ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​សាម​សុង​ពង្រីក​វិសាលភាព​របស់​ខ្លួន​ដល់​ខេត្តកំពង់ចាម

9 ឆ្នាំ មុន

កំពង់ចាម ថ្ងៃ​ទី 18 មីនា 2015 ៖ ដោយ​ភាព​ជោគជ័យ ក៏​ដូច​ជា​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន ក្រុមហ៊ុន Samsung Electronics ដែល​ក្រុមហ៊ុន​បច្ចេកវិជ្ជា​នាំមុខ​គេ​លើ​ទីផ្សារ​ពិភពលោក និង​ទីផ្សារ​ប្រទេស​កម្ពុជា បាន​ពង្រីក​វិសាលភាព​របស់​ខ្លួន​តាម​

កំពង់ចាម ថ្ងៃ​ទី 18 មីនា 2015 ៖ ដោយ​ភាព​ជោគជ័យ ក៏​ដូច​ជា​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន ក្រុមហ៊ុន Samsung Electronics ដែល​ក្រុមហ៊ុន​បច្ចេកវិជ្ជា​នាំមុខ​គេ​លើ​ទីផ្សារ​ពិភពលោក និង​ទីផ្សារ​ប្រទេស​កម្ពុជា បាន​ពង្រីក​វិសាលភាព​របស់​ខ្លួន​តាម​រយៈ​ការ  រៀបចំ​កម្មវិធី​សម្ពោធ ជា​ផ្លូវការ ហាង​ទំនើប សាម​សុង  (Samsung Brand Shop) សាខា ខេត្តកំពង់ចាម ដែល​មាន​អ​សយ​ដ្ឋា​ន​ស្ថិត​នៅ​ផ្លូវជាតិ​លេខ​7 និង​មាន​ចំងាយ​ពី​រង្វង់​មូល​ស្ពាន​គី​ស៊ូ​ណា​ប្រហែល 150​ម៉ែត្រ ជាប់​គ្រឹះស្ថាន​មីក្រូ​ហិរិ​ញ្ញ​វត្ថុ ប្រា​សាក់ ដែល​នឹង​បម្រើ​ជូន​នូវ​រាល់​តម្រូវការ​របស់​អតិថិជន ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ជាង​មុន​។

ចំនួន​ភ្ញៀវ​កិត្តិយស​យ៉ាងច្រើន​បាន​ចូលរួម​ក្នុង​កម្មវិធី​កាត់​ខ្សែបូរ​ណ៌ ដោយ​សង្កេត​ឃើញ​ថា​តាំងពី ពេល​ចាប់ផ្តើម​នា​វេលា​ម៉ោង ៩​ព្រឹក ដែល​ធ្វើ​ឲ្យ​មាន​ចំណាប់​អារ​ម្ម​ណ៌​ដល់​ប្រជាជន​ដែល​រស់នៅ​ក្នុង​ក្រុង​រហូត​កកស្ទះ​ពេញ​បរិវេណ​រហូត​ដល់​បញ្ចប់​កម្មវិធី អ្នកចូលរួម​ទាំងអស់​បាន​បង្ហាញ​នូវ​ភាព​ពេញចិត្ត​ចំពោះ​គ្រប់​ផលិតផល​អេ​ឡិច​ត្រូ​និករ​បស់ សាម​សុង​។ ដោយ​យោង​តាម​សម្តី​របស់​លោក ជា សុ​ជាតិ នាយក​ផ្នែក​ទូរស័ព្ទ​ដៃ សាខា​ថៃ​ក្រុមហ៊ុន​សាម​សុង​អេ​ឡិច​ត្រូ​និ​ច បាន​មាន​ប្រសាសន៍​ថា «​ក្រុមហ៊ុន​នឹង​ពង្រីក​វិសាលភាព​របស់​ខ្លួន​ទៅ​កាន់​ខេត្ត​សំខាន់​ៗ របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ផ្តល់​ជូន​នូវ​ផលិតផល​ដែល​មាន​ប្រ​ព​ភ និង​ការ​ធានា​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន សាម​សុង  បម្រើ​តាម​សេចក្តី​ត្រូវការ​របស់​អតិថិជន ទូ​ទាំង​ប្រទេស​។

ឆ្លៀត​ក្នុង​ឱកាស​នោះ ក្រុមហ៊ុន​សាម​សុង ក៏​បាន​ណែនាំ​ផលិតផល​ថ្មី គឺ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Samsung Galaxy J1 ដែល​ជា​ទូរស័ព្ទ​ស៊ី​ម​ពីរ ល្បឿន​លឿន អេ​ក្រង់​ច្បាស់ ងាយស្រួល​ប្រើ​អ៊ី​ន​ធឺ​ណែ​ត មើល​វី​ដេ​អូ និង​ជា​ពិសេស​គឺ​មាន​តម្លៃ​សមរម្យ​ជាង​ទូរស័ព្ទ​ចិន​ដទៃ​ៗ​ទៀត​។

អតិថិជន​ទាំងអស់​អាច​អញ្ជើញ​ទៅ​ទស្សនា និង​រក​ទិញ​ផលិតផល​អេ​ឡិច​ត្រូ​និក​គ្រប់​ប្រភេទ​ដែល​មាន​តម្លៃ​សមរម្យ ដើម្បី​បំពេញ​តម្រូវការ​ផ្ទាល់ខ្លួន ទាំង​ក្នុង​គេហដ្ឋាន និង​ការិយាល័យ​ផង​ដែរ ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ​នោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន ក្រុមហ៊ុន មាន​សាខា​លក់ និង​ចែកចាយ​ផលិតផល​អេ​ឡិច​ត្រូ​និករ​បស់​ខ្លួន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះ​សីហ​នុ  និង​ខេត្តកំពង់ចាម ហើយនឹង​ពង្រីក​ទៅ កាន់​ខេត្ត​ជា​គោលដៅ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ឆាប់​ៗ​ខាង​មុខ​នេះ​។

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្ដល់​លទ្ធភាព​ថ្មី​ៗ ជូន​មនុស្ស​គ្រប់​រូប​គ្រប់​ទីកន្លែង​។ តាម​រយៈ​ការ​បង្កើត​ថ្មី​និង​របកគំហើញ​ឥត​ឈប់​ឈរ យើង​កំពុង​តែ​ផ្លាស់​ប្ដូរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​ ទូរ​ទស្ស​ន៏ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេង​ៗ​ប្រើ​ប្រព័ន្ធ​អគ្គី​ស​នី  និង​ដំណោះស្រាយ​ផ្សេង​ៗ​ប្រើ​ប្រព័ន្ធ LED​។ យើង​មាន​បុគ្គលិក​ចំនូ​ន 286.000 នាក់ នៅ​ទូ​ទាំង 80 ប្រទេស ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ចំនួន 216.7 ពាន់​លាន​ដុល្លា​អា​មេ​រិ​ក​។

ព័ត៌មាន​បន្ថែម​សូម​មើល​គេហទំព័រ www.samsung.com​។