ចិនប្រហារជីវិតអ្នកទោស3នាក់ជាអ្នកចាក់សម្លា.ប់មនុស្សនៅគុនមិញ
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរាយការណ៍ថា មនុស្ស៣នាក់ត្រូវប្រហារជីវិតកាលពីថ្ងៃទី២៤ មីនា នៅចិន ដោយពួកគេជាអ្នកវាយប្រហារដោយកាំបិតសម្លា.ប់មនុស្សដល់៣១នាក់
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរាយការណ៍ថា មនុស្ស៣នាក់ត្រូវប្រហារជីវិតកាលពីថ្ងៃទី២៤ មីនា នៅចិន ដោយពួកគេជាអ្នកវាយប្រហារដោយកាំបិតសម្លា.ប់មនុស្សដល់៣១នាក់
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរាយការណ៍ថា មនុស្ស៣នាក់ត្រូវប្រហារជីវិតកាលពីថ្ងៃទី២៤ មីនា នៅចិន ដោយពួកគេជាអ្នកវាយប្រហារដោយកាំបិតសម្លាប់មនុស្សដល់៣១នាក់ និងធ្វើឱ្យរបួសជាង១៤០នាក់ទៀត កាលពី១ឆ្នាំមុន ក្នុងស្ថានីយរថភ្លើងមួយនៃទីក្រុងគុនមិញភាគនិរតីប្រទេស ។
រដ្ឋាភិបាលនិយាយនាពេលនោះថា ការវាយប្រហារកាលពីថ្ងៃទី១ មីនា ឆ្នាំ២០១៤ នោះ ធ្វើឡើងដោយពួកបំបែកខ្លួននិយមមកពីតំបន់អូ៊យហ្គួរ ស៊ីនជាំង ភាគខាងលិចប្រទេស ។
យោងតាមស៊ីនហួថា បុរសទាំង៣នាក់ដែលត្រូវប្រហារជីវិតម្នាក់ឈ្មោះ ISKANDAR EHET ម្នាក់ទៀតឈ្មោះ TURGUN TOHTUNYAZ រួចអ្នកទី៣ឈ្មោះ HUSAYN MUHAMMAD ដែលពួកគេទទួលការកាត់ទោសប្រហារជីវិតកាលពីខែកញ្ញា២០១៤ ពីបទសម្លាប់មនុស្ស និងដឹកនាំអង្គការភេរវកម្មមួយ ។
អ្នកវាយប្រហារ៤នាក់ទៀតត្រូវប៉ូលិសបាញ់ស្លាប់ ។ ចំណែកនារីម្នាក់ដែលចូលរួមវាយប្រហារដែរឈ្មោះ PATIGUL TOHTI ដែលពេលចាប់ខ្លួនមានផ្ទៃពោះត្រូវកាត់ទោសដាក់គុកអស់មួយជីវិត ៕
ចែករំលែកព័តមាននេះ