាមួយនឹងឈ្មោះផ្សារហ៊ុនយុគសម័យបច្ចេកវិទ្យា 4.0 រាល់ផ្សារហ៊ុនប្រើបច្ចេកវិទ្យា Blockchain អនុញ្ញាតិឱ្យអ្នកប្រើប្រាស់ធ្វើការផ្ទេរប្រាក់ទៅក្រៅប្រទេសរហ័សនិងសេវាផ្ទេរទាបបំផុត ។ ជាក់ស្ដែងផ្សារហ៊ុន Wefinex អ្នកប្រើប្រាស់ចំណាយសេវាត្រឹមតែ 1$ ក្នុងការផ្ទេរប្រាក់ ១លានដុល្លារ ។ នេះត្រូវនិយាយថា គឺជាតម្លៃចំណេញបំផុត បើធៀបទៅនឹងការផ្ទេរប្រាក់ទៅបរទេសនៅធនាគារធម្មតា ។ មិនតែប៉ុននោះការប្រើបច្ចេកវិទ្យា blockchain ធ្វើឱ្យ Wefinex ជួយសម្រួលឱ្យអ្នកប្រើប្រាស់អាចដកប្រាក់បានយ៉ាងឆាប់រហ័សដោយមានជម្រើសទូទាត់ជាច្រើនដូចជា ETH, BTC, WIN និងរូបិយប័ណ្ណផ្សេងៗជាច្រើន ។

ផ្សារហ៊ុនបច្ចេកវិទ្យា blockchain មានតម្លាភាព និងសុវត្ថិភាពខ្ពស់
Blockchain គឺជាបច្ចេកវិទ្យាកូដដែលជួយសម្រួលក្នុងការធ្វើប្រតិបត្តិការបានលឿននៅលើបណ្ដាញផ្ទៃក្នុងឬសាធារណៈ ។ ចំពោះព័ត៌មានដែលបានរក្សាទុកដោយបច្ចេកវិទ្យា Blockchain នឹងមិនអាចកែប្រែបានឡើយ ។ ដូច្នេះហើយអាចនិយាយបានថា ផ្សារហ៊ុនឌីជីថលប្រើបច្ចេកវិទ្យា Blockchain មានតម្លាភាព និងសុវត្ថិភាពខ្ពស់ ។

លើសពីនេះទៀត ដើម្បីបង្កើនទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់ ផ្សារហ៊ុនឌីជីថល Wefinex នៅមានគោលការណ៍កិច្ចសន្យាឆ្លាតវៃនៅលើ Blockchain ។ ជាមួយគោលការណ៍នេះ អ្នកប្រើប្រាស់អាចគ្រប់គ្រងទ្រព្យសម្បត្តិ និងតាមដានរាល់ប្រតិបត្តិការរបស់ខ្លួននៅលើផ្សារហ៊ុនបានយ៉ាងងាយស្រួល ។

ដើម្បីស្វែងយល់បន្ថែមពីព័ត៌មាន និងចាប់ផ្ដើមអនុវត្តការធ្វើប្រតិបត្តិការ សូមចូលទៅកាន់គេហទំព័រ៖ https://wefinex.net/
Tel: 0712344457/ 016754133 ឬ Page Facebook WefinexCambodia
៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ