មហាសន្និបាតអ.ស.ប ៖ កិច្ចប្រជុំទូទៅនៃមហាសន្និបាតលើកទី៧៥របស់អ.ស.ប បានបើកធ្វើកាលពីថ្ងៃទី២២កញ្ញា ក្រោមប្រធានបទ «អនាគតនៃក្ដីប្រាថ្នារបស់យើង អ.ស.ប ដែលយើងចង់បាន» គឺ ៖
– យើងអះអាងជាថ្មីពីការប្រកាន់យករួមរបស់យើង លទ្ធិពហុនិយម
– ធ្វើការប្រឈមចំពោះវីរុស COVID-19 តាមមធ្យោបាយនៃការប្រកាន់យកសកម្មភាព ពហុភាគី។
លោកVOLKAN BOZKIRប្រធានមហាសន្និបាតលើកទី៧៥របស់អ.ស.ប បានដឹកនាំកិច្ចប្រជុំពិភាក្សាទូទៅនោះ។ លោកស្នើដល់មេដឹកនាំពិភពលោក ឲ្យអះអាងជាថ្មីពីការគាំទ្រ របស់ពួកគេចំពោះពហុនិយមប្រឈមមុខ នឹងការប្រឈមនានាពុំធ្លាប់ដែលមានពីមុនមក នៃការឆ្លងរាលដាលវីរុសCOVID-19។ លោកក៏អំពាវនាវផងដែរ ឲ្យពង្រឹងបណ្ដាទីភ្នាក់ងាររបស់អ.ស.ប ក្នុងនោះមានអង្គការសុខភាពពិភពលោកWHO។
ក្នុងសុន្ទរកថានាមហាសន្និបាតអ.ស.បនោះ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំបានវាយប្រហារចិន ដែលបដិសធគំនិតនៃសង្គ្រាមត្រជាក់ថ្មីមួយ ខណៈប្រមុខអ.ស.បបានព្រមានប្រឆាំងសង្គ្រាមត្រជាក់ថ្មី ដែលគំរាមកំហែង ពិភពលោកពេលដែលវីរុសកំពុងតែបន្តឆ្លងរាលដាលខ្លាំង។
ចំពោះរឿងវីរុសCOVID-19លោកត្រាំលើកឡើងថា អ.ស.បត្រូវតែទម្លាក់ការទទួលខុសត្រូវលើចិន ចពោះបណ្ដាអំពើរបស់ខ្លួនពេលវីរុសចាប់ផ្ដើមឆ្លងរាលដាល និងចោទចិនថា បណ្ដោយឲ្យការឆ្លងរាតត្បាតលើពិភពលោក។ លោកត្រាំដែលនៅតែប្រើពាក្យថាវីរុសចិន បានចោទប្រកាន់អាជ្ញាធរចិនថា ពេលចាប់ផ្ដើមការឆ្លងនៅតែអនុញ្ញាតឲ្យបណ្ដាយន្តហោះចាកចេញពីចិនទៅចម្លងវីរុសដល់ពិភពលោក។
លោកត្រាំដែលការគ្រប់គ្រងការឆ្លងរាលដាលនៃវីរុស មិនបានល្អនៅអាមេរិកហើយហាក់ដូចជាគ្មានវាសនាបានចាប់ឆ្នោតជាថុ្មី ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាថ្ងៃទី៣វិច្ឆិកា ខាងមុខនេះ បានសន្យាចែកចាយវ៉ាក់សាំងមួយ និងយកឈ្មះវីរុសនិងបញ្ចប់ការឆ្លង ដើម្បីឈានចូលក្នុងសករាជនៃភាពរុងរឿងថ្មីមួយ។
ចំណែកប្រធាធិបតីបារាំងលោកអេមម៉ានុយអេលម៉ាក្រុងវិញ ថ្លែងក្នុងមហាសន្និបាតអ.ស.បដែរ អះអាងថាពិភពលោក មិនអាចស្ថិតនៅជាប់គាំំង ត្រឹមជម្លោះរវាងអាមេរិកនិងចិននោះឡើយ ។ លោកបានស្នើនាថ្ងៃទី២២កញ្ញាដល់សហគមន៍អន្តរជាតិ ឲ្យមានប្រតិកម្មរួមដើម្បីកុំឲ្យស្ថិតនៅជាប់ដាមស្រមោលនៃការឈ្លោះគ្នារវាងចិននិងសហរដ្ឋអាមេរិក៕ ដកស្រង់ចេញពី វេបសាយ ៖ xinhuanet
ចែករំលែកព័តមាននេះ