ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បិសាច​ក្រហម​ស៊ី​ក្រុម​ហង្ស​ក្រហម 2-1 ក្នុង​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស និង​ផ្សាយ​បន្ត​ផ្ទាល់​នៅ​Singha Stadium

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រ​គួ​ត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៤ ដែល​អ្នកគាំទ្រ​ចាត់ទុកជា​សង្គ្រាម​ក្រហម​ដ៏​ធំ​ក្នុង​ការ​ប្រ​គួ​តបាល់​ទាត់​នៃ​ក្រប​ខណ្ឌ​កំពូល​ក្នុង​ប្រទេស​អង់គ្លេស EPL បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ អាទិត្យ

រាជធានី​ភ្នំពេញ ៖ ការ​ប្រ​គួ​ត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៤ ដែល​អ្នកគាំទ្រ​ចាត់ទុកជា​សង្គ្រាម​ក្រហម​ដ៏​ធំ​ក្នុង​ការ​ប្រ​គួ​តបាល់​ទាត់​នៃ​ក្រប​ខណ្ឌ​កំពូល​ក្នុង​ប្រទេស​អង់គ្លេស EPL បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ អាទិត្យ ទី​២២ ខែមីនា ឆ្នាំ ២០១៥ រវាង​ក្រុម Manchester United (​បិសាច​ក្រហម​) និង​ក្រុម Liverpool (​ហង្ស​ក្រហម​) និង​បាន​ផ្សាយ​បន្ត​ផ្ទាល់​នៅ​មុខ​ស្ពាន​ភ្លោះ​កោះ​ពេជ្រ ចាប់ពី​ម៉ោង​៥ ល្ងាច​។ នៅ​ក្នុង​ការ​ប្រកួត​នោះ ជា​លទ្ធផល​ក្រុម Manchester United ( បិសាច​ក្រហម ) បាន​ស៊ី​ក្រុម Liverpool (​ហង្ស​ក្រហម )២ ទល់​នឹង​១ ដែល​ធ្វើ​អោយ​អ្នក​តាមដាន​គាំទ្រ​ក្រុម បិសាច​ក្រហម​ស្រែក​ហ៊ោកញ្ជ្រៀវ នៅ​ចុង​វគ្គ​ហើយ​ក៏​ធ្វើ​អោយ​អ្នកគាំទ្រ​ក្រុម​ហង្ស​ក្រហម​ខកចិត្ត​មិន​ស្ទើរ​ដែរ នៅ​ក្នុង​ការ​ផ្សាយ​ផ្ទាល់​របស់​Singha Stadium ។

Singha Stadium គឺជា​ព្រឹត្តិការណ៍​ជួបជុំ​ទស្សនាការ​ប្រកួត​បាល់ទាត់​ដ៏​ធំ​ដែល​អ្នកគាំទ្រ​កម្ពុជា​រាប់​ពាន់​នាក់​ទន្ទឹងរង់ចាំ ជា​កន្លែង​ដែល​អ្នកគាំទ្រ​ទស្សនា និង​ជួប​ជាមួយ​បរិយាកាស​ដ៏​រំជើបរំជួល​ពិតប្រាកដ​នៃ​ការ​ប្រកួត​បាល់ទាត់​ក្រប​ខណ្ឌ​កំពូល​ក្នុង​ប្រទេស​អង់គ្លេស​។ អ្នក​ទស្សនា​ទាំងអស់​បាន​ហ៊ោ​ក​ញ្ជៀ​វ​យ៉ាង​កងរំពង​ដែល​បង្ហាញ​ពី​ការ​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​ក្រុម​ដែល​ខ្លួន​ស្រឡាញ់​នៅ​មុខ​អេ​ក្រង់​ដ៏​ធំ ងាយស្រួល​ទស្សនា​រាល់​សកម្មភាព​នៅ​លើ​ទីលាន​វាលស្មៅ​នៃ​ប្រទេស​អង់គ្លេស​។ អ្នកគាំទ្រ​នៅ​កម្ពុជា​ទាំងអស់​សុទ្ធតែ​បាន​សម្តែង​អារម្មណ៍​ភ្ញាក់ផ្អើល​របស់​ខ្លួន​ថា Singha Stadium គឺ​ពិតជា​កន្លែង​អស្ចារ្យ​បំផុត​សម្រាប់​ការ​ជួបជុំ​ទស្សនាការ​ប្រកួត​បាល់ទាត់​។

អ្វី​ដែល​កាន់តែ​អស្ចារ្យ​ទៅ​ទៀត​នោះ អ្នកចូលរួម​ទាំងអស់​មាន​ភាព​រីករាយ​យ៉ាង​ខ្លាំង​ជាមួយនឹង​ការ​ប្រគំ​តន្ត្រី​ពិសេស​ដែល​មានការ​ចូលរួម​សហការ​រវាង​កំពូល​តារាចម្រៀង​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​លោក ឆាយ វី​រៈ​យុទ្ធ កញ្ញា សុគន្ធ នី​សា ក្រុម​អ្នកចម្រៀង​ដ៏​ល្បី​ប្រចាំ STORM BAND និង​ក្រុម​រាំ​អាជីព​របស់ ស្រា​បៀរ សឹ​ង្ហា មក​ពី​ប្រទេស​ថៃ បាន​ធ្វើ​អោយ​កក្រើក​ឆាក   តន្ត្រី​ទាំងមូល ខណៈ​ដែល​អ្នក​ទស្សនា​រាប់​ពាន់​នាក់​នៅ​ខាង​មុខ​ឆាក​សប្បាយ​រីករាយ​ជាមួយនឹង​ការ​ពិសា ស្រា​បៀរ សឹ​ង្ហា ដ៏​ឆ្ងាញ់​ត្រជាក់​ផង​ដែរ ។

សូម​បញ្ជាក់​ថា​សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ និង​មាន​តែ​មួយ​ក្នុង​ប្រទេស​កម្ពុជា​នេះ សំបុត្រ​ចូលរួម​ទស្សនា​មាន​តម្លៃ​ត្រឹមតែ ៦.០០០ រៀល​ប៉ុណ្ណោះ ហើយនឹង​ទទួល​បាន​ស្រា​បៀរ សឹ​ង្ហា ២ កំប៉ុង​ដោយ​ឥត​គិតថ្លៃ រួម​ជាមួយ​ឱកាស​ទិញ ស្រា​បៀរ សឹ​ង្ហា​ក្នុង​តម្លៃ​ពិសេស​ភ្ជាប់​ជាមួយ​ការ​ផ្តល់​ជូន​ផ្សេង​ៗ​ទៀត​។​លើស​ពី​នេះ​ទៅ​ទៀត រាល់ពេល​ជាវ​ស្រា​បៀរ សឹ​ង្ហា លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ធំ​ពី​ការ​ចាប់ឆ្នោត និង​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ទៀត​ពី​ការ​កោស​សន្លឹក​ប័ណ្ណ​ដូច​ជា អាវយឺត Manchester United បាល់ទាត់ Manchester United តុក្កតា Manchester United មួក បន្តោង​សោរ SINGHA និង Manchester United ក៏​ដូច​ជា  ឆ័​ត្រ និង​អាវយឺត SINGHA​។ ក្រៅពី​នោះ​លោក​អ្នក​អាច​ជាវ​ស្រា​បៀរ​សឹ​ង្ហា ១​ថូ​តូច​តម្លៃ ១២០០០​រៀល ទទួល​បាន​ឆ្នោត​កោស​ផ្សងសំណាង​ចំនួន​២​សន្លឹក និង ១​ថូ​ធំ​តម្លៃ ៣៥០០០​រៀល ទទួល​បាន​ឆ្នោត​ផ្សងសំណាង​ចំនួន​៦​សន្លឹក ៕